ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខ្ទឹមក្រហម៖ ឱសថធម្មជាតិ​សម្រាប់អ្នកជំងឺទឹកនោមផ្អែម និងជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម​

3 ម៉ោង មុន

សុខភាព៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានឱ្យដឹងថា ខ្ទឹមក្រហមដែលយើងតែងតែប្រើប្រាស់ក្នុងផ្ទះបាយជារៀងរាល់ថ្ងៃ គឺជាជំនួយការដ៏ល្អក្នុងការគ្រប់គ្រង និងប្រឆាំងនឹងជំងឺទឹកនោមផ្អែម។ នៅក្នុងខ្ទឹមក្រហមមានផ្ទុកនូវសារធាតុគីមីសំខាន់ៗចំនួនពីរគឺ Allium និង Allyl Disulfide…

សុខភាព៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានឱ្យដឹងថា ខ្ទឹមក្រហមដែលយើងតែងតែប្រើប្រាស់ក្នុងផ្ទះបាយជារៀងរាល់ថ្ងៃ គឺជាជំនួយការដ៏ល្អក្នុងការគ្រប់គ្រង និងប្រឆាំងនឹងជំងឺទឹកនោមផ្អែម។ នៅក្នុងខ្ទឹមក្រហមមានផ្ទុកនូវសារធាតុគីមីសំខាន់ៗចំនួនពីរគឺ Allium និង Allyl Disulfide ដែលមានលក្ខណៈសម្បត្តិពិសេសក្នុងការប្រឆាំងនឹងជំងឺទឹកនោមផ្អែម និងជួយរក្សាតុល្យភាពនៃកម្រិតជាតិស្ករនៅក្នុងរាងកាយឱ្យស្ថិតក្នុងស្ថានភាពប្រក្រតី។

ការទទួលទានខ្ទឹមក្រហម ផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់អ្នកជំងឺដែលត្រូវការតាមដាន និងគ្រប់គ្រងជាតិស្ករឱ្យបានម៉ឺងម៉ាត់បំផុត។ តាមរយៈគុណតម្លៃផ្នែកអាហារូបត្ថម្ភដ៏ខ្ពស់នេះ ខ្ទឹមក្រហមមានឥទ្ធិពលយ៉ាងវិជ្ជមានក្នុងការជួយគ្រប់គ្រងស្ថានភាពអ្នកជំងឺទាំងប្រភេទ១ និងប្រភេទ២ សម្រាប់មនុស្សគ្រប់វ័យ។មិនត្រឹមតែជួយដល់អ្នកជំងឺប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាអាហារបំប៉នដ៏ល្អបំផុតសម្រាប់អ្នកដែលចង់ថែរក្សាសុខភាពទូទៅ និងការពារខ្លួនពីការកើនឡើងជាតិស្ករក្នុងឈាមផងដែរ៕

បញ្ជាក់៖ ព័ត៌មាននេះផ្តល់ជូនសម្រាប់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកមានបញ្ហាសុខភាព ឬអាការៈមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ