ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញកូនល.ង់ទឹក ម្តាយចុះទៅស្រង់ ក៏ជួបគ្រោះអកុសលទាំង២នាក់​

4 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កាលវេលាម៉ោងប្រមាណ៩ កន្លះយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ មានការភ្ញាក់ផ្អើលនៅចំណុចស្រះទឹកខាង ក្រោយផ្ទះ របស់អ្នកភូមិជ្រៃ ឃុំខ្វាវ…

ខេត្តសៀមរាប ៖ កាលវេលាម៉ោងប្រមាណ៩ កន្លះយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ មានការភ្ញាក់ផ្អើលនៅចំណុចស្រះទឹកខាង ក្រោយផ្ទះ របស់អ្នកភូមិជ្រៃ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប គឺស្ត្រីពីរនាក់ម្តាយ និងកូន បានលង់ទឹកស្លាប់ទាំង២នាក់យ៉ាងអាណោចអធម ។

ស្រ្តីរងគ្រោះ​ជាម្តាយឈ្មោះ វ៉ន ភិន អាយុ៣៦​ឆ្នាំ រស់នៅភូមិជ្រៃ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប និងកូនឈ្មោះ ភាន់ សុម៉ាលី ភេទស្រី អាយុ៤ឆ្នាំ ​មានសតិមិនគ្រប់ ។

ការភ្ញាក់ផ្អើលនោះត្រូវបានការបំភ្លឺពីឈ្មោះ ភាន់ ម៉ី ភេទស្រី អាយុ​១៧ឆ្នាំ ត្រូវជាកូន និងជាបងរបស់​សព​ទាំង២នាក់ រៀបរាប់ឲ្យដឹងថា នៅវេលារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នាងបានមកពីច្រូតស្រូវនៅវាលវិញ មិនបានឃើញម្តាយនិងប្អូនស្រីនៅផ្ទះដូចសព្វ​ដងទេ ។ ឃើញដូច្នោះនាងក៏បានដើររកដែរតែរកមិនឃើញ ហើយក៏បានទៅប្រាប់បងប្អូនសាច់ញាតិអ្នកស្រុកភូមិជិតខាងគ្នា ឲ្យគេជួយរកម្តាយនិងប្អូនស្រី ។

បន្ទាប់មកពួកគេក៏បានប្រទះ​ឃើញស្បែកជើងម្តាយ​មួយចំហៀងនៅមាត់ទឹក និងមួយចំហៀងទៀតអណ្តែកក្នុងស្រះ ពេលនោះទើបមានការសង្ស័យថា ម្តាយពិតប្រាកដជាលង់ទឹកស្លាប់ហើយ ទើបបងប្អូននិងអ្នកជិតខាងនាំគ្នាចុះរាវក្នុងទឹកស្រះ ក៏ប្រទះឃើញសាកសពម្តាយរបស់នាងមែន ។ ពេលប្រទះឃើញសាកសពម្តាយភ្លាមនៅវេលាម៉ោង៩​កន្លះយប់ថ្ងៃដដែល ក៏រាវរកឃើញសពប្អូនស្រីម្នាក់ទៀតស្លាប់ក្នុងស្រះទឹកនោះដែរ ទើបស្រង់ឡើងលើគោកយកទៅតម្កល់នៅលើផ្ទះពីរ ។

សេចក្តីរៀបរាប់បន្តថា ដំបូងទំនងម្តាយឃើញកូនលង់ ក្នុងទឹក ហើយម្តាយបានស្ទុះចុះទៅជួយស្រង់កូន តែជាអកុសលដោយទឹកស្រះនោះមានជម្រៅជ្រៅ បណ្តាលឲ្យលង់ស្លាប់ទាំង២ នាក់ម្តាយនិងកូនតែម្តងទៅ ។

ក្រោយកើតហេតុ សមត្តកិច្ចនគរ បាលមូលដ្ឋាន បានបង្កើតគណៈកម្មការចុះទៅពិនិត្យនិងធ្វើកោ សលវិច្ច័យលើសាកសព ដោយសន្និដ្ឋានថា ជនរងគ្រោះម្តាយនិងកូនពិតជាលង់ទឹកស្រះស្លាប់ប្រាកដមែន ។ រួចបានប្រគល់សាកសពឲ្យទៅក្រុមគ្រួសារនិងសាចញាតិធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ