ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺខ្មែរ​ទទួលបាន​ការព្យាបាល​ដោយ​វេជ្ជបណ្ឌិត​យោធា​អាមេរិក

12 ឆ្នាំ មុន

កម្មវិធីសកម្មភាពបម្រើពលរដ្ឋស៊ីវិលផ្នែក​សុខា​ភិបាលរបស់កងយោធាមារីនសហរដ្ឋអាមេ​រិក (MEDCAP) បានដំណើរការសកម្ម​ភាព​របស់​​ខ្លួន​នៅខេត្តកំពត ពីថ្ងៃទី​១៧ ដល់ថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ​២០១១ ដោយក្នុងនោះ​អ្នកជំងឺ​សរុប​​ចំនួន​២.៨០០​នាក់បានទទួលការព្យា​បាល​នៅ​វិទ្យាល័យជុំគីរី ខេត្តកំពត

កម្មវិធីសកម្មភាពបម្រើពលរដ្ឋស៊ីវិលផ្នែក​សុខា​ភិបាលរបស់កងយោធាមារីនសហរដ្ឋអាមេ​រិក (MEDCAP) បានដំណើរការសកម្ម​ភាព​របស់​​ខ្លួន​នៅខេត្តកំពត ពីថ្ងៃទី​១៧ ដល់ថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ​២០១១ ដោយក្នុងនោះ​អ្នកជំងឺ​សរុប​​ចំនួន​២.៨០០​នាក់បានទទួលការព្យា​បាល​នៅ​វិទ្យាល័យជុំគីរី ខេត្តកំពត។

ពិធីនោះបានអនុញ្ញាតឱ្យអ្នកជំងឺ​ដែល​តាម​ធម្មតា​មិនអាចទទួលបានការព្យាបាលជំងឺពីអ្នក​ឯកទេសពេទ្យ អាចទទួលបាននូវការថែទាំព្យា​បាលពីវេជ្ជបណ្ឌិត​ជំនាញ​ផ្នែកធ្មេញ និងភ្នែក។ លើសពីនេះទៀត​ មានការ​ចែកចាយមុងដល់​ប្រជា​ពល​រដ្ឋ ដើម្បីកាត់បន្ថយផលវិបាកនៃជំងឺ​បណ្តាលមកពីមូសខាំផងដែរ។

កម្មវិធីនោះគឺជាការខិតខំតាមរយៈការសហ​ការរួមគ្នាបានយ៉ាងល្អរបស់អង្គការដៃគូនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរ​ជាតិ (អង្គការ PSI, RACHA, RHAC, និង KHANA) កងរាជអាវុធហត្ថ កងយោធពល​ខេមរ​ភូមិន្ទ អ្នកស្ម័គ្រចិត្តមកពីទីភ្នាក់ងារ Peace Corps របស់សហរដ្ឋអាមេរិក មជ្ឈមណ្ឌលវះ​កាត់​ជំងឺកុមារ និងក្រសួងការពារប្រទេសសហ​រដ្ឋ​អាមេរិក។ ឆ្លងតាមលំដាប់ថ្នាក់នៃការរួម​បញ្ចូល​គ្នា​ ដៃគូទាំង​ឡាយអាចបំពេញឱ្យគ្នាទៅ​វិញទៅមក ហើយអាចផ្តល់ការបង្រៀន និង​ផ្តល់សេវាថែទាំសុខភាពប្រកបដោយ​គុណភាព​ខ្ពស់។

ការវះកាត់ជំងឺភ្នែកឡើងបាយនៅនឹងកន្លែង ​បានធ្វើឱ្យប្រជាជនកម្ពុជាអាចមើលឃើញបាន​ច្បាស់ បន្ទាប់ពីពួកគេពុំមានលទ្ធភាព​ទទួល​បាន​ការវះកាត់បែបនេះនៅ​កន្លែង​ផ្សេង។ ការវះកាត់​នេះក៏ត្រូវបានផ្តល់ផងដែរ នៅមជ្ឈមណ្ឌលវះ​កាត់ជំងឺកុមារ៊​ដែលនៅទីនោះមកពីអង្គភាពទី៣​នៃកងទ័ព​ម៉ារីនអាមេរិក និងគ្រូពេទ្យរបស់​មជ្ឈ​មណ្ឌលវះកាត់កុមារ បានរួមគ្នាព្យាបាលអ្នក​ជំងឺ។

នៅថ្ងៃទី​១៨ ខែមិថុនា លោក​ស្រីឯក​អគ្គ​រដ្ឋ​ទូតអាមេរិក Carol Rodley បានអញ្ជើញទៅ​ទស្សនា​ទីតាំង​របស់គម្រោង MEDICAP ដោយ​បានជួបប្រាស្រ័យជាមួយពលរដ្ឋសហ​គមន៍ និងក្រុមដែលបានចូលរួមផងដែរ៕