ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនោរ​ត្រជាក់​រដូវ​រងា​នឹង​បក់​ទៅ​លើ​​ប្រទេស​វៀត​ណាមនៅ​សប្ដាហ៍​ក្រោយ

14 ម៉ោង មុន

ទី​ក្រុង​ហាណូយ៖ អាកាស​ធាតុ​ត្រជាក់​ចាប់​ផ្ដើម​គ្រប​ដណ្ដប់​ទៅ​លើ​ប្រទេស​វៀតណាម​ជា​បណ្ដើរ​ៗ​ហើយ​​។ ខ្យល់​បក់​ពី​ទិស​និរតី​​នឹង​ចាប់​ផ្ដើម​បោក​បក់​ខ្លាំង​​នៅ​ទូទាំងភាគ​ខាង​ជើង​ចាប់​ពី​សប្ដាហ៍​ក្រោយ​ត​ទៅ។​ ​​សីតុណ្ហ​ភាព​​នឹង​ធ្លាក់​ចុះ​ដល់​១០​អង្សា​​នៅ​តំបន់​​ភ្នំ​ ខណៈ​ដែល​​​ទី​ក្រុង​ហាណូយ​នឹង​មាន​សីតុណ្ហ​ភាព​ធ្លាក់​ចុះ​ដល់​១៤​អង្សា​សេ​។ នៅ​ល្ងាច​ចន្ទ​ អាកាស​ធាតុ​ត្រជាក់​នឹង​​កើត​មាន​នៅ​ភាគ​ឦសាន​​​មុន​គេ​។ បន្ទាប់​មក​នឹង​​កើត​មាន​​នៅ​តំបន់​ដី​សណ្ដ​ទន្លេ​មេ​គង្គ​ និង​ភាគ​ពាយព្យ​។ នេះ​បើ​យោង​តាម​ការ​ព្យាករ​របស់​ក្រសួង​ឧតុ​និយម​​។…

ទី​ក្រុង​ហាណូយ៖ អាកាស​ធាតុ​ត្រជាក់​ចាប់​ផ្ដើម​គ្រប​ដណ្ដប់​ទៅ​លើ​ប្រទេស​វៀតណាម​ជា​បណ្ដើរ​ៗ​ហើយ​​។ ខ្យល់​បក់​ពី​ទិស​និរតី​​នឹង​ចាប់​ផ្ដើម​បោក​បក់​ខ្លាំង​​នៅ​ទូទាំងភាគ​ខាង​ជើង​ចាប់​ពី​សប្ដាហ៍​ក្រោយ​ត​ទៅ។​ ​​សីតុណ្ហ​ភាព​​នឹង​ធ្លាក់​ចុះ​ដល់​១០​អង្សា​​នៅ​តំបន់​​ភ្នំ​ ខណៈ​ដែល​​​ទី​ក្រុង​ហាណូយ​នឹង​មាន​សីតុណ្ហ​ភាព​ធ្លាក់​ចុះ​ដល់​១៤​អង្សា​សេ​។ នៅ​ល្ងាច​ចន្ទ​ អាកាស​ធាតុ​ត្រជាក់​នឹង​​កើត​មាន​នៅ​ភាគ​ឦសាន​​​មុន​គេ​។ បន្ទាប់​មក​នឹង​​កើត​មាន​​នៅ​តំបន់​ដី​សណ្ដ​ទន្លេ​មេ​គង្គ​ និង​ភាគ​ពាយព្យ​។ នេះ​បើ​យោង​តាម​ការ​ព្យាករ​របស់​ក្រសួង​ឧតុ​និយម​​។

ទន្ទឹម​នឹង​ការ​បក់មក​ត្រសៀក​ៗ​នៃ​ខ្យល់​ត្រជាក់​ តំបន់​ខាង​ជើង​ក៏​នឹង​មាន​ភ្លៀង​​កក់​ខែ​រដូវ​រងា​ផង​ដែរ​​នៅ​ក្នុង​ល្បឿន​ចាប់​ពី​​១២​-៣៨​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ បរិយាកាស​បែប​នេះ​នឹង​កើត​មាន​នៅ​ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ​។ សេវា​កម្ម​ព្យាករ​អាកាស​ធាតុ​ឈ្មោះ​អឹ​ឃ្យូ​វេ​ដឺ (Accuweather) អះ​អាង​ថា​សីតុណ្ហ​ភាព​នៅ​ទី​ក្រុង​ហាណូយ​នឹង​ចុះ​ត្រជាក់​ដល់​១៦​-​១៩​អង្សា​​នៅ​ថ្ងៃ​អង្គារ​។

​ប៉ុន្មាន​ថ្ងៃ​ទៅ​មុខ​ទៀត​ សីតុណ្ហ​ភាព​នឹង​ចុះ​ត្រជាក់​មក​នៅ​២០​-​២៤​អង្សា​នៅ​ពេល​ថ្ងៃ​ត្រង់​ និង​១៤​អង្សា​នៅ​ពេល​យប់​ជ្រៅ​។ នៅ​តំបន់​ខ្ពង់​រាប​​ដែល​មាន​កម្ពស់​ចាប់​ពី​១៥០០​ម៉ែត្រ​នៅ​លើ​កម្ពស់​ទឹក​សមុទ្រ​ដូច​ជា​នៅ​​ទី​ក្រុង​សាប៉ា (Sa Pa) នៃ​ខេត្ត​ឡាវ​កៃ​ (Lào Cai) សីតុណ្ហភាព​កាន់​តែ​ចុះ​ត្រជាក់​ខ្លាំង​មែន​ទែន​ចាប់​ពីថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ​។ នៅ​តំបន់​នេះ​ សីតុណ្ហ​ភា​ព​ជា​មធ្យម​ត្រឹម​តែ​១៣​អង្សា​តែ​ប៉ុណ្ណោះ​នៅ​ពេល​ថ្ងៃ​ ហើយ​នឹង​ធ្លាក់​ចុះ​​រហូត​ដល់​៨-១១​​អង្សា​នៅ​ពេល​យប់​។

ចរន្ត​ខ្យល់​ត្រជាក់​ដែល​បក់​ខ្លាំង​ៗ​នឹង​កើត​ឡើង​នៅ​វៀតណាម​ភាគ​កណ្ដាល​ចាប់​ពី​ថ្ងៃ​អង្គារ​ត​ទៅ​ ហើយ​នឹង​ធ្វើ​ឱ្យ​សីតុណ្ហ​ភាព​ចុះ​ត្រជាក់​ចាប់​ពី​១៦-១៨​អង្សា​​​តែ​ប៉ុណ្ណោះ​។ គេ​រំពឹង​ថា​នៅ​​​អំឡុង​ពេល​នោះ​នឹង​មាន​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​​​​ផង​ដែរ​ ហើយ​ក៏​អាច​នឹង​មាន​ខ្យល់​កួច​ ផ្គរ​ រន្ទះ​ និង​ខ្យល់​កន្ត្រាក់​​កើត​មាន​នៅ​តំបន់​ខ្លះ​។

ចាប់​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ត​ទៅ ឈូង​សមុទ្រ​តុង​កឹង​នឹង​មាន​ខ្យល់​ត្រជាក់​បក់​​​ចាប់​ពី​​ល្បឿន​៣៩​-​៦១​គីឡូ​ម៉ែត្រ​ក្នុង​​១​ម៉ោង​។ រលក​សមុទ្រ​នឹង​ហក់​ឡើង​ខ្ពស់​ចាប់​ពី​​​២-​៣,៥​ម៉ែត្រ​។ ត្រឹម​ល្ងាច​ថ្ងៃ​អង្គារ​​ តំបន់​មាត់​សមុទ្រ​​​​ចាប់​ពី​ខេត្ត​ក្វាង​ទ្រី​​ដល់​ខេត្ត​ក្វាង​ង៉ាយ​នឹង​មាន​ខ្យល់​បក់​​ល្បឿន​​​​​ចាប់​ពី​៣៩-​៤៩​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ខណៈ​ដែល​រលក​សមុទ្រ​មាន​កម្ពស់​ចាប់​ពី​២-​៤​ម៉ែត្រ​។

​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​ធារា​សាស្ត្រ​ និង​ឧតុ​និយមរបស់​វៀត​ណាម​​ព្យាករ​ថា​​ខ្យល់​ត្រជាក់​នឹង​បក់​ខ្លាំង​ៗ​យ៉ាង​ពេញ​បន្ទុក​​​នៅ​តំបន់​ដូច​រៀប​រាប់​ខាង​លើ​នេះ​​ចាប់​ពី​ខែ​ធ្នូ​ ឆ្នាំ​២០២៤​នេះ​រហូត​ដល់​ខែ​កុម្ភៈ ឆ្នាំ​២០២៥​។ មិន​តែ​ប៉ុណ្ណោះ​ សី​តុណ្ហ​ភាព​នៅ​តំបន់​ខ្លះ​​​នឹង​ចុះ​ត្រជាក់​ដល់​ធ្លាក់​ទឹក​កក​ ឬ​ធ្លាក់​ព្រិល​ថែម​ទៀត​ផង​។ ជា​ពិសេស ​តំបន់​ភ្នំ​​នៅ​​ប្រទេស​វៀត​ណាម​ភាគ​ខាង​ជើង​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ