ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេប៉ុស្តិ៍ប៉ូលិសបា.ញ់២គ្រាប់ សង្ស័យរឿងមិនបានទទួលផលពីទូកង

5 ម៉ោង មុន
  • ក្រចេះ

ខេត្ត​ក្រចេះ ៖ អធិការនគរបាលស្រុកព្រែកប្រសព្វបានបញ្ជូនខ្លួនលោកវរសេនីយ៍ត្រី វិន ថុន នាយប៉ុស្តិ៍រដ្ឋបាលឃុំឬស្សីកែវទៅដាក់វិន័យនៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ ពាក់ព័ន្ធនឹងការ​បាញ់បោះសេរី ក្នុងជម្លោះរឿងចែកលុយជាមួយនឹងគណៈកម្មការទូក និងជាសមាជិកក្រុមប្រឹក្សាឃុំឬស្សីកែវ ។…

0:00
0:00

ខេត្ត​ក្រចេះ ៖ អធិការនគរបាលស្រុកព្រែកប្រសព្វបានបញ្ជូនខ្លួនលោកវរសេនីយ៍ត្រី វិន ថុន នាយប៉ុស្តិ៍រដ្ឋបាលឃុំឬស្សីកែវទៅដាក់វិន័យនៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ ពាក់ព័ន្ធនឹងការ​បាញ់បោះសេរី ក្នុងជម្លោះរឿងចែកលុយជាមួយនឹងគណៈកម្មការទូក និងជាសមាជិកក្រុមប្រឹក្សាឃុំឬស្សីកែវ ។

លោកវរៈសេនីយ៍ឯក ចាន់ សុផល្លា អធិការនគរបាលស្រុកព្រែកប្រសព្វបានប្រាប់អ្នកកាសែតនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះថា លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំខាងលើត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ក្រចេះកាលពីម្សិលម៉ិញ ក្រោយ ពីបញ្ចប់ការសាកសួរនៅអធិការនគរបាលស្រុក បន្ទាប់ពីការបាញ់បោះនេះកើត​ឡើងតាំងពីយប់ថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ស្ថិតនៅក្នុងភូមិឬស្សីកែវ ឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។

បើតាមប្រភពពីប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានឃុំឬស្សីកែវស្រុកព្រែកប្រសព្វ ខេត្តក្រចេះបានឲ្យដឹងថា ករណីដែលនាយប៉ុស្តិ៍រដ្ឋបាលឃុំឬស្សីកែវ ប្រើប្រាស់កាំភ្លើងបាញ់ចំនួន២គ្រាប់ ដោយសារខឹងជាមួយនឹងលោក ហុក រ៉ាមិហ៍ សមាជិកក្រុមប្រឹក្សាឃុំនិងជាគណៈកម្មការទូកងវត្តឬស្សីកែវ រួមនិងសមាជិកគណៈកម្មការផ្សេងទៀត ។

បើតាមប្រភពពីប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើបានឲ្យដឹងថា រឿងរ៉ាវនេះសង្ស័យកើតពីទំនាស់​ផលប្រយោជន៍រឿងចែកលុយអំណោយ និងការចាក់លុយការប្រណាំងទូក កាលពីពេលថ្មីៗនេះ ហើយក៏មានករណីផ្សេងៗទៀតដែលមានការខឹងគុំគួនគ្នាជាច្រើនលើកមកហើយដែរ។

តាមលោក ហុក រ៉ាមិហ៍ សមាជិកក្រុមប្រឹក្សាឃុំនិងជាគណៈកម្ម ការទូកងវត្តឬស្សីកែវ បានឱ្យដឹងនៅ ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះថារឿងនេះពាក់ព័ន្ធនឹងគណៈកម្មការទូកង ដោយសារនៅពេលដែលពិធីបុណ្យអុំទូកកម្លាំងប៉ុស្តិ៍រដ្ឋបាលរបស់គាត់បានទៅធ្វើការងារសណ្តាប់ប់ធ្នាប់ជាមួយនឹងគណៈកម្មការទូកង ហើយនៅពេលត្រឡប់ មកវិញកាលពីអំឡុងថ្ងៃទី១៧ ក្រុមគណៈកម្មការក៏បានយកថវិកាដែលទទួលបានពីការឧបត្ថម្ភ យកមកបូកបញ្ជីដើម្បីធ្វើការបែងចែកទៅចំណុះទូក ដោយនៅក្នុងចំណុះទូកម្នាក់ៗទទួលបានថវិកា៣០ម៉ឺនរៀល ហើយនៅសល់ថវិកា៨លានរៀល ។

ប៉ុន្តែ នាយប៉ុស្តិ៍នគរបាលខាង លើមានការខឹងសម្បារទៅលើគណៈកម្មការទូកង ហើយក៍បានប្រើពាក្យសំដីអសុរសទៅលើក្រុមគណៈកម្មការទូកនោះថា ពួកអាគណៈកម្មការទូកចាប់ពីថ្ងៃនេះទៅពួកឯងមិនបាច់ចូលប៉ុស្តិ៍អញទៀតទេ ហើយថា ពួកគណៈកម្មការទូកឆ្នាំនេះសុទ្ធតែពុករលួយជាងពួកគណៈកម្មការទូកឆ្នាំមុនទៅទៀត ។

ដោយសារលឺពាក្យសម្ដីពីនេះនាយប៉ុស្តិ៍រដ្ឋបាលរូបនោះលោក ហុក រ៉ាមិហ៍ សមាជិកក្រុម ប្រឹក្សាឃុំនិងជាគណៈកម្មការទូកង ដែលកំពុងបែងចែកថវិកាទៅចំណុះទូកង ក៏បានឆ្លើយ តបទៅវីញថា ម៉េចបាននិយាយដូច្នោះ តើចង់បានអំណោយដូចចំណុះទូកដែរឬអី? គ្រាន់តែការឆ្លើយឆ្លងសំដីគ្នាបែបនោះ ស្រាប់តែនាយប៉ុស្តិ៍រដ្ឋបាលរូបនោះក៏បានដើរសំដៅ ទៅម៉ូតូរបស់ខ្លួនចាក់សោរដកយកកាំភ្លើង ពេលនោះគណៈកម្មការទូកផ្សេងទៀតក៏បានឲ្យលោក ហុក រ៉ាមិហ៍ជិះម៉ូតូចេញពីទីតាំងកើតហេតុ ហើយមេប៉ុស្តិ៍ប៉ូលីសរូបនោះក៏បានបាញ់គម្រាមពីរគ្រាប់ ។

លោកហ៊ុក រ៉ាមិហ៍ បញ្ជាក់ថា ទោះបីជាមានករណីនេះកើត ឡើងក៏ដោយរូបលោកនិងគណៈកម្មការទុកផ្សេងទៀតក៏មិនបានប្ដឹងប្តល់អីដែរ! តែដោយឡែករឿងអង្គភាពគេពិន័យអីយ៉ាងម៉េចនោះជារឿងផ្សេង។

លោក ឧត្តមសេនីយ៍ត្រី ហន ប៉ូច អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានប្រាប់អ្នកសារព័ត៌មាននៅព្រឹកនេះថា លោកវរសេនីយ៍ត្រី វិន ថុន នាយប៉ុស្តិ៍រដ្ឋបាលឃុំឬស្សីកែវ បច្ចុប្បន្ន កំពុងជាប់អនុវត្តវិន័យរបស់កងកម្លាំង នៅការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរ បាលខេត្តក្រចេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ