ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោកជំទាវ ភឿង សកុណា ចាត់ទុកអ្នកនិពន្ធគឺជាទូតសុច្ឆន្ទៈក្នុងការផ្សព្វផ្សាយវប្បធម៌ និងតម្លៃសន្តិភាព​

4 ម៉ោង មុន

រាជធានីភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើង​ថា អ្នកនិពន្ធគឺជាទូតសុច្ឆន្ទៈដ៏មានសារៈសំខាន់ ក្នុងការនាំយកសារអប់រំ និងការផ្សព្វផ្សាយអំពីវប្បធម៌…

រាជធានីភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើង​ថា អ្នកនិពន្ធគឺជាទូតសុច្ឆន្ទៈដ៏មានសារៈសំខាន់ ក្នុងការនាំយកសារអប់រំ និងការផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ ជាពិសេសគឺគុណតម្លៃនៃសន្តិភាពទៅកាន់មហាជន។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោកជំទាវរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យគណៈប្រតិភូអ្នកនិពន្ធជាតិ និងអន្តរជាតិ ចូលជួបសម្តែងការគួរសម កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងវប្បធម៌។ ជំនួបនេះត្រូវបានរៀបចំឡើង ក្នុងស្មារតីអបអរសាទរកម្មវិធី «ទិវាជាតិអ្នកនិពន្ធ» លើកទី២ ឆ្នាំ២០២៥ ដោយមានការចូលរួមពីតំណាងអ្នកនិពន្ធមកពីប្រទេសចិន ឡាវ និងមីយ៉ាន់ម៉ា ផងដែរ។

ក្នុងបរិយាកាសដ៏ស្និទ្ធស្នាល លោកជំទាវបណ្ឌិតសភាចារ្យ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈប្រតិភូទាំងអស់។ លោកជំទាវបាន​មានប្រសាសន៍ថា «​អ្នកនិពន្ធគឺជាទូតសុច្ឆន្ទៈមួយដែលអាចនាំសារអប់រំ ផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ និងគុណតម្លៃសន្តិភាព»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ