ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ កម្ពុជា​សុខចិត្ត​លះបង់​សេដ្ឋកិច្ច​ក្នុង​សង្គម មិន​សុខចិត្ត​ឲ្យ​មានការ​បែកបាក់​សាមគ្គី និង​សង្គ្រាម ដោយសារ​តែ​ការ​ញុះញង់​ពី​ក្រុម​ពួក​អគតិ​ឡើយ

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ថ្លែង​ជា​សាធារណៈ សម្តេច​តេ​ជោ​ហ៊ុន សែន​ប្រធាន​ព្រឹទ្ធសភា បាន​គូសបញ្ជាក់​ថា កម្ពុជា​សុខចិត្ត​លះបង់​សេដ្ឋកិច្ច​ក្នុង​សង្គម មិន​សុខចិត្ត​ឲ្យ​កម្ពុជា​មានការ​បែកបាក់​សាមគ្គី និង​សង្គ្រាម ដោយសារ​តែ​ការ​ញុះញង់​ពី​ក្រុម​ជុល​និយម​ឡើយ…

រាជធានី​ភ្នំពេញ ៖ ថ្លែង​ជា​សាធារណៈ សម្តេច​តេ​ជោ​ហ៊ុន សែន​ប្រធាន​ព្រឹទ្ធសភា បាន​គូសបញ្ជាក់​ថា កម្ពុជា​សុខចិត្ត​លះបង់​សេដ្ឋកិច្ច​ក្នុង​សង្គម មិន​សុខចិត្ត​ឲ្យ​កម្ពុជា​មានការ​បែកបាក់​សាមគ្គី និង​សង្គ្រាម ដោយសារ​តែ​ការ​ញុះញង់​ពី​ក្រុម​ជុល​និយម​ឡើយ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍ នៅ​ក្នុង​ពិធី​បើក​អនុ​សំវ​ច្ឆ​រ មហាសន្និបាត មន្ត្រី​សង្ឃ ទូ​ទាំង​ប្រទេស​លើក​ទី​៣២ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ថា កម្ពុជា​សុខចិត្ត​លះបង់​សេដ្ឋកិច្ច​ក្នុង​សង្គម មិន​សុខចិត្ត​ឲ្យ​កម្ពុជា​មានការ​បែកបាក់​សាមគ្គី និង​សង្គ្រាម ដោយសារ​តែ​ការ​ញុះញង់​ពី​ក្រុម​ពួក​អគតិ​មួយ​ក្តាប់​តូច​នោះ​ឡើយ ។

ត្រង់​ន័យ​នេះ ត្រូវ​បាន​សម្តេច បាន​បញ្ជាក់​ថា ៖ «​កម្ពុជា​សម្រេច​ដកខ្លួន ចេញពី​កិច្ច​សហប្រតិបត្តិការ CLV គឺ​ដើម្បី​លុប​បំបាត់​មន្ទិល​សង្ស័យ​ពី​បងប្អូន​ប្រជាពលរដ្ឋ​» ។

ជាមួយ​គ្នា​នេះ ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​កោះ​គុត សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ថា តំបន់​កោះ​គុត គឺជា​តំបន់​ត្រួតស៊ីគ្នា រវាង​កម្ពុជា និង​ថៃ ខណៈ​កោះ​នេះ គឺ​រាជរដ្ឋាភិបាល​កម្ពុជា និង​ថៃ កំពុង​បន្ត​ជជែក​គ្នា​យ៉ាង​ក្តៅ​គគុក​នៅឡើយ ប៉ុន្តែ​មាន​ជន​អគតិ មួយ​ក្តាប់​តូច (​ក្រុម​ក្បត់ ជាតិ​៣​ជំនាន់​) កំពុង​តែ​ធ្វើការ​ញុះញង់ អុចអាល​លើ​បញ្ហា​នេះ ហើយ​ការ​ញុះញង់​បែប​នេះ​អាច​នឹង​ធ្វើ​ឲ្យ​កម្ពុជា និង​ថៃ ឈាន​ដល់​មានការ​ផ្ទុះអាវុធ ។

សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​បញ្ជាក់​ទៀត​ថា ការ​ប្តឹងផ្តល់​គ្នា ទៅ​តុលាការអន្តរជាតិ លើ​បញ្ហា​កោះ​គុត តាម​ការ​ញុះញង់​របស់​ជន​អគតិ​មួយ​ក្តាប់​តូច នៅ​ក្រៅប្រទេស​នោះ មិនមែន​ជា​ការ​ងាយស្រួល​នោះ​ទេ ។

ឆ្លៀត​នៅ​ក្នុង​ឱកាស​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទុក​លទ្ធភាព​ឲ្យ​រដ្ឋាភិបាល​ចរចា​ជាមួយនឹង​រដ្ឋាភិបាល​ថៃ​រឿង​កោះ​គុត ហើយ​សង្ឃឹមថា ខាង​អ្នក​ជ្រុលនិយម​នៅ​ក្នុង​ប្រទេស​ថៃ ក៏​ត្រូវ​ទុក​លទ្ធភាព​ឲ្យ​រដ្ឋាភិបាល​ក្នុង​ប្រទេស​ថៃ ធ្វើការ​ចរចា​ដែរ ។

សម្ដេច​តេ​ជោ បាន​លើក​ឡើង​ទៀត​ថា រាជរដ្ឋាភិបាល បាន​យកចិត្តទុកដាក់​ណាស់​ជាមួយ​ប្រទេស​ជិតខាង ជាក់ស្ដែង​ពេល​នេះ ការ​បោះបង្គោល​ព្រំដែន ជាមួយនឹង​ប្រទេស​ឡាវ​បាន​ចំនួន ៨៦​ភាគរយ ជាមួយ​វៀតណាម​បាន​ចំនួន ៨៤​ភាគរយ និង​បាន​បោះបង្គោល ព្រំដែន​តូច​ៗ បន្ថែម​ទៀត ដើម្បី​ឱ្យ​ពលរដ្ឋ​ដែល​ទៅ​កម្សាន្ត​នៅ​តាម​ព្រំដែន ងាយ​ឃើញ ងាយ​យល់ នឹង​ធ្វើ​ឲ្យ​ការ​រស់នៅ​តាម​តំបន់​ព្រំដែន​កាន់តែ​មាន​ភាពល្អ​ប្រសើរ ។

សម្ដេច​តេ​ជោ បន្ថែម​ទៀត​ថា ក្រុម​ជ្រុលនិយម​នៅ​កម្ពុជា ជា​ក្រុម​ជ្រុលនិយម​មិនធម្មតា ដែល​ទាមទារ​ឲ្យ​ធ្វើ​ច្បាប់ ដើម្បី​ដាក់ទោស និង​ការពារ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា ។

នៅ​ក្នុង​ឱកាស​នេះ​ផង​ដែរ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​បាន​អំពាវនាវ​ដល់​កងទ័ព​ទាំង​ជើង​ទឹក និង​ជើង​គោក​ទាំងអស់ មិន​ត្រូវ​ចល័ត​កម្លាំង​ទៅ​តំបន់​កោះ​គុត ឬ​ធ្វើ​សកម្មភាព​អ្វី​នោះ​ទេ ក្រោយ​ពី​មិន​ទាន់​ទទួល​ព័ត៌មាន​ពី​បញ្ហា​នៅ​កោះ​គុត​នោះ ។

សម្ដេច​តេ​ជោ​បញ្ជាក់​បន្ថែម​ថា កម្ពុជា និង​ថៃ នៅ​តែ​បន្ត​ចរចា​ពី​បញ្ហា​នេះ ដោយ​សន្តិវិធី នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ