ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខូច​រថយន្ត​១​គ្រឿង កំពុង​ជួសជុល​តាម​ផ្លូវ ស្រាប់តែ​ម៉ូតូ​កង់​បី​បុក​ពីក្រោយ គាប​អ្នកបើកបរ​រង​របួសធ្ងន់

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ទ្រុង​ឃ្លុប ១​គ្រឿង ខណៈ​កំពុង​បើកបរ​សុខ​ៗ បាន​ខូច​នៅ​តាម​ផ្លូវ ហើយ​អ្នកបើកបរ ក៏​បាន​ហៅ​ជាង​ទៅ​ធ្វើការ​ជួសជុល ដោយ​ពុំ​បាន​ដាក់​ស្លាក​សញ្ញា​ប្រុង​ប្រយ័ត្ន​ឡើយ​។ ពេល​នោះ​មាន…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ទ្រុង​ឃ្លុប ១​គ្រឿង ខណៈ​កំពុង​បើកបរ​សុខ​ៗ បាន​ខូច​នៅ​តាម​ផ្លូវ ហើយ​អ្នកបើកបរ ក៏​បាន​ហៅ​ជាង​ទៅ​ធ្វើការ​ជួសជុល ដោយ​ពុំ​បាន​ដាក់​ស្លាក​សញ្ញា​ប្រុង​ប្រយ័ត្ន​ឡើយ​។ ពេល​នោះ​មាន ម៉ូតូ​កង់​បី ១​គ្រឿង ទៅ​ដល់​ក៏​បាន​បុក​ពីក្រោយ​រថយន្ត​នោះ​ពេញទំហឹង និង​រុញ​ទៅ​មុខ​បុក​ម៉ូតូ​១​គ្រឿង និង​កិន​ជាប់​។ ម៉ូតូ​ខាងលើ​នោះ គឺជា​របស់​ជាង​ជួសជុល​រថយន្ត ដែល​ទុក​នៅ​ពីមុខ​រថយន្ត​នោះ ដោយឡែក​ម៉ូតូ​កង់​បី បាន​រួញ​ខ្ទេច​១​កំណាត់​មុខ និង​គាប​បុរស ដែល​ជា​អ្នកបើកបរ​រង​របួសធ្ងន់ ។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ច​រា​រណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​ថ្ងៃ​ទិ​០៨ ខែកក្កដា ឆ្នាំ​២០២៥ នៅ​លើ​មហាវិថី​ស៊ី ជី​ន​ពីង ហៅ​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ត្រង់​ចំណុច​ជិត​ភ្លើងស្តុប​វត្ត​អង្គ​ត្រគៀត ស្ថិត​នៅ​ក្នុងភូមិ​ត្រាំ​ស្លឹក សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

រថយន្ត​ទ្រុង​ឃ្លុប ដឹក​ទំនិញ ១​គ្រឿង​នោះ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ព​ណ៍​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-9673 បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​។ រថយន្ត​នោះ បាន​កិន​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ព្រៃវែង 1S-2929 ដែល​ជា​របស់​ជាង​ជួសជុល​រថយន្ត បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ផង​ដែរ ។

ដោយឡែក​ម៉ូតូ​កង់​បី ព​ណ៍​ស លាយ​ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ 1LH-9013 ដឹក​ចំណី​សត្វ បើកបរ​ដោយ​ឈ្មោះ​អ៊ិ​ត នឿ​ន អាយុ​៤០​ឆ្នាំ រង​របួសធ្ងន់ មាន​ទីលំនៅ​ភូមិ​អរិយ​ក្សត្រ សង្កាត់​អរិយ​ក្សត្រ ក្រុង​អរិយ​ក្សត្រ ខេត្តកណ្ដាល ។

បើ​តាម​សាក្សី នៅ​កន្លែង​កើតហេតុ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បានឃើញ​រថយន្ត​ទ្រុង​បិទ​ជិត​ខាងលើ ពុំ​ដឹង​ថា ដឹក​អ្វី​ទេ ខណៈ​កំពុង​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​សុខ​ៗ ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​ខូច​។ បន្ទាប់​មក អ្នកបើកបរ ក៏​បាន​ហៅ​ជាង​ទៅ​ជួសជុល ប៉ុន្តែ​ពុំ​បាន​ដាក់​ស្លាក​សញ្ញា​អ្វីមួយ ដើម្បី​ជា​ការ​ប្រុង​ប្រយ័ត្ន​នោះ​ទេ ចំណែក​ជាង ពេល​ទៅ​ដល់ បាន​ទុក​ម៉ូតូ​របស់​ខ្លួន នៅ​ពីមុខ​រថយន្ត​ខូច​នោះ រួច​ធ្វើការ​ជួសជុល ។

សាក្សី​ដដែល បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈ​ពេល​កំពុង​ជួសជុល​រថយន្ត​នោះ ស្រាប់តែ​ម៉ូតូ​កង់​បី ដឹក​ចំណី​សត្វ ទៅ​ដល់​បុក​រថយន្ត​ពីក្រោយ​ពេញទំហឹង ធ្វើ​ឲ្យ​រថយន្ត​នេះ​ជ្រុល​ទៅ​មុខ​បុក​ម៉ូតូ​ជាង​ជួសជុល​រថយន្ត​នោះ​ដួល​ហើយ​ត្រូវ​រថយន្ត​កិន​ជាប់​ពីលើ​។ ចំណែក​ម៉ូតូ​កង់​បី បាន​ខ្ទេច​រួញ​១​កំណាត់​មុខ និង​គាប​អ្នកបើកបរ​ជាប់ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ បន្ទាប់​មក​ត្រូវ​បាន​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ ចុះ​ទៅ​ជួយ​គាស់​យក​ចេញ​រួច​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់ ។

សមត្ថកិច្ច បាន​និយាយ​ថា ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ចរាចរណ៍ នៃ​អធិការដ្ឋាន​ខណ្ឌ​កំ​បូល បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង រួច​នាំ​យក​រថយន្ត និង​ម៉ូតូ​កង់​បី ទៅ​រក្សា​ទុក រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​។ ចំណែក​ម៉ូតូ​ហុងដា​ឌ្រី​ម ត្រូវ​បាន​ម្ចាស់ ដែល​ជា​ជាង​ជួសជុល​រថយន្ត​សុំ​រួចខ្លួន និង​សុំ​យក​ទៅ​ធ្វើការ​ជួសជុល​ដោយ​ខ្លួនឯង ព្រោះ​មិន​ចង់​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ