ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេជ្ជបណ្ឌិតចិន បន្តលា.ក់បាំងអាជីពឈឺសាច់ពីឪពុកម្តាយ ទោះកំពុងជោគជ័យខ្លាំង

1 អាទិត្យ មុន

អន្តរជាតិ ៖ កញ្ញា Shi Ming វេជ្ជបណ្ឌិតជនជាតិចិន ព្យាបាលផ្នែកកាយសម្បទា ដែលទើបចុះកុងត្រាជាមួយនឹងស្ថាប័នកំពូលប្រដាល់គុនចម្រុះ UFC ឬប្រដាល់នៅក្នុងទ្រុង…

អន្តរជាតិ ៖ កញ្ញា Shi Ming វេជ្ជបណ្ឌិតជនជាតិចិន ព្យាបាលផ្នែកកាយសម្បទា ដែលទើបចុះកុងត្រាជាមួយនឹងស្ថាប័នកំពូលប្រដាល់គុនចម្រុះ UFC ឬប្រដាល់នៅក្នុងទ្រុង ក្រោយឈ្នះការប្រកួតអាជីពនោះ បានអះអាងថា នាងនៅតែបន្តលាក់បាងអាជីពដ៏ឈឺសាច់មួយនេះពីឪពុកម្តាយរបស់នាង។

កីឡាការិនី Shi Ming បានចាយពេលត្រឹម៤៦នាទីប៉ុណ្ណោះ ដើម្បីផ្តួលកីឡាការិនីរួមជាតិ Feng Xiaocan ឱ្យសន្លប់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ Road to UFC រដូវកាលទី៣ នៅសង្វៀន Galaxy ស្ថិតនៅទីក្រុងម៉ាកាវ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា។ ជ័យជម្នះនេះ Shi Ming បានគ្រងខ្សែក្រវាត់ Strawweight រដូវកាលទី ៣ ព្រមទាំងចុះកុងត្រាជាមួយស្ថាប័នកំពូល UFC។ មិនតែប៉ុណ្ណោះ Shi Ming ថែមទាំងបានឈ្នះពានរង្វាន់ ការប្រកួតជក់ចិត្តប្រចាំព្រឹត្តិការណ៍ ឬ Performance of the Night ជាមួយនឹងប្រាក់រង្វាន់ ៥ម៉ឺនដុល្លារផងដែរ។

តាមពិតទៅ ការងារចម្បងរបស់ Shi Ming គឺជាអ្នកជំនាញព្យាបាលកាយសម្បទា នៅទីក្រុងគុនមីង (Kunming) ខេត្តយូណាន (Yunnan) ប្រទេសចិន។ បើទោះស្ថិតក្នុងនាមជាវេជ្ជបណ្ឌិតក៏ពិតមែន ប៉ុន្តែ Shi Ming បច្ចុប្បន្នឈានដល់វ័យ៣០ឆ្នាំ តែងតែតស៊ូមិនរាថយជាមួយអាជីពឈឺសាច់របស់នាង។

នៅក្នុងបទសម្ភាសក្រោយចប់ការប្រកួត Shi Ming ថា បន្ទាប់ពីទទួលជ័យជម្នះ វាអាចនឹងក្លាយជាការលំបាកកាន់តែខ្លាំងសម្រាប់នាងក្នុងការបន្តលាក់បាំងអាជីពប្រដាល់គុនចម្រុះ (MMA) ពីឪពុកម្តាយនាង។ Shi Ming បានបង្ហើបថា គ្រួសារនាងមិនបានដឹងថា នាងកំពុងប្រកួតប្រដាល់គុនចម្រុះនោះទេ។ ពួកគាត់គ្រាន់តែដឹងថា កូនស្រីពួកគាត់ចូលរួមការប្រកួតក្បាច់គុនបុរាណចិន ដើម្បីប្រយោជន៍សុខភាពតែប៉ុណ្ណោះ។

ឥឡូវនេះជាមួយនឹងកិច្ចសន្យា UFC កីឡាការិនី Shi Ming បារម្ភថា ការពិតអាចនឹងត្រូវលាតត្រដាងនៅពេលឆាប់ៗនេះ។ Shi និយាយថា «ខ្ញុំមិនគិតថា ខ្ញុំនឹងប្រាប់រឿងនេះទៅកាន់ឪពុកម្តាយខ្ញុំទេ។

សម្រាប់ឪពុកម្តាយខ្ញុំ ពួកគាត់ជាឪពុកម្តាយចិនបុរាណ ហើយតែងតែបារម្ភពីខ្ញុំ។ ខ្ញុំនឹងបន្តអាជីពជាមួយ UFC ប៉ុន្តែប្រហែលរាល់ពេលបញ្ចប់ការប្រកួត ខ្ញុំព្យាបាលរបួសឱ្យជាសះស្បើយជាមុនសិន មុនពេលត្រឡប់ទៅផ្ទះ»។

សូមជម្រាបជូនថា កីឡាការិនី Shi Ming ធ្លាប់ប្រកួតប្រដាល់គុនចម្រុះអាជីពចំនួន ២២លើករួចមកហើយ ដោយឈ្នះ ១៧ដង និងចាញ់ ៥ដង។ ហើយជាទៀងទាត់ នាងតែងតែបង្ហាញវត្តមានប្រកួតកម្មវិធីដ៏ធំបំផុតរបស់អាស៊ីចំនួនពីរគឺ Wu Lin Feng របស់ចិន និង Road FC របស់កូរ៉េខាងត្បូង៕ ដកស្រង់ ៖ VnExpress និង Bloody Elbow

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ