ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១ក្រុមស្ទុះចេញពីវាលស្រែបម្រុងកា.ប់សមត្ថកិច្ចល្បាត ច្រឡំស្មានតែគូជម្លោះ ចុងក្រោយត្រូវជា.ប់ខ្នោះ

1 នាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ក្មេង​ទំនើង​ចំនួន​៤​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ប​សេដ្ឋ​ បាន​​ឃាត់ខ្លួន ខណៈ​ដែល​ណាត់ជួប​ដៃគូរ​ជំ​លោះ ​លុះឃើញ​​កម្លាំង​ល្បាត​របស់​នគរបាល​ស្រុកចុះល្បាត ស្រាប់តែ​​ក្រុម​ក្មេង​ទំនើង​ច្រឡំ​ប្រុង​កាប់​ តែត្រូវ​កម្លាំង​សមត្ថកិច្ច​ក្របួច​ជាប់​៤​នាក់ រីឯ​បក្ខពួក​២​នាក់​ទៀត​រត់គេច​ខ្លួន​បាត់​។ ការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ប្រុង​កាប់​កម្លាំង​សមត្ថកិច្ច​ច្រឡំ​ស្មានតែគូរ​ទំនាស់…

ខេត្តកំពង់ស្ពឺ ៖ ក្មេង​ទំនើង​ចំនួន​៤​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ប​សេដ្ឋ​ បាន​​ឃាត់ខ្លួន ខណៈ​ដែល​ណាត់ជួប​ដៃគូរ​ជំ​លោះ ​លុះឃើញ​​កម្លាំង​ល្បាត​របស់​នគរបាល​ស្រុកចុះល្បាត ស្រាប់តែ​​ក្រុម​ក្មេង​ទំនើង​ច្រឡំ​ប្រុង​កាប់​ តែត្រូវ​កម្លាំង​សមត្ថកិច្ច​ក្របួច​ជាប់​៤​នាក់ រីឯ​បក្ខពួក​២​នាក់​ទៀត​រត់គេច​ខ្លួន​បាត់​។

ការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ប្រុង​កាប់​កម្លាំង​សមត្ថកិច្ច​ច្រឡំ​ស្មានតែគូរ​ទំនាស់ ធ្វើ​ឡើង​កាលពី​យប់​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៥ នៅ​លើ​ខ្នង​ព្រែក​ស្ថិត​នៅ​ក្នុងភូមិ​មី​លាវ ឃុំ​ទួល​អំពិល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​ប​សេដ្ឋ​បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ខាងលើ គឺ​ដោយ​បានការ​ដឹកនាំ​បញ្ជា​ដ៏​ខ្ពង់ខ្ពស់ ពី​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ កំលាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​សេដ្ឋ នឹង​បានការ​ណែនាំ​ដាក់​ទិស​ដៅ​ពី​លោក​វរសេនីយ៍ឯក​ច​ន សុ​ភី​ត អធិការ​នគរបាល​ស្រុក​ប​សេដ្ឋ បាន​ចុះ​ល្បាត​តាម​មូលដ្ឋាន​និង​ក្នុងភូមិ​សាស្ដ្រ​ស្រុក ដើ​ម្បី​រក្សា​សន្ដិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៥ កម្លាំង​នគរបាល​បាន​ធ្វើការ​ល្បាត​ដល់​ចំណុច​លើ​ខ្នង​ព្រែក ស្ថិត​ក្នុងភូមិ​មី​លាវ ឃុំ​ទួល​អំពិល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ស្រាប់តែ​មាន​ក្រុម​ក្មេង​១​ក្រុម​មាន​បក្ខពួក​ប្រមាណ​៦​នាក់ ម៉ូតូ​៤​គ្រឿង​អង្គុយ​ផឹក​សុ​ី​នៅ​វាលស្រែ​ស្ទុះ​ចេញ​មក​ដោយ​ដៃ​កាន់​ដាវ​ដែក​កែ​ច្នៃ​១​ដើម​គោលបំណង​កាប់​សមត្ថកិច្ច​ដោយ​មិនដឹង​មូលហេតុ​។ ភ្លាម​ៗ​នោះ​កម្លាំង​សមត្ថកិច្ច​ក៏​ធ្វើការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​បាន​ចំនួន​៤​នាក់ រីឯ​បក្ខពួក​ចំនួន​២​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

នគរបាល​ស្រុក​ប​សេដ្ឋ​បាន​បន្ត​ថា ក្រុម​ក្មេង​ទំនើង​ចំនួន​៤​នាក់​ដែល​ឃាត់ខ្លួន​បាន​៖ ទី​១~ ឈ្មោះ ណៃ ភក្ត្រា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទីលំនៅ​ភូមិ​មី​លាវ ឃុំ​ទួល​អំពិល ស្រុក​ប​សេដ្ឋ ទី​២~ ឈ្មោះ ស៊ិន សៀវ​ចាន់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​តា​មុ​ឺ​ន ឃុំ​ទួល​អំពិល ស្រុក​ប​សេដ្ឋ ឃាត់​ជាក់ស្ដែង ទី​៣~ ឈ្មោះ នឹម ផា​ន់​នី ភេទ​ប្រុស អាយុ​១៤​ឆ្នាំ និង​ទី​៤~ ឈ្មោះ សុ​ន ពិសី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ( ជា​ម្ចាស់​ដាវ​ទេព ) រស់នៅ​ភូមិ​មី​លាវ ឃុំ​ទួល​អំពិល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​ប​សេដ្ឋ​បាន​បន្ត​ទៀត​ថា បើ​តាម​ច​ម្លេ​ី​យ​សារភាព​របស់​ក្មេង​ទំនើង​ថា​ពួក​គេ​ច្រឡំ​សមត្ថកិច្ច​ស្មាន​តែ​ក្រុម​ក្មេង​ដែល​មាន​ជម្លោះ​ជាមួយ​គ្នា​និង​ណាត់គ្នា​មក​ទីតាំង​នេះ​។

តាម​ការ​បញ្ជាក់​ពី ជំនាញ​ព្រហ្មទណ្ឌ​ក្រុម​ក្មេង​ទាំងនេះ​ជា​មុខសញ្ញា​ដែល​សមត្ថកិច្ច​គ្រប់គ្រង​ក្នុង​បញ្ជី​ក្មេង​ទំនេ​ី​ង​ដែល​តែងតែ​បង្កហេតុ​នៅ​តាម​ទី​ផ្លូវ​សាធារណៈ​ពេល​កូនសិស្ស​ចេញពី​សាលារៀន​និង​ពេល​យប់​តាម​កន្លែង​ផឹក​សុ​ី​។

បច្ចុប្បន្ន​កំលាំង​ព្រ​ហ​ទណ្ឌ​បន្ត​នីតិវិធី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ដ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី រីឯ​បក្ខពួក​សេសសល់​កំពុង​តែ​បន្ដ​ស្រាវជ្រាវ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ