វៀតណាម ៖ មានការជជែកដេញដោលគ្នាយ៉ាងក្តៅគគុកបន្ទាប់ពីឃ្លីបវីដេអូដែលត្រូវបានបង្ហោះនៅតាមបណ្តាញសង្គម Tik Tok បង្ហាញអោយឃើញ បុគ្គលិកដឹកជញ្ជូន ឬយើងនិយមហៅថា អ្នក Delivery ដែលដឹកឥវ៉ាន់ទៅអោយភ្ញៀវដល់ផ្ទះ ស្រាប់តែត្រូវបានសាច់ញាតិក្រុមគ្រួសារប្រាប់ថា អ្នកកម្មង់ឥវ៉ាន់នេះស្លា.ប់បាត់ហើយដែលពួកគេកំពុងរៀបចំពិធីបុណ្យស.ពដោយគាត់ ដោយតម្រូវអោយអ្នកដឹកជញ្ជូនយកកញ្ចប់ឥវ៉ាន់ទៅប្រគល់ឱ្យអោយម្ចាស់ឥវ៉ាន់ដែលគាត់កំពុងនៅក្នុងមឈូសដោយផ្ទាល់ដៃ ។
តាមរយៈឃ្លីបវីដេអូមួយដែលបង្ហោះដោយគណនី Tik Tok ឈ្មោះថា Nguyen Quang Vinh ជាប្រជាពលរដ្ឋវៀតណាម រស់នៅក្នុងខេត្តបេនជេ ឬខេត្តកំពង់ឫស្សីដែលជាទឹកដីកម្ពុជាក្រោម បង្ហាញឱ្យឃើញថា ទោះបីជាអ្នកដឹកជញ្ជូនហាក់មានស្ទាក់ស្ទើរ និងខ្លាចរអារក្តី តែក្រុមគ្រួសារសាច់ញាតិរបស់អ្នកស្លា.ប់នៅតែទទូចថា ឥវ៉ាន់ទាំងនេះត្រូវបានអ្នកស្លា.ប់បញ្ជាទិញ កាលពីគាត់នៅមានជីវិត ដូចនេះហើយអ្នកដឹកជញ្ជូនគួរតែយកវាទៅឱ្យអ្នកស្លា.ប់ដោយផ្ទាល់ បន្ទាប់មកយុវជនអ្នកដឹកជញ្ជូនរូបនោះក៏បានយកវាទៅដាក់នៅលើតុអាសនៈសម្រាប់សែននៅពីមុខរូបថត និងមឈូសរបស់ម្ចាស់ឥវ៉ាន់ដោយបានអោនក្បាល ដើម្បីសម្តែងការគោរពដល់ស.ព ។
ក្រៅពីអ្នកដឹកញ្ជូនរបស់ក្រុមហ៊ុន J&T គេក៏ឃើញហេតុការណ៍ស្រដៀងគ្នានេះកើតឡើងលើអ្នកដឹកញ្ជូនរបស់ក្រុមហ៊ុន Grap ផងដែរ ប៉ុន្តែនៅថ្ងៃបន្ទាប់ពីពិធីបុណ្យស.ពត្រូវបានបញ្ចប់ ។ វីដេអូទាំងពីរឃ្លីបទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានអ្នកចូលមើលជិត៤លានដង និងមួយទៀតជាង១លានដង ដោយភាគច្រើនបានចូលរួមរំលែកទុក្ខចំពោះអ្នកស្លា.ប់ និងក្រុមគ្រួសារ ព្រមទាំងបានចែករំលែកទស្សនៈផ្ទុយគ្នាជាច្រើន អំពីអ្នកដឹកជញ្ជូនទំនិញដែលត្រូវប្រគល់ជូនអ្នកស្លា.ប់ ព្រោះវាជាករណីកម្រមួយ ដែលពួកគេពុំធ្លាប់បានឃើញ ។
អ្នកមួយចំនួនជឿថា វាជារឿងធម្មតាទេ សម្រាប់គ្រួសារបងប្អូនដែលស្នើសុំអ្នកដឹកជញ្ជូនឱ្យប្រគល់ទំនិញដល់អ្នកស្លា.ប់ ណាមួយ គឺជាការទទួលខុសត្រូវរបស់អ្នកដឹកជញ្ជូន ដែលត្រូវប្រគល់ឥវ៉ាន់ដល់ដៃម្ចាស់ឥវ៉ាន់ និងមួយផ្នែកទៀតដើម្បីជួយអ្នកស្លា.ប់អស់ចិត្ត កុំអោយស្តាយស្រណោះ ឬជាប់ជំពាក់ ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនមិនយល់ស្របដោយនិយាយថា វាមិនសមរម្យទេ ដែលបង្ខំអោយអ្នកដឹកជញ្ជូនទំនិញធ្វើបែបនេះ ដោយខ្លះអះអាងថា កុំលេងសើចជាមួយវិញ្ញាណ ខ្ញុំអាណិតអ្នកដឹកជញ្ជូនណាស់ ការងារនេះបានសេវាតិចតួចប៉ុណ្ណោះ ហេតុអ្វីបានជាសមាជិកគ្រួសារមិនជួយទទួលឥវ៉ាន់ជំនួសអ្នកស្លា.ប់ទៅ?
ឆ្លើយតបទៅនឹងមតិរិះគន់ និងចម្ងល់ទាំងនេះ លោក Nguyen Quang Vinh ដែលជាបងប្រុសនៃស.ព និងជាអ្នកបង្ហោះវីដេអូបានបកស្រាយប្រាប់សារព័ត៌មានវៀតណាម Thanh Nien កាលពីថ្ងៃទី២១ ខែវិច្ឆិកាថា ប្អូនប្រុសរបស់គាត់ អាយុ៤១ឆ្នាំ បានបាត់បង់ជីវិតភ្លាមៗដោយសារជំងឺដាច់សរសៃឈាមខួរក្បាល ដែលវាជាការបាត់បង់ដ៏ទុក្ខសោកសម្រាប់គ្រួសារទាំងមូល ។
មុនពេលគេស្លា.ប់ ប្អូនប្រុសបានបញ្ជាទិញទុកមុននូវទំនិញមួយចំនួន តាមអេបកម្មង់ឥវ៉ាន់អនឡាញដែលភាគច្រើនជាសម្លៀកបំពាក់ និងឧបករណ៍សម្រាប់ថែសួន ។ ប៉ុន្តែគួរឱ្យសោកស្តាយ ឥវ៉ាន់ទាំងនោះនៅមិនទាន់ដល់ថ្ងៃដឹកមកដល់ផង ប្អូនប្រុសរបស់គាត់ក៏ទទួលមរណភាព ។ អញ្ជឹងហើយ នៅថ្ងៃបុណ្យស.ពពេលក្រុមគ្រួសារឃើញអ្នកដឹកជញ្ជូនយកកញ្ចប់ឥវ៉ាន់មកអោយពួកគាត់ក៏បានស្នើសុំឱ្យអ្នកដឹកជញ្ជូនធ្វើរឿងដូចដែលគ្រប់បានឃើញក្នុងឃ្លីបវីដេអូ ។
លោក Nguyen Quang Vinh បន្តថា «មនុស្សជាច្រើនបានប្រតិកម្មនឹងក្រុមគ្រួសារដែលសុំឱ្យអ្នកដឹកជញ្ជូនប្រគល់ទំនិញទៅឱ្យអ្នកស្លា.ប់ ប៉ុន្តែពួកយើងធ្វើដូច្នេះដោយមានហេតុផល ។ គ្រួសាររបស់ខ្ញុំក៏ចង់ឱ្យអ្នកដឹកជញ្ជូនបំពេញការបញ្ជាទិញ ហើយប្អូនប្រុសរបស់ខ្ញុំត្រូវបានទទួលទំនិញដែលគេចង់បាន ដើម្បីអោយរូបនេះចាកចេញដោយគ្មានការសោកស្ដាយ ឬព្រួយបារម្ភអ្វីឡើយ ។
ដោយឡែក យុវជនម្នាក់ឈ្មោះថា Le Sang ជាអ្នកដឹកជញ្ជូននៅទីក្រុងហូជីមិញ បានថ្លែងថា ខ្លួនក៏ជួបប្រទះស្ថានភាពស្រដៀងគ្នានេះនៅពេលដែលអតិថិជនបញ្ជាទិញសំលៀកបំពាក់ តែទំនិញមិនទាន់មកដល់លុះដល់ថ្ងៃដែលដឹកឥវ៉ាន់ទៅ ស្រាប់តែម្ចាស់ឥវ៉ាន់ចែកឋានបាត់ទៅហើយ ហើយក្រុមគ្រួសារបានប្រាប់អោយខ្ញុំយកវាទៅទុកនៅមុខមឈូស ហើយក្នុងពេលនោះខ្ញុំភ្ញាក់ផ្អើលជាខ្លាំង ហើយដែលវាជារឿងកម្រមានក្នុងអាជីពមួយនេះ ។ ចុះបងប្អូនអ្នកដឹកជញ្ជូនផ្សេងៗទៀត ធ្លាប់ជួបប្រទះនឹងបទពិសោធន៍ប្លែកៗបែបណាខ្លះដែរ?
ចែករំលែកព័តមាននេះ