រាជធានីភ្នំពេញ ៖ ក្មេងសិស្សសាលា ប្រុសស្រី ចំនួន០៥នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែទី១ ឃាត់ខ្លួនរួចនាំទៅស្នាក់ការប៉ុស្តិ៍ ធ្វើការអប់រំ និងហៅអាណាព្យាបាលមកធ្វើកិច្ចសន្យា បន្ទាប់ពីសិស្សសាលារទាំងនោះ គេចមិនចូលរៀន ហើយទៅប្រមូលផ្តុំគ្នា នៅតាមហាងកាហ្វេនានានៅក្រៅសាលា នៅចំណុចផ្លូវបេតុង ក្រុមទី១០ ភូមិចុងខ្សាច់ សង្កាត់ទួលសងែ្ក១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ការចុះឃាត់ខ្លួនយុវសិស្សគេចសាលានេះ ធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថៃ្ងទី០៧ ខែកក្កដា ឆាំ្ន២០២៥ បន្ទាប់ពីសិស្សទាំងនោះ នាំគ្នាគេចសាលាមិនចូលរៀន ។
តាមនគរបាលប៉ុស្តិ៍ទួលសង្កែទី១ បានឲ្យដឹងថា ដោយប្រជាពលរដ្ឋ បានរាយការណ៍មកសមត្ថកិច្ច អំពីសកម្មភាពសិស្ស សាលាអនុវិទ្យាល័យទួលសង្កែ បានជួបប្រមូលផ្ដុំគ្នា នៅក្បែរហៅវត្តទួលសង្កែ ដោយមិនចូលរៀន សមត្ថកិច្ចក៏បានចុះទៅនាំខ្លួនមកស្នាក់ការប៉ុស្តិ៍ ហើយទាក់ទងទៅអាណាព្យាបាលឲ្យ មកធ្វើកិច្ចសន្យាអប់រំឲ្យនាំត្រឡប់ទៅផ្ទះវិញ ។
គួរបញ្ជាក់ថា ក្បែរវត្តទួលសង្កែ ក្បែរសាលារៀននៅតាមហាងកាហ្វេននានា គេសង្កេតឃើញក្មេងសិស្សសាលាប្រុសស្រី បានជួបប្រមូលផ្ដុំគ្នា ខ្លះជក់បារី ខ្លះជក់បារីអេឡិចត្រូនិច(វេប) ដោយមិនគិតការរៀនសូត្រ ។ បើសាលាមិនរៀន គួរទៅផ្ទះសម្បែង ជួយធ្វើការងារឪពុកម្ដាយ មិនត្រូវមកប្រមូលផ្ដុំគ្នាបែបនេះទេ ហើយត្រូវបានប្រជាពលរដ្ឋ នាំគ្នាថតបង្ហោះនៅក្នុងបណ្ដាញសង្គម និងរាយការណ៍មកសមត្ថកិច្ច ដើម្បីឲ្យមានវិធានការទប់ស្កាត់ និងឃាត់យកទៅធ្វើការអប់រំ ៕







ចែករំលែកព័តមាននេះ