ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​ម៉ាក់​រក​ឃើញ​គ្រាប់បែ.ក​ផ្ទុះ​៤​ទីតាំង និង​គ្រាប់បែ.ក​ទម្លាក់​មិន​ទាន់​ផ្ទុះ​កប់​ក្នុង​ដី​៥​ទីតាំង​ដែល​កងទ័ពអាកាស​ថៃ​ទម្លា.ក់​ក្នុង​ទឹកដី​កម្ពុជា

18 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អង្គភាព​ស៊ី​ម៉ាក់​បាន​រក​ឃើញ គ្រាប់បែក​ផ្ទុះ​ចំនួន​៤​ទីតាំង និង​គ្រាប់បែក​ទម្លាក់​មក​មិន​ទាន់​ផ្ទុះ​កប់​ក្នុង​ដី​ចំនួន​៥​ទីតាំង​ថែ​ល​កងទ័ពអាកាស​ថៃ​បាន​ទម្លាក់​នៅ​ក្នុង​ទឹកដី​កម្ពុជា​ពេល​ធ្វើសង្គ្រាម​ជម្លោះព្រំដែន​កម្ពុជា -​ថៃ​កន្លង​មក​។ ឯកឧត្តម ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក់​បាន​សរសេ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា…

រាជធានី​ភ្នំពេញ​៖ អង្គភាព​ស៊ី​ម៉ាក់​បាន​រក​ឃើញ គ្រាប់បែក​ផ្ទុះ​ចំនួន​៤​ទីតាំង និង​គ្រាប់បែក​ទម្លាក់​មក​មិន​ទាន់​ផ្ទុះ​កប់​ក្នុង​ដី​ចំនួន​៥​ទីតាំង​ថែ​ល​កងទ័ពអាកាស​ថៃ​បាន​ទម្លាក់​នៅ​ក្នុង​ទឹកដី​កម្ពុជា​ពេល​ធ្វើសង្គ្រាម​ជម្លោះព្រំដែន​កម្ពុជា -​ថៃ​កន្លង​មក​។

ឯកឧត្តម ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក់​បាន​សរសេ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៥ ក្រុម​ជំនាញ​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​របស់​អង្គភាព​ស៊ី​ម៉ាក់​បាន​ស្រាវជ្រាវ​ណ្តៅ​គ្រាប់បែក​ផ្ទុះ​ចំនួន​៤​ទីតាំង និង​គ្រាប់បែក​ទម្លាក់​មក​មិន​ទាន់​ផ្ទុះ​កប់​ក្នុង​ដី​ចំនួន​៥​ទីតាំង (​មាន​រន្ធ​គ្រាប់បែក​)​។

ឯកឧត្តម​បាន​សូម​បញ្ជាក់​ថា គ្រាប់បែក​MK-84 ដែល​មិន​ផ្ទុះ និង​រណ្តៅ​គ្រាប់បែក​មិន​ទាន់​ផ្ទុះ សុទ្ធតែ​ជា​គ្រាប់បែក​ទម្លាក់​ថ្មី​របស់​កងទ័ពអាកាស​សៀម ក្នុង​សង្គ្រាម​រយៈពេល​៥​ថ្ងៃ​២៤-២៨​ខែកក្កដា ឆ្នាំ​២០២៥​។

ឯកឧត្តម​ថា​គ្រាប់បែក​ទាំងនេះ​គ្មាន​អ្វី​ស្មុគស្មាញ​យល់​នោះ​ទេ ក្នុង​សង្គ្រាម​ឥណ្ឌូចិន​គ្មាន​ការ​ទម្លាក់​នៅ​តំបន់​ទាំងនេះ​ទេ អង្គភាព​ស៊ី​ម៉ាក់​មាន​ព័ត៌មាន​ទិន្នន័យ​ការ​ទម្លាក់​គ្រាប់​ទាំងនោះ ផ្តល់​ដោយ​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​យ៉ាង​ច្បាស់លាស់​។ ទន្ទឹង​នឹង​នេះ​គ្រាប់បែក​ត្រកូល​MK​នេះ​មាន​កំណត់សំគាល់​និង​ប្រភព​ច្បាស់លាស់ ជា​ពិសេស​ទិន្នន័យ​យន្តហោះ​F-16​និង​ប្រភេទ​គ្រាប់បែក​ដែល​បាន​ទម្លាក់​សុទ្ធតែ​មាន​កំណត់​ត្រា​។ យន្តហោះ​F-16​នេះ​អាច​ដឹក​គ្រាប់បែក​MK-84​ចំនួន​៤​គ្រាប់​ក្នុង​ការ​ទម្លាក់​ក្នុង​១​ជេ​ី​ង​។

ជាមួយ​គ្នា​នោះ​ដែរ​ឯកឧត្តម​ក៏​បាន​លើក​ឡើង​ថា​មាន​ពួក​អគតិ​លាប​ពណ៌​បាន​លើក​ឡើ​ង​ថា គ្រាប់​បែក​MK-84​នេះ​ជា​គ្រាប់បែក​ចាស់ សុំ​បញ្ជាក់​ថា​ករណី​គ្រាប់បែក​ចាស់​មាន​អាយុកាល​ជាង​៥០​ឆ្នាំ​មក​ហើយ​នោះ មិនមែន​គ្រាន់តែ​របក​ទឹក​ថ្នាំ​នោះ​ទេ ចែស​ស៊ីដែក​ជ្រៅ​ៗ ទន្ទឹង​នឹង​នេះ​រណ្តៅ​គ្រាប់​ផ្ទុះ រន្ធ​រណ្តៅ​គ្រប់​បែក​មិន​ទាន់​ផ្ទុះ ជា​ភស្តុ​តាង​ស្រាប់ អ្នក​ណា​សង្ស័យ​អាច​អ​ញ្ជើញ​ទៅ​ទស្សនា​ជាក់ស្តែង​បាន ដោយ​អាច​យក​ទាំង​អ្នកជំនាញ​អន្តរជាតិ​ខាង​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​លើពិភពលោក​យើង​នេះ មក​សិក្សា​វាយតម្លៃ​យ៉ាង​ហ្មត់​ម៉ត់​បាន​!៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ