ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់លោក​អ្នក​ជ្រាប​ទេ ? ពិសេស​អ្នក​ញៀ.នថ្នាំ​ទាំងឡាយត្រូវ​ត្រៀម​លុយ​មុន​ទៅ​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​ ​KV

21 ម៉ោង មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ នៅ​ខេត្ត​ត្បូងឃ្មុំ​មាន​មន្ទីរពេទ្យ​មួយ​ឈ្មោះ KV ជា​មណ្ឌល​ព្យាបាល​បន្សាប​គ្រឿងញៀន មា​នទី​តាំងនៅ​ឃុំ​ជី​រោ​ទិ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ជា​មន្ទីរពេទ្យ​ក្រោម​កិច្ចសហការ​ជាមួយ​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ…

ខេត្ត​ត្បូងឃ្មុំ ៖ នៅ​ខេត្ត​ត្បូងឃ្មុំ​មាន​មន្ទីរពេទ្យ​មួយ​ឈ្មោះ KV ជា​មណ្ឌល​ព្យាបាល​បន្សាប​គ្រឿងញៀន មា​នទី​តាំងនៅ​ឃុំ​ជី​រោ​ទិ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ជា​មន្ទីរពេទ្យ​ក្រោម​កិច្ចសហការ​ជាមួយ​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ មិនមែន​ឯកជន​សុទ្ធ​ទេ ។

រឿង​ដែល​មហាជន​ចាប់អារម្មណ៍​ខ្លាំង​ជាងគេ គឺ​តម្លៃ​ព្យាបាល​ត្រូវ​បាន​កំណត់​បង្ហាញ​ជា​ស្រេច កុំឱ្យ​ប្រកែក ឬ​ចោទប្រកាន់​ដោយ​ប្រការ​ណាមួយ ។ ត្រូវ​បង់​ម្តង​៦​ខែ ព្រោះ​មិនមែន​ព្យាបាល​១​ខែ​ជា​ទេ យ៉ាងតិច​៦​ខែ​ទើប​ចេញ​បាន ។ បើ​អ្នក​ណា​ចេញ​មុន​៦​ខែ ត្រូវ​តែ​ពិន័យ​ឱ្យ​បង់ប្រាក់​ឱ្យ​រដ្ឋបាល​មន្ទីរពេទ្យ មិន​តិច​ទេ ម្ចាស់​ថ្លៃ​អើយ​…​។

មហាជន​ច្រើន​ណាស់​បាន​ប្រាប់​កោះសន្តិភាព រិះគន់​ខ្លាំង​ៗ​នូវ​តម្លៃ​ព្យាបាល ដែល​កោះសន្តិភាព​សូម​ដកស្រង់​តែ​តម្លៃ​មក​ផ្សាយ​តែ​ប៉ុណ្ណោះ ឯ​លទ្ធភាព​និង​សកម្មភាព​គ្រប់គ្រង ព្យាបាល​យ៉ាងណា​នោះ យើង​ផ្សាយ​នៅ​ពេល​ក្រោយ​ទៀត ទៅ​តាម​សម្តី​អ្នក​ដែល​កំពុង​ព្យាបាល ។
តម្លៃ​នៃ​ការ​ចូល​ទៅ​ស្នាក់​នៅ​ព្យាបាល​មាន​៣​ប្រភេទ​ដាច់​ពី​គ្នា ។

ប្រភេទ​ទី​១៖ អ្នកមាន​ជីវភាព​ក្រីក្រ ពេល​ចូល​ទៅ​ព្យាបាល​ត្រូវ​បង់​ឱ្យ​រដ្ឋបាល​២០​ម៉ឺន​រៀល ។ បន្ទាប់​មក​ត្រូវ​បង់​ប្រចាំខែ ៧០​ម៉ឺន​រៀល ក្នុង​១​ខែ ។ ត្រូវ​បង់​សម្រាប់​៦​ខែ​តម្លៃ​៤​លាន​២​សែន​រៀល ។
ប្រភេទ​ទី​២ ៖ សម្រាប់​បន្ទប់ VIP មាន​ម៉ាស៊ីនត្រជាក់ ពេល​ចូល​ភ្លាម​ត្រូវ​បង់​សម្រាប់​រដ្ឋបាល​៤០​ម៉ឺន​រៀល ។ បន្ទាប់​មក​ត្រូវ​បង់​ប្រចាំខែ ក្នុង​មួយ​ខែ ៥០០​ដុល្លារ ។ បង់​៦​ខែ តម្លៃ​៣​ពាន់​ដុល្លារ ។
ប្រភេទ​ទី​៣ ៖ សម្រាប់​បន្ទប់​មាន​កង្ហារ ពេល​ចូល​ភ្លាម​ត្រូវ​បង់​ឱ្យ​រដ្ឋបាល​៤០​ម៉ឺន​រៀល និង​បង់​ប្រចាំខែ​២៥០​ដុល្លារ និង​ត្រូវ​បង់​រយៈពេល​៦​ខែ សរុប ១.៥០០​ដុល្លារ ។

មន្ទីរពេទ្យ បាន​កំណត់​ច្បាស់​ថា ចំពោះ​ជន​ដែល​ចូល​មក​ព្យាបាល ហើយ​មានការ​សុំ​ចេញ​មុន​រយៈពេល​៦​ខែ ត្រូវ​តែ​បង់​ឱ្យ​រដ្ឋបាល​ចំនួន​៤៥០​ដុល្លារ ។

ដូច្នេះ ជន​ញៀន​ថ្នាំ​ណា​ដែល​ត្រូវ​ចូល​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ពាក់កណ្តាល​រដ្ឋ KV នេះ​មិន​អាច​នៅ​ព្យាបាល​១​ខែ ឬ​២​ខែ ចេញ​បាន​ទេ ត្រូវ​តែ​បង់​កំណត់​៦​ខែ ទើប​អាច​មាន​សិទ្ធិ​ចេញ​បាន ។ នេះ​ជា​រយៈពេល​នៃ​ការ​ព្យាបាល​ជា ឬ​មិនជា មិនដឹង​ទេ​…​តែបើ​សុំ​ចេញ​មុន​កំណត់ ត្រូវ​តែ​បង់​ឱ្យ​រដ្ឋបាល​៤៥០​ដុល្លារ ជា​កំហិត ។ បើ​មាន​លុយ​ចាំ​មក​ព្យាបាល​…​បើ​គ្មាន​លុយ ឬ​មិន​មាន​លទ្ធភាព​ព្យាបាល​ទេ​…​ដេក​ឈឺ ទ្រាំ​ញៀន​តទៅ​ទៀត​ទៅ​…​ហេ ! ហេ ! ។

ព័ត៌មានបន្ថែមនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ