ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនបានទេ! អាហារ​ទាំង​៦​នេះ ញ៉ាំ​ជាប្រចាំ​ធ្វើឱ្យ​​នារីៗបាត់បង់​សម្រស់ និង​ឆាប់​ចាស់​

3 អាទិត្យ មុន

​រូបរាង​មិន​ត្រឹមតែ​ជា​កត្តា​សោភ័ណភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​ពី​ស្ថានភាព​សុខភាព​ខាងក្នុង​របស់​មនុស្សម្នា​ក់ៗ​ផងដែរ​។ ដើម្បី​រក្សា​ភាព​ក្មេង​ជាង​វ័យ ការរក្សា​របប​អាហារ​ដែលមាន​សុខ​ភាពល្អ​គឺមាន​សារៈសំខាន់​ខ្លាំងណាស់​។​ ១-​ស្ករ​ចម្រាញ់​ ​ស្ករ​គឺជា “​សត្រូវ​លេខ​មួយ​” នៃ​ស្បែក​។ នៅពេលដែល​អ្នក​ញ៉ាំ​អាហារ​ដែលមាន​ជាតិ​ស្ករ​ចម្រាញ់​ច្រើន​ដូចជា នំ​ខេ​ក…

​រូបរាង​មិន​ត្រឹមតែ​ជា​កត្តា​សោភ័ណភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​ពី​ស្ថានភាព​សុខភាព​ខាងក្នុង​របស់​មនុស្សម្នា​ក់ៗ​ផងដែរ​។ ដើម្បី​រក្សា​ភាព​ក្មេង​ជាង​វ័យ ការរក្សា​របប​អាហារ​ដែលមាន​សុខ​ភាពល្អ​គឺមាន​សារៈសំខាន់​ខ្លាំងណាស់​។​

១-​ស្ករ​ចម្រាញ់​

​ស្ករ​គឺជា “​សត្រូវ​លេខ​មួយ​” នៃ​ស្បែក​។ នៅពេលដែល​អ្នក​ញ៉ាំ​អាហារ​ដែលមាន​ជាតិ​ស្ករ​ចម្រាញ់​ច្រើន​ដូចជា នំ​ខេ​ក ស្ករ​គ្រាប់ ឬ​ភេសជ្ជៈ​កាបូ​ណាត រាងកាយ​នឹង​បង្កើត​ដំណើរការ​មួយ​ហៅថា glycation ធ្វើឱ្យ​កូ​ឡា​ជែ​ន​នៅក្នុង​ស្បែក​ត្រូវបាន​បំផ្លាញ ធ្វើឱ្យ​ស្បែ​យារ​ធ្លាក់​។​

២-​អាហារ​បំពង​

​អាហារ​បំពង​ច្រើន​តែមាន​ជាតិ​ខ្លាញ់​អាក្រក់​ជាច្រើន ដែល​បណ្តាលឱ្យ​ស្ទះ​រន្ធ​ញើស បង្កើន​ការបញ្ចេញ​ជាតិ​ខ្លាញ់ និង​ធ្វើឱ្យ​ស្បែក​ងាយ​នឹង​កើតមុន​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ដំណើរការ​នៃ​ការចៀន​នៅ​សីតុណ្ហភាព​ខ្ពស់​ក៏​បង្កើត​សារធាតុ​រលាក​ក្នុង​រាងកាយ ដែលនាំឱ្យ​ស្បែក​ឆាប់​ចាស់​។​

៣-​សាច់​កែច្នៃ​

​សាច់​កែច្នៃ​ដូចជា​សាច់ក្រក សាច់ bacon ឬ ham ច្រើន​តែមាន​អំបិល និង​សារធាតុ​រក្សាទុក​ច្រើន ដែល​មិន​ត្រឹមតែ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ប៉ុណ្ណោះ​ទេ ថែមទាំង​ធ្វើឱ្យ​រាងកាយ​ខ្សោះ​ជាតិ​ទឹក​ទៀតផង​។ នៅពេលដែល​រាងកាយ​ខ្វះ​ជាតិ​ទឹក ស្បែក​ប្រែជា​ស្ងួត គ្មាន​ជីវិត និង​ស្នាម​ជ្រួញ​លេចឡើង​។​

៤-ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​

​ជាតិ​អាល់កុល​បណ្តាលឱ្យ​ខ្សោះ​ជាតិ​ទឹក និង​កាត់បន្ថយ​បរិមាណ​វីតាមីន A នៅក្នុង​ខ្លួន ដែលជា​សារធាតុ​សំខាន់​សម្រាប់​ថែរក្សា​ស្បែក​ឱ្យមាន​សុខភាព​ល្អ​។​

​ដើម្បី​ការពារ​ស្បែក​របស់​អ្នក កំណត់​ការទទួល​ទាន​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល ហើយ​បន្ថែម​ទឹក ទឹក​ផ្លែឈើ ឬ​តែ​បៃតង​ដែល​គ្មាន​ជាតិ​ផ្អែម​ទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។​

៥-​ភេសជ្ជៈ​កាបូន​

​ភេសជ្ជៈ​កាបូ​ណាត​មាន​ផ្ទុក​ជាតិ​ស្ករ និង​អាស៊ីត​ច្រើន ដែល​បង្ក​គ្រោះថ្នាក់​ដល់​ស្រទាប់​ធ្មេញ និង​ស្បែក​។ ជាពិសេស​អាស៊ីត​នៅក្នុង​ភេសជ្ជៈ​អាច​កាត់បន្ថយ​សំណើម​ធម្មជាតិ​របស់​ស្បែក ធ្វើឱ្យ​ស្បែក​ស្ងួត និង​អាចម៍រុយ​។​

ជំនួស​ភេសជ្ជៈ​ដែលមាន​ជាតិ​កាបូន​ជាមួយនឹង​ទឹក​ចម្រោះ ឬ​ទឹក​ផ្លែឈើ និង​បន្លែស្រស់ ដើម្បី​ផ្តល់​សំណើម និង​សារធាតុចិញ្ចឹម​ចាំបាច់​ដល់​ស្បែក​។​

៦-មី​កញ្ចប់​

​មី​កញ្ចប់ គឺជា​អាហារ​ដ៏​ពេញនិយម​មួយ ប៉ុន្តែ​មាន​ផ្ទុក​នូវ​ជាតិ​ខ្លាញ់​ឆ្អែត និង​អំបិល​ច្រើន ដែល​បណ្តាលឱ្យមាន​ជាតិ​ទឹក​នៅក្នុង​ខ្លួន និង​ធ្វើឱ្យ​ស្បែក​ហើម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ មី​កញ្ចប់​ក៏​ខ្វះ​សារធាតុចិញ្ចឹម​សំខាន់ៗ ដែល​ធ្វើ​ឲ្យ​រាងកាយ​ងាយ​នឹង​ចុះខ្សោយ និង​ប៉ះពាល់​ដល់​សុខភាព​ស្បែក​។​

ជំនួស​ឱ្យ​មី​កញ្ចប់ អ្នក​អាច​ជ្រើសរើស​មី​ស្រស់ ឬ​ចម្អិន​ស៊ុប​ពី​បន្លែ ដើម្បី​ធានាបាន​នូវ​អាហារូបត្ថម្ភ និង​សុខភាព​ស្បែក​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ