បន្ទាយមានជ័យ ៖ យុវជនម្នាក់របួសធ្ងន់៤ទៅ៥កន្លែងត្រូវក្បាល និងដងខ្លួនអាចទំនាស់ពាក្យសម្តីនៅពេលផឹកស៊ីហើយអ្នកបង្កគេចខ្លួនបាត់ ដែលហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកានេះ នៅមណ្ឌល១០ស្ថិតភូមិប្រជាធម្មលិច សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ។
នាយប៉ុស្តិ៍នគរបាលសង្កាត់អូរឫស្សីប្រាប់ថា ៖ យុវជនដែលរងរបួសអាយុប្រមាណជាង៣០ឆ្នាំស្នាក់នៅភូមិកើតហេតុដែលរងរបួសក្បាលផ្នែកខាងឆ្វេងធ្ងន់ និងស្មារខាងក្រោយរបួសសងខាង របួសកដៃខាងឆ្វេងរបួសធ្ងន់ត្រូវសង្គ្រោះទៅកាន់មន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត ។
នាយប៉ុស្តិ៍បានបញ្ជាក់ថា ៖ ករណីជនរងគ្រោះដែលត្រូវបានជនដៃដល់កា.ប់បណ្តាលរបួសធ្ងន់តាមការសាកសួរព័ត៌មានដឹងខ្លះ អាចករណីផឹកស៊ីជាមួយគ្នា ក្នុងចំណោម៥ទៅ៦នាក់ ជាអ្នកជិតខាង និងមិត្តភក្តិហើយអាចផឹកស៊ីក្លែមសម្តីឌឺដងដាក់គ្នា ទើបជនដៃដល់ទាញកាំបិតកា.ប់ទៅលើជនរងគ្រោះរបួសធ្ងន់ចំក្បាល ស្មារ ដៃ ហើយជនបង្កបានគេចខ្លួនបាត់នៅពេលកម្លាំងជំនាញទៅដល់ ។
នាយប៉ុស្តិ៍នគរបាលបានបញ្ជាក់ថា ៖ ក្រោយជួយសង្គ្រោះជនរងគ្រោះដែលរបួសធ្ងន់ទៅកាន់មន្ទីរពេទ្យ ដោយក្រុមសង្គ្រោះបឋមរបស់លោក នួន នីគីដា កម្លាំងជំនាញកំពុងស្រាវជ្រាវរកចាប់ខ្លួនជនបង្ក ដើម្បីចាត់ការតាមច្បាប់ព្រោះករណីកា.ប់ទៅលើជនរងគ្រោះរបួសធ្ងន់ អាចជាករណីផឹកស៊ីក្លែមសម្តី ទើបកា.ប់ប្រាវជនរងគ្រោះរបួសធ្ងន់ជនបង្កគេចខ្លួនបាត់កំពុងរកចាប់ខ្លួន ៕
ចែករំលែកព័តមាននេះ