ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពង់ស្ពឺ​ចាប់ផ្តើម​ប្រមូល​ផល​ស្រូវ​ ខណៈ​ស្រូវ​ផ្ការំដួល​និង​ផ្កាម្លិះ​បាន​តម្លៃ​ខ្ពស់​ជាង​ឆ្នាំ​មុន

5 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៤ នេះ នៅ​តាម​បណ្តាល​ស្រុក​នានា​មួយ​ចំនួន​ក្នុង​ខេត្តកំពង់ស្ពឺ ប្រជា​កសិករ​កំពុង​ប្រមូល​ផល​ស្រូវ ខណៈ​ទីផ្សារ​ស្រូវ​ប្រភេទ​ផ្ការំដួល និង​ស្រូវ​ផ្កាម្លិះ​កំពុង​មាន​ហាងឆេង​ល្អ…

ខេត្តកំពង់ស្ពឺ ៖ នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៤ នេះ នៅ​តាម​បណ្តាល​ស្រុក​នានា​មួយ​ចំនួន​ក្នុង​ខេត្តកំពង់ស្ពឺ ប្រជា​កសិករ​កំពុង​ប្រមូល​ផល​ស្រូវ ខណៈ​ទីផ្សារ​ស្រូវ​ប្រភេទ​ផ្ការំដួល និង​ស្រូវ​ផ្កាម្លិះ​កំពុង​មាន​ហាងឆេង​ល្អ ហើយ​តំលៃ​ឡើង​រាល់ថ្ងៃ​។

ប្រជា​កសិករ​បាន​ប្រាប់​ថា ទីផ្សារ​ស្រូវ​ផ្ការំដួល និង​ស្រូវ​ផ្កាម្លិះ​ឆ្នាំ​នេះ ពិតជា​មាន​តំលៃ​ថ្លៃ​ជាង​ឆ្នាំ​មុន ព្រោះ​ឈ្មួញ​ចុះ​ទិញ​ស្រូវ​លេខ​១ ទៅ​ទិញ​ដល់​ស្រែ​តែ​ម្តង ដោយ​ស្រូវ​ផ្ការំដួល​តំលៃ​ក្នុង​១​គីឡូក្រាម​១៤០០​រៀល ក្នុង​១​តោន​តំលៃ​១.៤០០.០០០​រៀល ចំពោះ​ស្រូវ​ផ្កាម្លិះ​វិញ ប្រភេទ​ស្រូវ​លេខ​តំលៃ​១៣០០​រៀល ក្នុង​១​តោន​តំលៃ​១.៣០០.០០០​រៀល ឈ្មួញ​ដែល​ដើរ​ទិញ​ស្រូវ​តាម​វាលស្រែ បើ​ប្រៀបធៀប​កាលពី​ចាប់ផ្តើម​ប្រមូល​ផល​ឈ្មួញ​ហ៊ាន​ទិញ​តំលៃ​១​គីឡូ​១២០០​រៀល និង​ប្រៀបធៀប​ឆ្នាំ​២០២៣​ឃើញ​ថា តំលៃ​ល្អ​ជាង​។

លោក យឹ​ម ណ​ន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ស្ពឺ​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ពេល​នេះ ប្រជា​កសិករ​ប្រមូល​ផល​ស្រូវ​ផ្ការំដួល និង​ផ្កាម្លិះ​តាម​បណ្តា​ស្រុក​-​ក្រុង​ទាំង​៩​ក្នុង​ខេត្តកំពង់ស្ពឺ ដែល​ភាគច្រើន​ប្រជា​កសិករ​បង្កបង្កើន​ផល​ស្រូវ​ផ្ការំដួល​មានស្រុក​សំរោង​ទង ស្រុក​ភ្នំស្រួច និង​ស្រុកប​សេដ្ឋ​អាច​ទទួល​បាន​ទិន្នផល​ប្រសើរ​ជាង​ឆ្នាំ​មុន ។

លោក យឹ​ម ណ​ន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់​ថា រហូត​ពេល​នេះ ស្រូវ​ផ្ការំដួល​កំពុង​ដល់​រដូវ​ប្រមូល​ផល ហើយ​លក់​តំលៃ​គឺ​ប្រសើរ​ឡើង​រាល់ថ្ងៃ ។ ជាក់​ស្តែង​ពេល​នេះ​ឈ្មួញ​ទិញ​ស្រូវ​សើម​ទិញ​ដល់​ស្រែ​លេខ​១​ក្នុង​១​គីឡូក្រាម​តំលៃ​១.៤០០​រៀល​បើ​ប្រៀបធៀប​ឆ្នាំ​មុន​តំលៃ​ស្រូវ​ផ្ការំដួល​គឺ​ប្រសើរ​ជាង​ឆ្នាំ​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ