ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ ចុះ​ធ្វើ​រដ្ឋបាល​នៅ​ចំណុច​ច្រាំង​បាក់ ណែនាំ​អោយ​រុះរើ​សំណង់​មិន​រៀបរយ

16 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​សង្កាត់​ច្បារ​អំពៅ​ទី​០២ ចុះ​ត្រួតពិនិត្យ​សំណង់​មិន​រៀបរយ និង​ណែនាំ​អោយ​រុះរើ​សំណង់​មិន​រៀបរយ ចេញពី​តំបន់​ច្រាំង​បាក់ ។ ការ​ចុះ​ធ្វើ​រដ្ឋបាល​នេះ​ដែរ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៨ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​សង្កាត់​ច្បារ​អំពៅ​ទី​០២ ចុះ​ត្រួតពិនិត្យ​សំណង់​មិន​រៀបរយ និង​ណែនាំ​អោយ​រុះរើ​សំណង់​មិន​រៀបរយ ចេញពី​តំបន់​ច្រាំង​បាក់ ។

ការ​ចុះ​ធ្វើ​រដ្ឋបាល​នេះ​ដែរ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ចំណុច​ភូមិ​ដើម​ចាន់​១ សង្កាត់​ច្បារ​អំពៅ​ទី​០២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

លោក​វរសេនីយ៍ត្រី អ៊ុ រតនា បានអោយ​ដឹង​ថា កម្លាំង​នគរបាល​ប៉ុស្តិ៍ បាន​សហការ​ជាមួយ​រដ្ឋបាល​សង្កាត់ ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​នៅ​ចំណុច​ភូមិ​ដើម​ចាន់​១ លើ​សំណង់​មិន​រៀបរយ​។ ជាក់ស្តែង​ជា​លទ្ធផល ត្រួតពិនិត្យ​០២​ខ្នង​ផ្ទះ ស្មើនឹង ១៦​បន្ទប់​, ក្នុង​នោះ​មាន​មនុស្ស​ស្នាក់​នៅ​បណ្តោះអាសន្ន​ចំនួន ១៦​គ្រួសារ ស្មើនឹង ៦៤​នាក់ ប្រុស​៣១​នាក់ ប្រកប​មុខរបរ លក់ដូរ​១០​នាក់ កម្មករ ១៦​នាក់ រត់​កង់​បី ១៤​នាក់ និស្សិត​០៦​នាក់ នៅផ្ទះ ១៨​នាក់ ។

ក្រោយ​ចុះ​ត្រួតពិនិត្យ​រួចរាល់ គណៈ​បញ្ជាការ​ឯកភាព​សង្កាត់​ច្បារ​អំពៅ​ទី​០២ បាន​ណែ​អប់រំ​អោយ​ម្ចាស់​ទីតាំង​សង់រោង​ចំនួន ០៤​កន្លែង ដែល​សង់​នៅ​តាម​ច្រាំង​ទន្លេ ត្រូវ​រុះរើ​ចេញ​ដោយ​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ