ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស.ពអតីតអ្នកចម្រៀងល្បីឈ្មោះ អ៊ុំ គន្ធា នឹងបូជាល្ងាចនេះ ស្របពេលប្អូនស្រីរបស់អ្នកនាងទម្លាយរឿងលម្អិត

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អនិច្ចំ ទុក្ខំ អន្ត​តា ជា​ច្បាប់​ធម្មតា គ្មាន​នរណា​ម្នាក់​អាច​គេចវេស​បាន​ឡើយ កើតឡើង​បាន​តែង​រមែង​រលត់​បាត់​ទៅ​វិញ​ជា​រឿង​ធម្មតា ។ ទៀត​សោត​ដូច​ជា…

រាជធានី​ភ្នំពេញ ៖ អនិច្ចំ ទុក្ខំ អន្ត​តា ជា​ច្បាប់​ធម្មតា គ្មាន​នរណា​ម្នាក់​អាច​គេចវេស​បាន​ឡើយ កើតឡើង​បាន​តែង​រមែង​រលត់​បាត់​ទៅ​វិញ​ជា​រឿង​ធម្មតា ។ ទៀត​សោត​ដូច​ជា តារា​ស្រី​ស្រស់ អ៊ុំ គ​ន្ធា ដែល​ធ្លាប់​តែង​រះ​ល្បីល្បាញ​ខ្លាំង​ពេញ​ប្រទេស ដែល​កាលពី​កន្លង​ទៅ អ្នកស្រី​ទទួល​បា​នៅ​ភាព​ល្បី​ល្បាយ​យ៉ាង​ខ្លាំង ដោយ​ជាប់​ឈ្មោះ​ជាតា​រា​ស្រី​ដែល​មាន​ប្រជាប្រិយភាព និង​ស្រស់​ស្អាត ។

ជា​ការ​ពិត កាលពី​កន្លង​ទៅ មហាជន​ពិតជា​បានដឹង​ហើយ ពី​ការ​ធ្លាក់ខ្លួន​របស់​តារា​ស្រី​រូប​នេះ ក្រោយ​អ្នកស្រី​បាន​បាត់​មុខ​ពី​សិល្បៈ​ឈឹង សូ​ម្បី​តែង​សុខទុក្ខ​យ៉ាងណា កាលពី​កន្លង​ទៅ​ក៏​ពុំ​សូវ​មាន​អ្នក​បានដឹង​ពី​អ្នកស្រី និង​បង្ហាញខ្លួន​ម្តងណា នៅ​ក្នុង​វិ​ថី​ជា​ថ្មី​នោះ​ឡើយ ។

គួរ​ជម្រាប​ដែរ​ថា បើ​តាម​សាច់ញាតិ​តារា អ៊ុំ គ​ន្ធា អ្នកស្រី អ៊ុំ​ស្រី​ពៅ​ដែល​ជា​ប្អូនស្រី​បាន​ប្រាប់​ថា ស​.​ព​បងស្រី​ខ្លួន​នឹង​បូជា​នៅ​ល្ងាច​នេះ ក្រោយ​មានការ​ខ្វះខាត​ថវិកា​ជា​ខ្លាំង និង​ពុំ​អាច​ទុក​បាន​យូរ​នោះ​ទេ ។

ទន្ទឹម​ជាមួយ​គ្នា​ដែរ កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា នៅ​ក្នុង​គណនី​លោក​អ៊ឹម ជីវ៉ា ក៏​បាន​បង្ហើប​ពី​ការ​ស្លា​.​ប់​របស់​អ្នកស្រី អ៊ុំ គ​ន្ធា ដែរ​ថា « សូម​ជម្រាប​ជូន​ថា ស​.​ព​អតីត​តារាចំរៀង​អ្នក​នាង អ៊ុំ គ​ន្ធា និង​ធ្វើ​នៅ​វត្ត​ពោធិ​ចិន​តុង ផ្លូវ​សហព័ន្ធ​រុ​ស្សី ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ហើយ និង​ត្រូវ​បូជា​នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា ឆ្នាំ​២០២៤ វេលារ​ម៉ោង​៦​ល្ងាច ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព អ្នកស្រី អ៊ឹ ស្រី​ពៅ ដែល​ជា​ប្អូនស្រី​ទី​៦ របស់​តារា​ស្រី អ៊ុំ គ​ន្ធា ជម្រាប​ថា ប្រមាណ​ជា​១០​ថ្ងៃ បញ្ហា​ជម្ងឺ​សួត​របស់​អ្នកស្រី អ៊ុំ គ​ន្ធា មានការ​ទុក្ខ​ជា​ខ្លាំង ដោយ​អ្នកស្រី​មិន​អាច​ទ្រាំទ្រ​នឹង​ជម្ងឺ​បាន​នោះ​ឡើយ ។

ជា​ការ​ពិត ស្ថិត​ក្នុង​ចំណោម​បងប្អូន​៦​នាក់​ដែល​អ្នកស្រី អ៊ុំ គ​ន្ធា​ជា​កូន​ទី​៥ កាលពី​មានឈ្មោះ​បោះ​សំឡេង នៅ​ក្នុង​វិ​ថី​សិល្បៈ​នោះ អ្នកស្រី​តែង​ជួយ​គ្រួសារ​ផ្គត់ផ្គង់​ការ​សិក្សារ​រៀនសូត្រ​របស់​ប្អូន ។

អ្នកស្រី អ៊ុំ ស្រី​ពៅ ដែល​ជា​ប្អូនស្រី​ពៅ បាន​បន្ត​ថា ក្រោយ​បងស្រី​ធ្លាក់ខ្លួន បែកបាក់​គ្រួសារ​នោះ ប្រជាប្រិយភាព​អ្នកស្រី​កាន់តែ​អន់​ថយ ជីវភាព​កាន់តែ​ដុនដាប​រហូត​ធ្វើ​អោយ​អ្នកស្រី​រស់នៅ​ក្នុង​បន្ទប់​ជួល​ជាមួយ​កូនប្រុស​ទាំង​ពី​អាត្មា រួមរឹត​ដោយ​ជម្ងឺ​ដែល​មិន​អាច​គណនា​បាន ។ ស្ថិត​ក្នុង​វ័យ​៤៥​ឆ្នាំ ដែល​អ្នកស្រី អ៊ុំ គ​ន្ធា លា​គ្មាន​ថ្ងៃ​វិល​វិញ​នោះ បើ​ងាក​ទៅ​ថយក្រោយ​បន្តិច អ្នកស្រី គ​ន្ធា ជាតា​រា​ស្រី​ដែល​មាន​ប្រជាប្រិយ​ខ្លាំង កាលពី​អំឡុង​ឆ្នាំ​៩០​ជាង ដែល​មហាជន​គ្រប់​ស្រទាប់​តែង​បាន​ស្គាល់​អ្នកស្រី​តាម​រយៈ​រូប​សម្រាស់ និង​សំឡេង​ដ៏​ពីរោះ​នៅ​ក្នុង​រង្គសាល ។

គួរ​បញ្ជាក់​ដែរ​ថា ស​.​ព​អ្នកស្រី អ៊ុំ គ​ន្ធា នឹង​បូជា​នា​ល្ងាច​នេះ នៅ​វត្ត​ពោធិ៍​ចិន​តុង ក្រោយ​ក្រុម​គ្រួសារ​សាច់ញាតិ​បងប្អូន​ពុំ​ទុក​យូរ​នោះ​ទេ ដោយ​បញ្ហា​ខ្វះខាត​ថវិកា​ដូចដែល​បងប្អូន​បានដឹង​អ្នកស្រី​បាន​ធ្លាក់ខ្លួន​មិន​មាន​វត្តមាន​ម្តងណា​ក្នុង​សិល្បៈ ៕ ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ