ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃ​ចាប់​បាន​បារី​១០០០​សុង​ដែល​ឈ្មួញ​ទុច្ចរិត​លួច​នាំ​ចូល

1 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បារី​យ៉ាងតិច​១០០០​សុង ត្រូវ​ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃ រុករក​ឃើញ​នៅ​ក្នុង​ព្រៃ​មួយ​កន្លែង ក្បែរ​អូរ​ព្រំដែន​ខ្មែរ​-​ថៃ កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ក្នុងភូមិ​សាស្ត្រ ឃុំ​ម​ខាម…

ខេត្តបាត់ដំបង ៖ បារី​យ៉ាងតិច​១០០០​សុង ត្រូវ​ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃ រុករក​ឃើញ​នៅ​ក្នុង​ព្រៃ​មួយ​កន្លែង ក្បែរ​អូរ​ព្រំដែន​ខ្មែរ​-​ថៃ កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ក្នុងភូមិ​សាស្ត្រ ឃុំ​ម​ខាម ស្រុក​អរញ្ញ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ដែល​គេ​សង្ស័យ​មាន​ជន​ទុ​ច្ច​រិ​ក​លួច​នាំ​ឆ្លង​ដែន​ពី​ខ្មែរ​ចេញ​ទៅ​ថៃ ។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កម្លាំង​ទាហាន​ថៃ​បាន​ដើរ​ល្បាត​តាម​ព្រំដែន ក៏​ប្រទះ​ឃើញ​កេស​បារី​ទាំងនោះ​លាក់​ទុក​នៅ​ក្នុង​ព្រៃ​ក្បែរ​អូរ​ព្រំ​ដែរ តែ​មិនឃើញ​ម្ចាស់​ទេ ។ បើ​តាម​ប្រភព​ព័ត៌មាន​បារី​ទាំងនោះ​មាន​ចំនួន​១០០០​សុង តែ​គេ​មិន​បាន​ប្រាប់​ថា តើ​បារី​ទាំង​អស់នោះ​មាន​ម៉ាក​អ្វីខ្លះ​ទេ ? ប៉ុន្តែ​បាន​រាយការណ៍​ថា ទំនិញ​បារី​រត់គេច​ពន្ធ​ទាំងនេះ ត្រូវ​ជន​ទុ​ច្ច​រិ​ក​លួច​នាំ​ចេញពី​ទឹកដី​ខ្មែរ ក្នុងភូមិ​សាស្ត្រ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ឆ្លង​អូរ​ព្រំដែន ចេញ​ទៅ​ទឹកដី​ថៃ តែ​កម្លាំង​ទាហាន​ថៃ រឹបអូស​បាន​តែ​បារី រីឯ​ម្ចាស់​បារី​គេ​កំពុងធ្វើការ​ស្រាវជ្រាវ ។

ប្រភព​បាន​បង្ហើប​ដែរ​ថា ឈ្មួញ​ទុ​ច្ច​រិ​ក​ដែល​តែង​ដឹក​ជញ្ជូន​ទំនិញរត់ពន្ធ​ឆ្លង​ដែន​ដូច​ជា​បារី​នេះ ភាគច្រើន​ជា​ពលករ​ខ្មែរ​ដែល​មាន​ឈ្មូ​ញ​ធំ​ៗ ដែល​មាន​សមាស​សភាព​ភាគច្រើន​ជា​កងកម្លាំងប្រដាប់អាវុធ​ខ្មែរ (​នគរបាល និង​យោធា​) ។ បើ​តាម​ប្រភព​ដដែល​នេះ​បាន​ទម្លាយ​ថា បច្ចុប្បន្ន ឈ្មួញ​​រត់ពន្ធ​ទំនិញ​ឆ្លង​ដែរ ពី​ទឹកដី​ខ្មែរ តាម​ច្រករបៀង​នានា ចេញ​ទៅ​ប្រទេស​ថៃ មាន​គ្រប់​រូបភាព និង​ស្ទើរ​គ្រប់​ទំនិញ ។ មាន​ដូច​ជា ស្រា​បៀរ ខ្ទឹម ជា​ពិសេស​«​បារី​»​នេះ​តែ​ម្ដង ។

ហើយ​បើ​និយាយ​ពី​ពលករ​ខ្មែរ​ឆ្លង​ដែន​ខុសច្បាប់​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​វិញ គឺ​មន្ត្រី​ព្រំដែន​ជា​អ្នក​រៀបចំ​ចាត់ចែង​យ៉ាង​រលូន​តែ​ម្ដង ។ ដោយឡែក ទំនិញ​ដែល​ក្រុម​ឈ្មូ​ញ​ទុ​ច្ច​រិ​ក​លួច​នាំ​ចូល​ពី​ថៃ​មក​ដី​ខ្មែរ​វិញ គេ​ស​ម្កាល់​ឃើញ​មាន «​ម៉ូតូ​» លេចធ្លោ​ជាងគេ​។

នៅ​តាម​ស្ដង់​លក់​ម៉ូតូ តាម​បណ្ដា​ស្រុក​នានា ជាប់​ព្រំដែន គេ​ឃើញ​ម្ចាស់​ស្ដង់ ដាក់​តាំង​លក់​ម៉ូតូ​ភាគច្រើន គឺជា​ប្រភេទ​ម៉ូតូ​មួយ​ទឹក​ៗ ដែល​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ​យក​មក​តាំង​លក់​ជា​សា​ធារណៈ​ព្រោងព្រាត​តាម​ស្ដង់​នានា​ពេញ​ទឹកដី​ខ្មែរ​ជាប់​ព្រំដែន​ថៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ