ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសកម្ពុជា​បណ្តេញ​ជនជាតិ​វៀតណាម​ជិត​៧០​នាក់ ទៅ​ស្រុក​កំណើត​វិញ

16 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​កម្ពុជា បាន​បណ្តេញ​ជនជាតិ​វៀតណាម​ជិត​៧០​នាក់ ទៅ​ស្រុក​កំណើត​វិញ តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ខេត្តកំពត នៅ​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​កម្ពុជា បាន​បណ្តេញ​ជនជាតិ​វៀតណាម​ជិត​៧០​នាក់ ទៅ​ស្រុក​កំណើត​វិញ តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ខេត្តកំពត នៅ​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២៥ ។

ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍ បាន​ណែនាំ​ឱ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ធ្វើការ​បណ្តេញ​ជនជាតិ​វៀតណាម​សរុប​ចំនួន ៦៥​នាក់ (​ស្រី​៧​នាក់​) ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ខេត្តកំពត ករណី​លួច​ស្នាក់​នៅ​ធ្វើ​ការងារ​ខុសច្បាប់ (​មាន​លិខិតឆ្លងដែន និង​គ្មាន​លិខិតឆ្លងដែន​) ។

ក្នុង​នោះ​ដែរ នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​ទទួល​ពី​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ចំនួន ៥៩​នាក់ (​ស្រី​៦​នាក់​) ទទួល​ពី​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ចំនួន ៦​នាក់ (​ស្រី​១​នាក់​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ