ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានទូត​បារាំង​ប្រកាស​ពី​កង្វល់​ជុំវិញ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ ១​លាន​នាក់​ភៀសខ្លួន

5 ម៉ោង មុន

ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៥​នេះ បាន​ចេញ​សេចក្តីថ្លែងការណ៍​ពិសេស​មួយ​របស់​លោក ហ្ស​ង់​-​ណូអែល បា​រ៉ូ (Jean-Noël Barrot) រដ្ឋមន្ត្រី​អឺរ៉ុប…

ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៥​នេះ បាន​ចេញ​សេចក្តីថ្លែងការណ៍​ពិសេស​មួយ​របស់​លោក ហ្ស​ង់​-​ណូអែល បា​រ៉ូ (Jean-Noël Barrot) រដ្ឋមន្ត្រី​អឺរ៉ុប និង​ការ​បរទេស​បារាំង ពាក់ព័ន្ធ​នឹង​ស្ថានភាព​តានតឹង​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​នោះ លោក រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង ដោយ​បញ្ជាក់​ថា ៖ «​ជម្លោះ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ បាន​បង្ក​ឱ្យ​មានការ​ជម្លៀស​មនុស្ស​ប្រមាណ​មួយ​លាន​នាក់​រួច​មក​ហើយ ។ ខ្ញុំ​បាន​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​សម​ភាគី​កម្ពុជា និង​ថៃ ដើម្បី​ជំរុញ​ឱ្យ​មាន​បទ​ឈប់​បាញ់​មួយ​ភ្លាម​ៗ ។ សន្តិភាព​មួយ ប្រកបដោយ​ភាព​ត្រឹមត្រូវ និង​ចីរភាព អាច​ទទួល​បាន​តែ​តាម​រយៈ​ការ​ចរចា​ប៉ុណ្ណោះ​។ »

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ចេញ​មុខ​របស់​បារាំង​នៅ​ពេល​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​ការ​ព្យាយាម​ដើរតួ​ជា​អ្នកសម្របសម្រួល និង​ជា​ការ​ក្រើនរំលឹក​ដល់​ភាគី​ជម្លោះ ឱ្យ​ត្រឡប់​មក​រក​តុ​ចរចា​វិញ​ជា​ដាច់ខាត ដើម្បី​បញ្ចៀស​ការ​រង​ទុក្ខវេទនា​របស់​ប្រជាជន​ស្លូតត្រង់​ដែល​កំពុង​ជាប់​គាំង​ក្នុង​តំបន់​សង្គ្រាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ