ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​អឹម​​ត្រពាំង​រពៅ​​តាម​ចាប់​​រថ​យន្ត​ដឹក​ក្តារ​​៧​សន្លឹក​​ទារ​លុយ​​១២ម៉ឺន​រៀល

12 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ ​មន្ត្រី​ប៉េ​អឹម​២​នាក់​ដែល​ឈរ​ជើង​នៅ​ស្នាក់​ការ​ត្រពាំង​រពៅ​ ស្រុក​ទឹក​ឈូ​ បាន​បើក​រថ​យន្ត​តាម​ចាប់​រថ​យន្ត​ដឹក​ក្តារ​៧​បន្ទះ​ធ្វើ​ឱ្យ​អ្នក​ជិះ​ក្នុង​នោះ​ប្រមាណ​​១៥​នាក់​ព្រលឹង​ចុង​សក់​។ ហេតុ​ការណ៍​​នេះ​​កើត​ឡើង​នៅ​វេលា​ម៉ោង​២​រសៀល​ ថ្ងៃ​ទី​២១ មិថុនា លើ​ផ្លូវ​ជាតិ​លេខ​៣​ ត្រពាំង​រពៅ​-កំពត​

ខេត្ត​កំពត​ ៖ ​មន្ត្រី​ប៉េ​អឹម​២​នាក់​ដែល​ឈរ​ជើង​នៅ​ស្នាក់​ការ​ត្រពាំង​រពៅ​ ស្រុក​ទឹក​ឈូ​ បាន​បើក​រថ​យន្ត​តាម​ចាប់​រថ​យន្ត​ដឹក​ក្តារ​៧​បន្ទះ​ធ្វើ​ឱ្យ​អ្នក​ជិះ​ក្នុង​នោះ​ប្រមាណ​​១៥​នាក់​ព្រលឹង​ចុង​សក់​។ ហេតុ​ការណ៍​​នេះ​​កើត​ឡើង​នៅ​វេលា​ម៉ោង​២​រសៀល​ ថ្ងៃ​ទី​២១ មិថុនា លើ​ផ្លូវ​ជាតិ​លេខ​៣​ ត្រពាំង​រពៅ​-កំពត​។

ឈ្មោះ​សាយ ខន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ឃុំ​ស្តេច​គង់​​ឱ្យ​ដឹង​ថា គាត់​ទិញ​ក្តារ​ចំនួន​៧​បន្ទះ​នៅ​ដេប៉ូ​​វាល​រេញ​ ហើយ​ដឹក​តាម​រថ​យន្ត​ទួរីស​ទៅ​​ស្រុក​បន្ទាយ​មា​ស។ ពេល​រថ​យន្ត​ទៅ​​ដល់​ត្រពាំង​រពៅ​ ឃុំ​ព្រែក​ត្នោត​ ស្រុក​ទឹក​ឈូ​ ស្រាប់​តែ​ត្រូវ​​រថ​យន្ត​ប៉េអឹម​មិន​ដឹងចេញ​មក​ពី​កន្លែង​ណា​ទេ​បើក​ប្រដេញ​ក្នុង​ចំងាយ​ជិត​១០​គីឡូ​ម៉ែត្រ​​ទើបស្ទាក់​ជាប់​​ពី​ខាង​មុខ។ ពេលប៉េ​អឹម​សួរ​រក​ម្ចាស់​ក្តារ​ គាត់​ក៏​ប្រាប់​ថា ក្តារ​នេះ​គាត់​ទិញ​​ពី​ដេប៉ូ​យក​ទៅ​ធ្វើ​ជញ្ជាំង​ផ្ទះមិន​មែន​ជួញ​ដូរ​ទេ ។ គាត់​យក​លុយ​​​២​ម៉ឺនរៀលឱ្យ​​ទៅ​ប៉េអឹម​នោះ តែ​គេ​និយាយ​ថា «ម៉េច​ស្មាន​តែ​មិន​ដែល​ស្គាល់​លុយ​២​ម៉ឺន​រៀល​ឬ? »។ ​ប៉េ​អឹមនោះ​ទារ​លុយ​ពី គាត់​ចំនួន​២០​ម៉ឺន​រៀល ហើយ​គំរាម​ថា ​«បើមិន​ព្រម​ឱ្យ​ ចង់​ទៅ​ដេក​ឱ្យ​មូស​ខាំ​ ឬ​យ៉ាង​ណា​»។

អ្នក​ឃើញ​ហេតុ​ការណ៍​និយាយ​ថា ម្ចាស់​ក្តារ​លើក​ដៃ​សំពះ​មន្ត្រី​ប៉េ​អឹម​ឱ្យ​យោគ​យល់​​ តែ​គេ​​និយាយ​ថា «បើ​អ៊ីចឹង​មាន​តែ​ហៅ​មេ​ព្រៃ​មក​ឥឡូវ​ហើយ​»។ ម្ចាស់​ក្តារ និង​ម្ចាស់​រថ​យន្តសំពះ​ប៉េអឹម​នោះសុំ​​ឱ្យ​លុយ​ត្រឹម​​១២​ម៉ឺន​រៀល​ទើប​គេ​​ព្រម​ទទួល​យក ហើយ​ព្រមាន​ថា ថ្ងៃ​ក្រោយ​កុំ​ដឹក​ឈើ​បែប​នេះ​ទៀត។

អ្នក​ជិះ​រថ​យន្ត​និយាយ​ថា នេះ​ជា​ការ​ជំរិត​ទារ​ប្រាក់​តែ​ម្តង ហើយ​ពួក​មន្ត្រី​ទាំង​២​រូប​នោះ​គ្មាន​មនោសញ្ចេត​នា​ដល់​ពលរដ្ឋ​ទេ​។ មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​កំពត​​ធ្លាប់​មាន​ប្រសាសន៍​ថា ពាក់​ព័ន្ធ​នឹង​រថ​យន្ត​ដឹក​អ្នក​ដំណើរ ហើយ​​ដឹក​ឈើ​ឆ្លង​កាត់​ខេត្ត​កំពត​ គឺ​មាន​រូប​ភាព​តូច​តាច​បំផុត​គ្មាន​អ្វី​គួរ​ឱ្យ​ចាប់​អារម្មណ៍ទេ ៕