ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ទំនិញ បើក​សុខ​ៗ​បែក​កាឡេ​កង់​ក្រោយ រេ​ចង្កូត​ក្រឡាប់នៅ​រង្វង់​មូល​កួច​កាណុង

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ទំនិញ​(​មី​ខ្លាឃ្មុំ​) មួយ​គ្រឿង បើក​សុខ​ៗ ស្រាប់តែ​បែក​កាឡេ​កង់​ក្រោយ​រថយន្ត រេ​ចង្កូត​ក្រឡាប់ដេកលើផ្លូវ​នៅ​រង្វង់​មូល​គួ​ច​កាណុង ផ្អើល​អស់អ្នក​ធ្វើ​ដំណើរ​ក្បែរ​នោះ ។ ហេតុការណ៍​នេះ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ទំនិញ​(​មី​ខ្លាឃ្មុំ​) មួយ​គ្រឿង បើក​សុខ​ៗ ស្រាប់តែ​បែក​កាឡេ​កង់​ក្រោយ​រថយន្ត រេ​ចង្កូត​ក្រឡាប់ដេកលើផ្លូវ​នៅ​រង្វង់​មូល​គួ​ច​កាណុង ផ្អើល​អស់អ្នក​ធ្វើ​ដំណើរ​ក្បែរ​នោះ ។

ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដែល​ស្ថិត​នៅ​ចំណុច​រង្វង់​មូល​គួ​ច​កាណុង ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ប្រភព​ព័​ត៍​មាន​បុរស ជា​អ្នក​បើករថយន្ត បានអោយ​ដឹង​ថា គាត់​បាន​បើករថយន្ត​កូរ៉េ មួយ​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2N-9004 ដោយ​ធ្វើ​ដំណើរ​ចុះ​ពី​ស្ពាន​ជ្រោយចង្វារ ខណៈ​ពេល​បើក​មក​ដល់​ត្រង់​ចំណុច​រង្វង់​មូល​គួ​ច​កាណុង ក៏​ស្រាប់តែ​រថយន្ត​បាន​បែក​កាឡេ​កង់​ខាងក្រោយ បណ្តាល​រថយន្ត​គ្រប់គ្រង​លែង​បាន រេ​ចង្កូត​ទៅ​បុក​ខឿន​សួនច្បារ បណ្ដាល​ឲ្យ​ក្រឡាប់​រង​ការ​ខូចខាត​តែ​ម្ដង សំណាងល្អ មិន​បាន​បណ្តាល​ឲ្យ​អ្នក​ណា​ម្នាក់ រង​របួស​ឡើយ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​មូលដ្ឋាន បាន​ចុះ​មក​ដល់ទី​តាំង​កើតហេតុ​ខាងលើ និង​បាន​ភាគី​ខាង​រថយន្ត​ដឹក​មី ធ្វើការ​ស្ទួ​ច​រថយន្ត​យក​ទៅ​ធ្វើការ​ជួសជុល​ដោយ​ខ្លួនឯង ព្រោះ​មិន​បាន​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ