ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខណ្ឌ៧មករា ចុះពិនិត្យ​ការដ្ឋានមួយកន្លែង ក្រោយពលរដ្ឋ​សង្ស័យសង់រំលោ.ភផ្លូវ​សាធា​រណៈ

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រោយពលរដ្ឋមានការសង្ស័យថា សំណង់រឹងមាំមួយ រំលោភបំពានផ្លូវសាធារណះ ពេលនេះ អាជ្ញាធរខណ្ឌ៧មករា បានបង្កើតគណះកម្មការចំពោះកិច្ចមួយ ដើម្បីចុះពិនិត្យ និងពន្យល់ពលរដ្ឋឱ្យបានដឹងច្បាស់លាស់ពីអង្គហេតុ…

រាជធានីភ្នំពេញ ៖ ក្រោយពលរដ្ឋមានការសង្ស័យថា សំណង់រឹងមាំមួយ រំលោភបំពានផ្លូវសាធារណះ ពេលនេះ អាជ្ញាធរខណ្ឌ៧មករា បានបង្កើតគណះកម្មការចំពោះកិច្ចមួយ ដើម្បីចុះពិនិត្យ និងពន្យល់ពលរដ្ឋឱ្យបានដឹងច្បាស់លាស់ពីអង្គហេតុ នៃរឿង បញ្ចៀសការយល់ច្រលំ ។

ជាក់ស្តែងកាលពីវេលាម៉ោង ០៩ នឹង ៣០នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដោយមានការចង្អុលបង្ហាញដោយផ្ទាល់ពីលោកថេង សុថុល អភិបាលខណ្ឌ៧មករា បានអនុញ្ញាត្តិឱ្យបង្កើតគណៈ​កម្មការចំពោះកិច្ចមួយ មានជំនាញពាក់ព័ន្ធចូលរួម ក្រោមការដឹកនាំដោយលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ ទទួលបន្ទុកការងារសំណង់ បានចុះទៅពិនិត្យជាក់ស្តែង ។

ក្រុមការងារគណះកម្មការ បានធ្វើការវាស់វែង ទៅតាមជំនាញ លើដងតាមផ្លូវ និងទីតាំងភូមិសាស្ត្រ ឃើញថា ៖ មិនមានការរំលោភបំពានណាមួយបំពានផ្លូវសាធារណះសូម្បីបន្តិចណានោះឡើយ ដោយម្ចាស់កម្មសិទ្ធិ បានសាងសង់សំណង់ក្នុងប្លង់ដីត្រឹមត្រូវរបស់ខ្លួន ទៅតាមផ្លូវច្បាប់ ។

មន្ត្រីជំនាញភូមិបាលខណ្ឌ លើកឡើងថា ៖ បើយើងក្រឡេកមើលមួយភ្លេត ពិតណាស់វាប្រាកដដូចជាការបំពានពិតប្រាកដមែន ប៉ុន្តែដំណើររឿងជាក់ស្តែងវាមិនដូចអ្វីដែលយើងគ្រាន់តែឃើញត្រឹម​នឹងភ្នែកនោះឡើយ ។

មន្ត្រីជំនាញបន្តថា ៖ រឿងរ៉ាវ​នេះ ដំបូងឡើយ ចំណុចកើតបាតុភាពខាងលើ គឺមិនមានផ្លូវធ្វើដំណើរនោះឡើយ គឺជាដីឡូតិ៍របស់កម្មសិទ្ធិឯកជន ។ ប៉ុន្តែដោយសារម្ចាស់បុរីនៅខាងក្រោយដីឡូតិ៍នោះ ចង់មានច្រកបុរីមួយផ្លូវទៀត ក៏សម្រេចសុំទិញដីឡូតិ៍ ( ចំណុចខាងលើ ) ទទឹង៧ម៉ែត្រ និងបណ្តាយ២២ម៉ែត្រ តាំងពីឆ្នាំ២០០៥មកម្លេះ ដើម្បីបើកច្រកផ្លូវចេញពីបុរី ទៅកាន់ផ្លូវធំ ដោយតាំងពីពេលនោះមកដល់បច្ចុប្បន្នមិនមានរឿងរ៉ាវអ្វីនោះឡើយ ។ រហូតមកដល់បច្ចុប្បន្ននេះ ពេលដែលម្ចាស់ដីកម្មសិទ្ធិរបស់គេ បានធ្វើការសាងសង់សំណង់លើដីកម្មសិទ្ធិខ្លួនដែលនៅសេសសល់ ក៏កើតមានបាតុភាព រិះគន់ និងនិន្ទា ថាមានការរំលោភបំពានតែម្តងទៅ ។

ជុំវិញរឿងរ៉ាវខាងលើនេះ លោកថេង សុថុល អភិបាលខណ្ឌ និងក្នុងនាមអាជ្ញាធរ នៃរដ្ឋបាលខណ្ឌ៧​មករា សូមធ្វើការអំពាវនាវ ដល់មជ្ឈដ្ឋានទូទៅ ក៏ដូចជាប្រជាអ្នកដំណើរ ពិសេសពលរដ្ឋរស់នៅក្បែរតំបន់នោះ សូមមេត្តាស្វែងយល់ឱ្យច្បាស់ពីដំណើររឿងហេតុ ពិសេសគឺការពន្យល់បកស្រាយរបស់ក្រុមអាជ្ញាធរ ក្នុងគោលដៅបញ្ចប់ការងឿងឆ្ងល់ និងការយល់ច្រលំដោយខុសពីការពិត ដែលនាំឱ្យកើតមានព័ត៌មានមិនល្អ បង្កភាពយល់ខុស និងចលនាចលនៅក្នុងសង្គមបន្តទៅមុខទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ