ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​​ប្រឡង​គូរ​គំនូរស្នាដៃ​​សិស្ស​​អាយុ​ក្រោម​១១ឆ្នាំ​ ​ដើម្បី​​​ស្វែង​​រកថវិកា​​ជួយ​សិស្ស​​ខ្វះ​ខាត​​ក្នុងការ​​សិក្សា​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​នៅ​ថ្ងៃទី​២០ មិថុនា ​​ឆ្នាំ​២០១១ ​​សាលា​រៀន​សុវណ្ណភូមិ ​​ដែលមាន​បង្រៀន​​​ថ្នាក់​​ចំណេះ​​ទូទៅខ្មែរ​​​ចាប់​ពីមត្តេយ្យ​ រហូត​ដល់​ថ្នាក់ទី​១២ ​និង​ភាសា​អង់គ្លេស​​គ្រប់​កម្រិត​ សហការជាមួយ​​​ក្រុមហ៊ុន​ស្ទេត​ឡឺ ដែល​លក់​​​​សម្ភារ​សិក្សា​​ធំបំផុត​​នៅ​ក្នុង​ប្រទេស​អាល្លឺ​ម៉ង់ ​និងជា​ក្រុម​​​ហ៊ុន​នាំ​មុខ​គេ​ផ្នែក​​សម្ភារ សិក្សា​ទូទាំង​ពិភពលោក

រាជធានីភ្នំពេញ​​ ៖ ​នៅ​ថ្ងៃទី​២០ មិថុនា ​​ឆ្នាំ​២០១១ ​​សាលា​រៀន​សុវណ្ណភូមិ ​​ដែលមាន​បង្រៀន​​​ថ្នាក់​​ចំណេះ​​ទូទៅខ្មែរ​​​ចាប់​ពីមត្តេយ្យ​ រហូត​ដល់​ថ្នាក់ទី​១២ ​និង​ភាសា​អង់គ្លេស​​គ្រប់​កម្រិត​ សហការជាមួយ​​​ក្រុមហ៊ុន​ស្ទេត​ឡឺ ដែល​លក់​​​​សម្ភារ​សិក្សា​​ធំបំផុត​​នៅ​ក្នុង​ប្រទេស​អាល្លឺ​ម៉ង់ ​និងជា​ក្រុម​​​ហ៊ុន​នាំ​មុខ​គេ​ផ្នែក​​សម្ភារ សិក្សា​ទូទាំង​ពិភពលោក ​​បាន​ផ្តួច​ផ្តើម​​​បង្កើត​នូវ​កម្ម​វិធីប្រឡង​គូ​រគំនូរ​ដើម្បីសប្បុរស​​ធម៌នេះ​ឡើង​​​ក្នុងគោល​បំណង ដើម្បី​ផ្តល់ឱកាសដល់​កុមារ​ទូទាំង​ពិភពលោក​បាន​ចូល​រួម​រីករាយ​ក្នុង​ការ​គូរ​គំនូរ​ ក៏ដូច​ជាដើម្បី​បង្កើត​នូវ​ការ​ស្រមើ​ស្រមៃ គំនិត​ច្នៃ​ប្រឌិត​ និងភាព​វៃ​ឆ្លាត​របស់​កុមារ។ លើស​ពី​នេះទៅទៀត ​គឺបណ្តុះ​នូវគំនិត​​សប្បុរស​ធម៌ដល់​កុមារ ដែល​ជា​ការ​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍពិភព​លោក​ទាំង​មូល ដូច​ពាក្យ​ស្លោក​របស់​​ទិវា​នេះថា «​កុមារ​គូរ​គំនូរ ដើម្បី​កុមារ​ដទៃទៀត ដែល​​មាន​ការ​ខ្វះ​ខាត»។

លោកឃឹម ផុន នាយក​ប្រ​តិបត្តិ​អិន​ធី​ស៊ី​គ្រុប មាន​ប្រសាសន៍ថា នេះ​គឺជា​កាយ​វិការ​ និង​ទឹក​ចិត្ត​សប្បុរស​ធម៌សម្រាប់​យើង​ទាំង​អស់​គ្នា ដែលមាន​លទ្ធភាព​ជួយ​ដល​់​កុមារ​កំព្រា និង​ក្រីក្រ ដើម្បី​បន្ធូរ​ការ​លំបាក​មួយ​ផ្នែក​របស់​អង្គ​ការ និង​លើក​ទឹកចិត្ត​កុមារ​កំព្រាឱ្យ​ខិត​ខំ​ប្រឹង​ប្រែង​​សិក្សា​រៀន​សូត្រ ដើម្បី​ចូល​រួម​អភិវឌ្ឍ​សង្គម​ជាតិ។ ម្យ៉ាងវិញ​ទៀត​ ដើម្បី​បណ្តុះ​គំនិត​ សិស្សានុសិស្ស​ឱ្យមាន​ចិត្ត​អាណិត​អាសូ​រ​ស្រឡាញ់​រាប់​អាន មិន​រើស​អើង​​ ចេះ​ជួយ​ចែក​រំលែក​​ធនធាន​ផ្ទាល់​ខ្លួន​ ដល់​កុមារ​កំព្រា​​​ទាំង​នោះ។

លោក Subramani ប្រ​ធាន​គ្រប់​គ្រង​អភិវឌ្ឍ​ន៍អាជីវកម្ម​នៃ​សហគ្រាស​ហ្គូ​ដ​ហៀល​មាន​ប្រសាសន៍​ឱ្យ​ដឹងថា ការ​រៀប​ចំព្រឹត្តិការ​ណ៍​នេះ​ឡើង គឺដើម្បី​ផ្តល់​ឱកាស​ដល់​កុមារ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូលរួមរីករាយ​ក៏​ដូចជា ដើម្បី​បញ្ចេញ​នូវទេព​កោ​សល្យ គំនិត​ច្នៃ​ប្រ​ឌិត​ និង​ភាព​វៃ​ឆ្លាត​របស់​ពួកគេ​ក្នុង​ការ​គូរ​គំនូរ ហើយ​ពិសេស​ដើម្បី​បណ្តុះ​គំនិត​សប្បុរស​ធម៌​ដល់​កុមារ តាម​រយៈការ​ស្វែង​រក​ថវិកា​​ដើម្បី​ជួយ​ដល់​អង្គ​ការ​កុមារ​កំព្រា។

នៅក្នុង​ព្រឹត្ត​ការណ៍​នេះ​ដែរ ​ក៏​មានការ​ចូល​រួមពីសំណាក់​សិស្សា​​នុសិស្ស​មក​ពី​សាលា​រៀន សុវណ្ណ​ភូមិ សាលារៀន​ប្រ៊ីជតុន អាណា​ព្យា​បាល​សិស្ស លោក​គ្រូ​អ្នក​គ្រូ និង​អ្នក​សារព័ត៌​មាន​យ៉ាង​ច្រើនកុះករ។ ក្រៅពីការប្រឡង​គំនូរ សាលា​រៀន​សុវណ្ណ​ភូមិ​​ និង​សហគ្រាស​ហ្គូដ​ហៀល បាន​ស្វែង​រកថ​វិកាពីសំណាក់​បុគ្គលិក​មាតា​បិតា​សិស្សា​នុសិស្ស​ចូលរួម​បរិច្ចាគថវិកា​ផ្ទាល់​ខ្លួន​តាម​លទ្ធភាព​ ដើម្បីជួយ​ដល់​អង្គ​ការ​កុមារ​កំព្រា។

ចំណែក​នីតិវិធី​ក្នុង​ការ​ប្រកួត​គំនូរនេះ​វិញ គឺ​ត្រូវ​បែង​ចែង​ប្អូនៗជាពីរក្រុម ពីអាយុ៥ឆ្នាំ ដល់​៧​ឆ្នាំ និងពី​អាយុ៨ឆ្នាំ​ដល់​១០​ឆ្នាំ។​ ចំពោះ​ផ្ទាំង​គំនូរ​​ទាំងអស់ត្រូវ​បាន​គណៈកម្មការ​ជ្រើស​រើស​ និង​វាយតម្លៃទៅលើ​អត្ថ​ន័យ និង​ទឹក​ដៃ​គូររបស់​កុមារ ដើម្បី​ឱ្យ​ចំណាត់ថ្នាក់​ពី​លេខ១ ដល់លេខ​៣ ក្នុងក្រុមនីមួយៗ។ ផ្ទាំង​គំនូរ​ ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​នោះ នឹង​ទទួល​បាន​រង្វាន់​ពី​សហ​គ្រាស​ហ្គូ​ដហៀល នាំ​ចូល​សម្ភារ​សិក្សា​ម៉ាកស្ទេត​ឡឺ។ ក្រៅ​ពីការ​ប្រកួត ប្អូនៗ​កុមារ​ក៏​បាន​ចូល​រួម​លេង​​ល្បែង​កម្សាន្ត​សប្បាយ​ៗ និង​ទទួល​រង្វាន់​លើក​ទឹក​ចិត្ត​ផងដែរ។

ឆ្លៀត​ក្នុងឱកាស​នោះ គណៈ​គ្រប់គ្រង​សាលា និង​សហគ្រាស​ហ្គូដ​ហៀល ​​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅចំពោះមាតាបិតា​ និងអាណា​ព្យា​​បាល​​សិស្ស ដែល​បាន​ចំណាយ​ពេល​វេលា ដ៏​មាន​តម្លៃ​នាំ​បុត្រធីតា​ចូល​រួម​ក្នុង​កម្មវិធីនេះ និង​បរិច្ចាគ​ថវិកាផ្ទាល់ខ្លួន និងថ្លែង​អំណរគុណ ដល់​ក្រុម​ហ៊ុនដែល​ចូលរួម​សហការឧបត្ថម្ភ​កម្ម​វិធី​នេះ​ដូច​ជា បណ្ណាគារសន្តិភាព ផលិតផល​នំម៉ាក​ជូលី ផលិតផល​ស្ករ​គ្រាប់​ម៉ាក Mentos និង​ក្រុមហ៊ុន KFC ព្រមទាំង​ថ្លែង​អំណរគុណ​ដល់​បុគ្គលិក​ទាំងអស់​ដែល​បាន​សហការ​ជួយ​​សម្រប​សម្រួល​កម្មវិធីនេះអោយ​មាន​ភាព​រលូន។ ជា​ទីបញ្ចប់​ យើង​សង្ឃឹម​យ៉ាង​មុត​មាំ​ថា ទិវាគំនូ​រកុមារ​នេះ ដែល​ផ្តួចផ្តើម​បង្កើត​ដោយ​ក្រុមហ៊ុន ស្ទេត​ឡឺ​ នេះ​នឹង​ក្លាយ​ទៅជា​ទិវា​ដ៏​សប្បាយ​រីករាយ​សម្រាប់​កុមារ​ទាំង​អស់​គ្នា៕