ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ សុំ​ការ​យោគយល់​ចំពោះ​ការ​ពង្វាង​ចរាចរ​នៅ​តំបន់​វិមាន ៧​មក​រា រយៈពេល​២​ថ្ងៃ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា នឹង​រៀបចំ​មហាសន្និបាត​សន្និសីទ​អន្តរជាតិ នៃ​បណ្តា​គណបក្ស​នយោបាយ​នៅ​អាស៊ី (ICAPP) លើក​ទី​១២…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា នឹង​រៀបចំ​មហាសន្និបាត​សន្និសីទ​អន្តរជាតិ នៃ​បណ្តា​គណបក្ស​នយោបាយ​នៅ​អាស៊ី (ICAPP) លើក​ទី​១២ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ស្ថិត​នៅ​វិមាន ៧​មក​រា មហាវិថី​ព្រះ​នរោត្តម ភូមិ​១៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញក្រោម​អធិបតី​ភាព​​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជាប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រក​ម្ពុ​ជា និង​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត អនុប្រធានគណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃ​ទី​២២ និង​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៤ ចាប់ពី​វេលា​ម៉ោង ០៦:០០​នាទី​ព្រឹក រហូត​ដល់​បញ្ចប់​កម្មវិធី ។

ដើម្បី​ឱ្យ​ការ​រៀបចំ​មហាសន្និបាត​សន្និសីទ​អន្តរជាតិ ខាងលើ ប្រព្រឹត្ត​ទៅ​ដោយ​រលូន ព្រមទាំង​រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើ​សុំ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ត្រូវធ្វើ​ដំណើរ​ឆ្លងកាត់​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី​ខាងលើ​មេត្តា​យោគយល់ អធ្យាស្រ័យ​ធ្វើការ​ពង្វាង​ចរាចរ ដោយ​អនុគ្រោះ ពីព្រោះ​ទីតាំង​ខាងលើ​នេះ នឹង​មាន​ចរាចរ​មមាញឹក​ខ្លាំង ។

ទទួល​បាន​សេចក្ដីជូនដំណឹង​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ និង​សហការ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ