ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​ថៃ​ដឹកនាំ​ដោយ​គណបក្ស​ភឿ​ថៃ​ដែល​បាន​បង្ហាញ​នូវ​ភាព​ស្រើបស្រាល​បំផុត ចំពោះ​គម្រោង​ធ្វើ​អាជីវកម្ម​កំណប់​ឧស្ម័ន និង​ប្រេងកាត​រួម​គ្នា​នៅ​តំបន់​ត្រួតស៊ីគ្នា​នៅ​ឈូង​សមុទ្រ​ហាក់​ថយ​មួយ​ជំហាន​ហើយ​លើ​គម្រោង​នេះ ក្រោយ​ក្រុមប្រឆាំង និង​អ្នក​ជាតិនិយម​លើក​បញ្ហា​កង្វល់​ជា​បន្តបន្ទាប់ ។ នៅ​ក្នុង​ខណៈ​ពេល​ដែល​ថៃ​បាន​បង្ហាញ​នូវ​និន្នាការ​ថ្មី​បែប​នេះ អ្នកជំនាញ​ដែល​ពាក់ព័ន្ធ​របស់​កម្ពុជា សូមកុំ​ដកថយ​ការ​ប្រុង​ប្រយ័ត្ន គឺ​យើង​គួរតែ​បង្កើន​ការ​ត្រៀមខ្លួន​បន្ថែម​ទៀត…

រដ្ឋាភិបាល​ថៃ​ដឹកនាំ​ដោយ​គណបក្ស​ភឿ​ថៃ​ដែល​បាន​បង្ហាញ​នូវ​ភាព​ស្រើបស្រាល​បំផុត ចំពោះ​គម្រោង​ធ្វើ​អាជីវកម្ម​កំណប់​ឧស្ម័ន និង​ប្រេងកាត​រួម​គ្នា​នៅ​តំបន់​ត្រួតស៊ីគ្នា​នៅ​ឈូង​សមុទ្រ​ហាក់​ថយ​មួយ​ជំហាន​ហើយ​លើ​គម្រោង​នេះ ក្រោយ​ក្រុមប្រឆាំង និង​អ្នក​ជាតិនិយម​លើក​បញ្ហា​កង្វល់​ជា​បន្តបន្ទាប់ ។

នៅ​ក្នុង​ខណៈ​ពេល​ដែល​ថៃ​បាន​បង្ហាញ​នូវ​និន្នាការ​ថ្មី​បែប​នេះ អ្នកជំនាញ​ដែល​ពាក់ព័ន្ធ​របស់​កម្ពុជា សូមកុំ​ដកថយ​ការ​ប្រុង​ប្រយ័ត្ន គឺ​យើង​គួរតែ​បង្កើន​ការ​ត្រៀមខ្លួន​បន្ថែម​ទៀត ដើម្បី​ធ្វើ​យ៉ាងណា​ធានា​ភាព​ស្របច្បាប់ និង​ការពារ​ផលប្រយោជន៍​របស់​ជាតិ និង​ប្រជាជន ។

កាលពីដើម​ខែវិច្ឆិកា​ថ្មី​ៗ​នេះ​លោកស្រី ផៃ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត្រា នាយក​រដ្ឋមន្ត្រី​ថៃ បាន​បង្ហាញ​នូវ​ចេតនា​អារម្មណ៍​ប្រាប់​សម្តេច​ធិ​បតី នៅ​ពេល​មេដឹកនាំ​ទាំង​ពីរ​ជួប​គ្នា​នៅ​ទីក្រុង​គុន​មីង ប្រទេស​ចិន​ថ្មី​ៗ​នេះ​អំពី​ការ​យកចិត្តទុកដាក់​របស់​ភាគី​ថៃ​ពាក់ព័ន្ធ​នឹង​ការ​ចរចា​រលើ​គម្រោង​ធ្វើ​អាជីវកម្ម​នៅ​តំបន់​ត្រួតស៊ីគ្នា នៅ​ឈូង​សមុទ្រ​របស់​ប្រទេស​ទាំង​ពីរ ។

លោកស្រី​បាន​លើក​ឡើង​ថា ថៃ​នឹង​បង្កើត​គណកម្មការ​បច្ចេកទេស​ចម្រុះ​ឲ្យ​ចេញ​បន្ទាប់​ពី​ដំណើរ​ក្រៅប្រទេស​របស់​លោកស្រី ដើម្បី​បើក​ការ​ចរចា​ជាមួយនឹង​កម្ពុជា​ឲ្យ​បាន​ឆាប់ ប៉ុន្តែ​នៅ​ដើម​ស​ប្តា​ហ៍​នេះ ស្រាប់តែ​មាន​ព័ត៌មាន​ថា គណៈរដ្ឋមន្ត្រី​ថៃ​ប្រហែល​មិន​ទាន់​បង្កើត​គណៈកម្មការ​បច្ចេកទេស​ចម្រុះ​ដើម្បី​ពិភាក្សា​ជាមួយ​កម្ពុជា​នៅឡើយ​ទេ ។

តាម​សេចក្តីរាយការណ៍​របស់​កាសែត ឌឹ​ណេ​សិន បាន​លើក​ឡើង​ថា ពេលវេលា​ទំនងជា​មិន​អាច​ដំណើរការ​បាន​ទេ ដោយសារ​តែ​ថៃ​ត្រូវ​ជាប់រវល់​នឹង​ការ​ប្តេជ្ញា​ចិត្ត​ផ្សេង​ទៀត ។
ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ភូមិ​ថា​ម វី​ឆា​យ៉ា​ឆៃ ( Phumtham Wechayachai) បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា គណៈរដ្ឋមន្ត្រី​ថៃ​អាច​នឹង​មិន​អនុញ្ញាត​ឲ្យ​សមាជិក​ថៃ​ចូលរួម​ក្នុង​គណៈកម្មាធិការ​បច្ចេកទេស​ចម្រុះ​ជាមួយ​កម្ពុជា​នៅ​ថ្ងៃ​អង្គា​រ៍​នេះ​ទេ ។

លោក​បាន​ពន្យល់​ថា លោក​នឹង​ត្រូវ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក​នៅ​ប្រទេស​ឡាវ​នៅ​ថ្ងៃ​អង្គា​រ៍​នេះ ខណៈ​ដែល​នាយក​រដ្ឋមន្ត្រី ប្រហែលជា​មិន​ទាន់​ត្រៀមខ្លួន​ជា​ស្រេច ដើម្បី​ធ្វើ​ជា​ប្រធាន​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ប្រចាំ​ស​ប្តា​ហ៍​នោះ​ទេ ក្រោយ​ពី​ត្រឡប់​មក​ពី​កិច្ចប្រជុំ​កំពូល​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ហៅ​កាត់​ថា APEC នៅ​ប្រទេស​ប៉េ​រូ ។

លោក ភូមិ​ថា​ម បាន​និយាយ​ថា លោក​គិត​ថា​គណៈរដ្ឋមន្ត្រី​ទំនងជា​មិន​ពិចារណា​បេក្ខជន​ថៃ​ឱ្យ​អង្គុយ​ពិភាក្សា​នៅ​ក្នុង គណៈកម្មាធិការ​បច្ចេកទេស​ចម្រុះ​ជាមួយ​កម្ពុជា ដូចដែល​បាន​ស្នើ​ឡើង​ដោយ​ក្រសួងការបរទេស​ទេ​បាន​ទេ ។ ប៉ុន្តែ​រដ្ឋាភិបាល​បញ្ជាក់​ជា​ថ្មី​ថា​នឹង​មិន​មានការ​លុប​ចោល​អ្វី​ដែល​បាន​ចុះ​មក​ហើយ​នោះ​ឡើយ ទោះបីជា​មានការ​អំពាវនាវ​របស់​ក្រុម​អ្នក​ជាតិនិយម​ឱ្យ​រដ្ឋាភិបាល​ថៃ​លុប​ចោល​អ្វី​ដែល​ហៅ​ថា MOU44 ក៏​ដោយ​ចុះ ។

គណៈកម្មាធិការ​បច្ចេកទេស​ចម្រុះ ដើម្បី​ពិភាក្សា​ជាមួយ​កម្ពុជា​នឹង​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ជួប​ពិភាក្សា​លើ​តំបន់​ដែល​ទាមទារ​ត្រួតស៊ីគ្នា​នៅ​ឈូង​សមុទ្រ​ថៃ ក្នុង​ក្របខ័ណ្ឌ​នៃ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ដែល​បាន​ចុះហត្ថលេខា​ដោយ​រដ្ឋាភិបាល​ទាំង​ពីរ​ក្នុង​ឆ្នាំ​២០០១ ។ MoU 44 នេះ គឺ​ផ្តួចផ្តើម​ដោយ​ស្ថាបនិក​គណបក្ស​ភឿ​ថៃ ជាមួយនឹង​អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា ។ ក្រោយ​វិបត្តិ​នយោបាយ និង​បញ្ហា​ផ្ទៃក្នុង MoU នេះ​ត្រូវ​ទុក​ចោល​មករ​ហូត​ទើបតែ​ដល់​ពេល​ដែល​ភឿ​ថៃ​បង្កើត រដ្ឋាភិបាល​បាន​ទើប​មានការ​លើក​ឡើង​អំពី​គម្រោង​នេះ​ជា​ថ្មី ។

តាំងពី​រដ្ឋាភិបាល ដឹកនាំ​ដោយ​លោក សេដ្ឋា ថា​វេ​ស៊ី​ន មក​ដល់ លោកស្រី ផៃ​ថង​ថា​ន បាន​បង្ហាញ​ភាព​ស្រើបស្រាល​បំផុត​ចំពោះ​គម្រោង​ធ្វើ​អាជីវកម្ម​នៅ​តំបន់​ត្រួតស៊ីគ្នា​នោះ ។ សម្រាប់​ភាគី​កម្ពុជា​ហាក់​មិន​មានការ​រំជើបរំជួល​អ្វី​ឡើយ ។
កម្ពុជា​មក​ដល់​ពេល​នេះ បាន​បង្ហាញ​ភាព​ស្ងប់ស្ងាត់​ជា​បន្តបន្ទាប់ ប៉ុន្តែ​យើងខ្ញុំ​សង្ឃឹមថា អ្នកជំនាញ​នឹង​មិន​ស្ងប់ស្ងាត់​ហើយ​សន្តិភាព​នឹង​ផែនការ​នេះ​ទេ ។ នៅ​ពេល​ដែល​ថៃ​បង្ហាញ​ជំហាន​បែប​នេះ​វា​ក៏​អាច​ជា​ការ​ផ្តល់​ពេល​វ​លា​បន្ថែម​ទៀត​ដល់​អ្នកជំនាញ​កម្ពុជា ដើម្បី​កសាង​មូលដ្ឋាន​សក្ខីកម្ម និង​ប្រ​ត្យ​កម្ម​ផ្សេង​ៗ ដើម្បី​ធ្វើ​យ៉ាងណា​គោរព​រក្សា​ភាព​ខ្លាំង ដើម្បី​ផលប្រយោជន៍​របស់​ប្រជាជន និង​ប្រទេស​ជាតិ ។

ជា​ធម្មតា​បញ្ហា​បូរណភាព និង​ជាតិនិយម គឺ​វា​តែងតែមាន ដូច្នេះ​ការ​ប្រុង​ប្រយ័ត្ន​រវាង​គ្នា និង​គ្នា គឺ​ចាំបាច់​ត្រូវ​តែ​ដំណើរការ​ដោយ​តម្លាភាព ដើម្បី​កុំអោយ​គម្រោង​នេះ​ដំណើរការ​ទៅ​ហើយ​វា​មា​នប​ញ្ហេ​នេះ​បញ្ហា​នោះ ។ ក្រៅពី​រដ្ឋាភិបាល​និង​រដ្ឋាភិបាល អ្នកជំនាញ​ថៃ និង​កម្ពុជា​ក៏​ត្រូវ​តែ​សិក្សា​ស៊ីជម្រៅ​ដូច​គ្នា ដោយ​ឈរ​លើ​គោល​ការ​ឈ្នះ​ឈ្នះ​ពី​គ្រប់​ភាគី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ