ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីដែលស្លា.ប់នៅស្រុកបាទីជាករណីប្រតិកម្មថ្នាំចាក់របស់គ្លីនិកឯកជន

2 អាទិត្យ មុន
  • តាកែវ

ខេត្តតាកែវ ៖ ស្ត្រី​ដែល​ដេក​ស្លា​.​ប់​ក្បែរ​ដើម​សង្កែ បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក នៅ​ស្រុក​បាទី គឺជា​ករណី​ប្រតិកម្ម​នឹង​ថ្នាំ​ចាក់​របស់​ពេទ្យ​ឯកជន ។ តាម​របាយការណ៍​របស់​កងរាជអាវុធហត្ថ​ស្រុក​បាទី​បញ្ជាក់​ថា នេះ​ជា​ករណី​មនុស្ស​ឃា​.​ត​ដោយ​អ​ចេតនា (​ចាក់​ថ្នាំ​ប្រតិកម្ម​ស្លា​.​ប់​)…

ខេត្តតាកែវ ៖ ស្ត្រី​ដែល​ដេក​ស្លា​.​ប់​ក្បែរ​ដើម​សង្កែ បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក នៅ​ស្រុក​បាទី គឺជា​ករណី​ប្រតិកម្ម​នឹង​ថ្នាំ​ចាក់​របស់​ពេទ្យ​ឯកជន ។ តាម​របាយការណ៍​របស់​កងរាជអាវុធហត្ថ​ស្រុក​បាទី​បញ្ជាក់​ថា នេះ​ជា​ករណី​មនុស្ស​ឃា​.​ត​ដោយ​អ​ចេតនា (​ចាក់​ថ្នាំ​ប្រតិកម្ម​ស្លា​.​ប់​) នៅ​ចំណុច​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​សុង​ហាក់​ម៉ា​រី​ណា ស្ថិត​នៅ​ភូមិ​បឹង​បញ្ញា​គុក ឃុំ​ត្រពាំង​ក្រសាំង ស្រុក​បាទី ខេត្តតាកែវ ។

ដោយ​បាន​បញ្ជាក់​បន្ថែម​ថា កាលពី​វេលា​ម៉ោង​១៨​និង​០០​នាទី​ល្ងាច ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ ជន​រង​គ្រោះ​ឈ្មោះ ណាំ ច​ន្ធូ ភេទ​ស្រី អាយុ​៤១​ឆ្នាំ ជាមួយនឹង​ក្មួយ​ស្រី​ឈ្មោះ ណូ​ន សៀវ​ហ្វា​ន អាយុ​៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទឹកថ្លា​ឃុំ​ត្រពាំង​ក្រសាំង ស្រុក​បាទី ខេត្តតាកែវ បាន​ប្រាប់​ក្រុម​គ្រួសារ​ថា ទៅ​រក​ពេទ្យ ដើម្បី​ឲ្យ​ចាក់​ថ្នាំ​ព្យាបាល​ជំងឺ​របស់​ខ្លួន ។ ដោយ​បាត់​ជន​រង​គ្រោះ​ចេញ​ទៅ​ចាក់​ថ្នាំ​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​យូរ​ពេក ក្រុម​គ្រួសារ​មានការ​ភិតភ័យ​ក៏​បាន​នាំ​គ្នា​ទៅ​ដើរ​រក​ជន​រង​គ្រោះ​រហូត​ដល់​ម៉ោង​២​និង​០០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ ទើប​ប្រទះ​ឃើញ​ម៉ូតូ​របស់​ជន​រង​គ្រោះ​នៅ​ក្នុង​ព្រៃ​ខាងត្បូង​ភូមិ ឃ្លាត​ពី​ផ្ទះ​ពេទ្យ​ប្រហែល​៣០០​ម៉ែត្រ តែ​មិន​បានឃើញ​ជន​រង​គ្រោះ​ឡើយ ។

រូបម្ចាស់សម្ភព​សុង​ ហាក់​ម៉ា​រី​ណា

លុះ​ព្រឹក​ឡើង​ម៉ោង​៥​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ទើប​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ស​.​ព​ជន​រង​គ្រោះ និង​ក្មេង​ស្រី​អង្គុយ​ក្បែរ​ស​.​ពនៅ​ចំណុច​គុ​ម្ភ​សង្កែ​ក្បែរផ្លូវ​បេតុង ស្ថិត​នៅ​ភូមិ​ម្រះព្រៅ ឃុំ​ចំបក់​ស្រុក​បាទី ខេត្តតាកែវ ។

រូបម្ចាស់សម្ភព​សុង​ ហាក់​ម៉ា​រី​ណា

ក្រោយ​ទទួល​ព័ត៌មាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​បាទី និង​កម្លាំង​ប៉ូលិស​ស្រុក​បាន​ចុះ​ដល់ទី​តាំង​កើតហេតុ ហើយ​កម្លាំង​ជំនាញ​កោសល្យ​វិ​ច្ច័​យ និង​ពេទ្យ​បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ទៅ​លើស​.​ព​រួចរាល់ បញ្ជាក់​ថា ជន​រង​គ្រោះ​បាន​ស្លា​.​ប់​ដោយសារ​ប្រតិកម្ម​នឹង​ការ​ចាក់​ថ្នាំ​។ បច្ចុប្បន្ន​សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ដោយឡែក​ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​សុង​ហាក់​ម៉ា​រី​ណា ពីរ​នាក់​ប្ដី​ប្រពន្ធ មានឈ្មោះ ៖ ឈ្មោះ​ហៀ​ង សុង​ហាក់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​ពេទ្យ និង​ប្រពន្ធ​ឈ្មោះ​ស៊ុន ម៉ា​រី​ណា ភេទ​ស្រី អាយុ​៣៩​ឆ្នាំ មុខរបរ​ពេទ្យ បង្អែក​ស្រុក​បាទី មាន​ទីលំនៅ​ភូមិ​បឹង​ពញាក​គុក ឃុំ​ត្រពាំង​ក្រសាំង ស្រុក​បាទី​ខេត្តតាកែវ ត្រូវ​បាន​ឃាត់ខ្លួន​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ