ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពានបាឡេបា.ក់ស្រុត​​ ក្រោយឡានយីឌុបដឹកស្រូវបើកឆ្លងកាត់

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ ស្ពានបាឡេបាក់ស្រុតចូលអូរ បណ្តាលមកពីរថយន្តយីឌុបដឹកស្រូវពេញបើក​ឆ្លង​កាត់ ត្រូវបានអាជ្ញាធរកសាងស្ពានបណ្តែតទឹកជាបណ្តោះ​អាសន្ននៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅភូមិអូរ ឃុំផ្គាំ ស្រុកស្វាយចេក…

ខេត្ត​បន្ទាយមានជ័យ ៖ ស្ពានបាឡេបាក់ស្រុតចូលអូរ បណ្តាលមកពីរថយន្តយីឌុបដឹកស្រូវពេញបើក​ឆ្លង​កាត់ ត្រូវបានអាជ្ញាធរកសាងស្ពានបណ្តែតទឹកជាបណ្តោះ​អាសន្ននៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅភូមិអូរ ឃុំផ្គាំ ស្រុកស្វាយចេក ។

លោកវរៈសេនីយ៍ឯក ជា ឈ្លូញ អធិការនគរបាលស្រុកស្វាយចេកបានប្រាប់ថា កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ រថយន្តធុនធំប្រភេទយីឌុបផ្លូវប្រាំបានដឹកស្រូវពេញឆ្លងកាត់ស្ពានបាឡេ បណ្តាលឱ្យ​បាក់ស្រុតចូលអូរសំណាងមិនក្រឡាប់ចាក់ស្រូវទឹកអូរនិងគ្មានរងគ្រោះ ។

លោកបានបញ្ជាក់ថា៖ក្រោយស្ពានបាឡេ ដែល​រថយន្តដឹកស្រូវបង្កអោយបាក់ចូលអូរប្រជាពលរដ្ឋនិងសិក្សានុសិស្សមិនអាចឆ្លងកាត់បានទើបកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេកនិងកម្លាំងយោធាកងពលថ្មើជើងលេខ៥១បានជួយអន្តរាគមន៍ដោយប្រើប្រាស់កាណូតស្មាច់ដឹកសិក្សានុសិស្សនិងប្រជាពលរដ្ឋឆ្លងកាត់អូរ។

លោកវរៈសេនីយ៍ឯក ជា ឈ្លូញ បានបញ្ជាក់ថា ក្រោយរថយន្តដឹកស្រូវដឹកលើសទម្ងន់បណ្តាលស្ពានបាឡេបាក់ស្រុត​ចូលអូរ ហើយម្ចាស់រថយន្តបានអោយកម្មករលីស្រូវចេញពីរថយន្តអស់ហើយត្រូវបានស្ទូចរថយន្តចេញពីស្ពានបាឡេដែលបាក់ស្រុតចូលអូរនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយអាជ្ញាធរបានសាងសង់ស្ពានបណ្តែតសម្រាប់ប្រជាពលរដ្ឋនិងសិក្សានុសិស្សឆ្លងកាត់ហើយម្ចាស់រថយន្តដឹកស្រូវដែលដឹកស្រូវលើសទ្ងន់បង្កបាក់ស្ពានខូចខាតត្រូវបានអោយចាក់ដីធ្វើផ្លូវឆ្លងកាត់សិន ហើយចំណុចស្ពានបាឡេបាក់ស្រុតចូលអូរគ្រោង និងកសាងស្ពានបេតុងឡើងវិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ