ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹ.ង​សន្តិសុខ​មិនឱ្យ​​បារី​ជក់​ អ្នក​រត់​តុ​ទូរស័ព្ទ​ហៅ​បក្ខពួក​ព្រួ.ត​គ្នា​វា.យ​​ផ្អើល​ហាង​ផឹកស៊ី

1 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ជន​សង្ស័យ​ចំនួន​០២​នាក់ ក្នុង​ចំណោម​បក្ខពួក​ចំនួន​០៣​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​តាម​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​ពី​បាន​ព្រូត​គ្នា​លោត​ធាក់​និង​វាយដំ​ទៅ​លើ​សន្តិសុខ​ម្នាក់ ដោយសារ​ខឹង​សន្តិសុខ​មិន​ឲ្យ​បារី​ជក់ កាលពី​វេលា​ម៉ោង​ជិត​១​រំលង​អា​ធ្រ​ត្រ​ឈាន​ចូល​ថ្ងៃ​ទី ១៧ វិច្ឆិកា នៅ​ចំណុច​ហាង​ផឹកស៊ី​មួយ​កន្លែង…

ខេត្តបាត់ដំបង​៖ ជន​សង្ស័យ​ចំនួន​០២​នាក់ ក្នុង​ចំណោម​បក្ខពួក​ចំនួន​០៣​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​តាម​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​ពី​បាន​ព្រូត​គ្នា​លោត​ធាក់​និង​វាយដំ​ទៅ​លើ​សន្តិសុខ​ម្នាក់ ដោយសារ​ខឹង​សន្តិសុខ​មិន​ឲ្យ​បារី​ជក់ កាលពី​វេលា​ម៉ោង​ជិត​១​រំលង​អា​ធ្រ​ត្រ​ឈាន​ចូល​ថ្ងៃ​ទី ១៧ វិច្ឆិកា នៅ​ចំណុច​ហាង​ផឹកស៊ី​មួយ​កន្លែង ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។

តាម​រយៈ​របាយ​ការ​ណ៏ លោក ពេជ្រ សា​រ៉ែ​ន អា​ធិ​ការ​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​ទាំង​២​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​ភ្លាម​ៗ​នោះ​មាន ឈ្មោះ ទី វាសនា ប្រុស​អាយុ​២៨​ឆ្នាំ នៅ​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង និង ឈ្មោះ លន់ លី​ម ប្រុស​អាយុ​១៨​ឆ្នាំ នៅ​ភូមិ សង្កាត់​ជាមួយ​គ្នា​។

ដោយឡែក​ជន​រង​គ្រោះ ឈ្មោះ លី វណ្ណ​នេ​ត ប្រុស​អាយុ​១៩​ឆ្នាំ មុន​របរ​សន្តិសុខ រស់នៅ​ភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​។ លោក​អធិការ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ ជន​រង​គ្រោះជា​អ្នក​មើល​សណ្ដាប់​នៅ​ក្នុង​ហាង​មួយ​កន្លែង​យីហោ​«​ទី​ណាត់​» ស្ថិត​នៅ​ចំណុច​កើតហេតុ​ខាងលើ​។ ហើយ​ក្រុម​ជន​ដៃដល់​ចំនួន​០៣​នាក់ បាន​ព្រួត​គ្នាវាយ​​ជន​រង​គ្រោះ ដោយសារ​ខឹង​ជន​រង​គ្រោះ​មិន​ឲ្យ​បារី​ជក់​។

បើ​តាម​សាក្សី​បាន​និយាយ​ថា ជន​រង​គ្រោះជា​សន្តិសុខ​យាម​ហាង​«​ទី​ណាត់​» រីឯ​ជន​ដៃដល់​ម្នាក់​ដែល​មានឈ្មោះ លន់ លី​ម ជា​អ្នក​រត់​តុ​ប្រចាំ​នៅ​ក្នុង​ហាង​«​ទី​ណាត់​»​នេះ​ដែរ​។

ប្រភព​ដដែល​បាន​ប្រាប់​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​ដៃដល់​ឈ្មោះ លី​ម នេះ​បាន​ដើរទៅ​និយាយ​ជាមួយ​ជន​រង​គ្រោះ (​សន្តិសុខ​) ហើយ​ភ្លាម​នោះ​ក៏​មានការ​ប្រកែក​គ្នា​មួយ​ប្រាវ ហើយ​គេ​ឃើញ​សន្តិសុខ​ព្យាយាម​ដើរ​ចេញ​។ ប៉ុន្តែ​គេ​ឃើញ​ជន​ដល់​បាន​ទូរស័ព្ទ​ហៅ​បក្ខពួក​ភ្លាម​ៗ​ដែរ​។

សាក្សី​បាន​បញ្ជាក់​ថា ប៉ុន្មាន​ប៉ុណ្ណោះ ស្រាប់តែ​គេ​ឃើញ បក្ខពួក​ជន​ដៃដល់​ជិះ​ម៉ូតូ​មក​ដល់ រួច​ព្រួត​គ្នា​តាម​វាយ​ជន​រង​គ្រោះ ដែល​ខ្លះ​លោត​ធាក់ ខ្លះ​វាយ​ផ្ដូ​ល​លើ​ដី ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ខាង​មុខ​ហាង​ផឹកស៊ី​។ លុះ​បន្តិច​ក្រោយមក គេ​ឃើញ​កម្លាំង​ជំនាញ អធិការ​ក្រុង​បាត់ដំបង បាន​ចុះ​ទៅ​ដល់ រហូត​តាម​ឃាត់ខ្លួន​ក្រុម​ជន​ដៃដល់​បាន​០២​នាក់ ខណៈ​ជន​ម្នាក់​បាន​រត់គេច​ខ្លួន​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​ដៃដល់​ឈ្មោះ លន់ លី​ម ដែល​ជា​អ្នក​រត់​តុ​នៅ​ក្នុង​ហាង និង ជា​អ្នក​ហៅ​បក្ខពួក​មក​ព្រូត​វាយដំ​លើ​សន្តិសុខ បាន​សារភាព​ថា ខ្លួន​និង​បក្ខពួក​ពិតជា​បាន​ព្រូត​គ្នា​វាយ​ទាត់​ធាក់​ទៅ​លើ​សន្តិសុខ​នោះ​មែន​។ ជន​នេះ​បាន​ប្រាប់​ពី​មូលហេតុ​ដូច្នេះ​ថា «​ខ្ញុំ​បាន​ហៅ​ប​ក្ឋ​ពួក​មក​វាយ​សន្តិសុខ​នោះ ដោយសារ​តែ​ខឹង សុំ​បារី​ពី​សន្តិសុខ​នោះ​ជក់​មិន​បាន​»​។

ក្រុម​ជនសង្ស័យ​០៣​នាក់ រាប់​ទាំង​ជន​ម្នាក់​ដែល​កំពុង​រត់គេច​ខ្លួន​ផាង ត្រូវ​បាន​ជន​រង​គ្រោះ​ប្ដឹង​ទា​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០០០​ដុល្លា​។ នេះ​បើ​តាម​ពាក្យបណ្ដឹង​ជន​រង​គ្រោះ ដែល​បាន​ចូល​ទៅ​ប្ដឹង​នៅ​អធិការ​នគរបាល​ក្រុង​បាត់ដំបង​។

លោក ពេជ្រ សា​រ៉ែ​ន អធិការ​ក្រុង​បាត់ដំបង បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​បាន​ប្ដឹង​ទាមទា​សំណង​ជំងឺ​ចិត្ត ពី​ក្រុម​ជនសង្ស័យ​ចំនួន​៥០០០​ដុល្លា​មែន​។ មិនមែន​ដូច​ពាក្យ​ចចាមអារ៉ាម​លេច​ថា សមត្ថកិច្ច​ជា​អ្នក​ទារ​​ប្រាក់​ពី​ជនសង្ស័យ​នោះ​ទេ​។ ពេល​នេះ​មន្ត្រី​ជំនាញ កំពុង​សួរនាំ​ក្រុម​ជនសង្ស័យ ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ហើយ និង កំពុង​តាម​ចាប់ខ្លួន​ជន​ម្នាក់​ទៀត ដែល​កំពុង​រត់គេច​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ