ខេត្តឧត្តរមានជ័យ ៖ ហាងឆេងឈើប្រណិតនៅតែមានតម្លៃត្រូវបានក្រុមឈ្មួញលាក់មុខខ្មែរនៅតែបន្តប្រមូលទិញនិងជំរុញឲ្យប្រជាពលរដ្ឋរស់នៅតាមជាយដែនកម្ពុជាថៃ ឆ្លងចូលទៅកាប់ឈើយកមកលក់ឲ្យពួកខ្លួនត្រូវបានក្រុមទាហានឈុតខ្មៅថៃចាប់ខ្លួនបានម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់។
ហេតុការណ៍នេះបានកើតឡើងនៅក្នុងទឹកដីខេត្តសុរិន្ទប្រទេសថៃ ស្ថិតនៅក្នុងព្រំប្រទល់ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ប្រជាពលរដ្ឋម្នាក់បានសុំមិនបញ្ចេញឈ្មោះរស់នៅក្នុងឃុំត្រពាំងតាវ បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរ ម្នាក់ដែលក្រុមទាហានឈុតខ្មែថៃចាប់ខ្លួនឈ្មោះអេន កុ សល្យ ភេទប្រុស អាយុ៣២ឆ្នាំ និង២នាក់ផ្សេងទៀតបានរត់គេចខ្លួនដោយពុំទាន់បានទទួលដំណឹងថារត់គេចខ្លួនបានរួចផុតដែរឬទេរហូតមកដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ។

ប្រជាពលរដ្ឋដដែលបានបញ្ចាក់ថា នាពេលសព្វថៃនេះឈើប្រណិតដូចជាឈើក្រញូង ឈើថ្នុង ឈើបេងនៅតែមានហាងឆេងត្រូវបានក្រុមឈ្មួញខ្មែរលាក់មុខចំនួន២ទៅ៣នាក់ក្នុងស្រុកអន្លង់វែងកំពង់ដើរប្រមូលទិញនិងជំរុញឲ្យឆ្លងដែនកាប់ឈើយកមកលក់ឲ្យពួកខ្លួន ខណៈនោះប្រជាពលរដ្ឋកំពុងតែជួបប្រទះដោយសារផ្នែកលើជីវភាពផងក៍បានប្រថុយនូវអាយុៈជីវិតដើម្បីតែក្រុមគ្រួសារខ្វះខាតទើបកើតមានរឿងរ៉ាវបែបនេះ ។

ទាក់ទិនទៅនិងហេតុការណ៍នេះដែរក្រុមសាព័តមានយើងបានទទួលឯកសារពីសមត្តកិច្ចថៃបានបញ្ចាក់ថាប្រជាពលរដ្ឋខ្មែរម្នាក់ដែលក្រុមទាហានឈុតខ្មៅថៃចាប់បាននោះ គឺមានទោសឆ្លងដែនខុសច្បាប់ ពាក់ពន្ធ័ទៅនិងកាប់បំផ្លិចបំផ្លាញព្រៃឈើក្នុង តំបន់អភិរក្សដែលរក្សាទុកពាក់ព័ន្ធនិងគ្រឿងញៀន១កញ្វប់តូចប្រប្រភេទម៉ាទឹកកកផងដែរត្រូវបានក្រុមអាជ្ញាធរថៃដាក់ទោសទៅតាមផ្លូវ
ច្បាប់របស់ប្រទេសថៃផងដែរ៕

ចែករំលែកព័តមាននេះ