ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យសុំរួមរស់ជាមួយគ្នាវិញច្រើនដងប្ដីមិនព្រម នាងសម្រេចចិត្ត​ធ្វើរឿង​នឹកស្មានមិនដល់ ផ្អើលបន្ទប់​ជួល​

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រ្តីម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតដោយច.ងក បណ្ដាលឲ្យស្លាប់នៅក្នុងបន្ទប់ជួលមួយកន្លែង ដោយមិនដឹងមូលហេតុ ប៉ុន្តែសង្ស័យតូចចិត្តប្ដីមិនព្រមរួមរស់នៅជាមួយ ។ ព្រោះបើតាមប្អូនស្រីគាត់បង្កើតរបស់គាត់និយាយថា គាត់បានលែងលះគ្នាជាមួយប្ដីច្រើនខែមកហើយ ក្រោយមកបានសុំប្ដីរួមរស់ជាមួយគ្នាវិញច្រើនដង…

រាជធានី​ភ្នំពេញ ៖ ស្រ្តីម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតដោយច.ងក បណ្ដាលឲ្យស្លាប់នៅក្នុងបន្ទប់ជួលមួយកន្លែង ដោយមិនដឹងមូលហេតុ ប៉ុន្តែសង្ស័យតូចចិត្តប្ដីមិនព្រមរួមរស់នៅជាមួយ ។ ព្រោះបើតាមប្អូនស្រីគាត់បង្កើតរបស់គាត់និយាយថា គាត់បានលែងលះគ្នាជាមួយប្ដីច្រើនខែមកហើយ ក្រោយមកបានសុំប្ដីរួមរស់ជាមួយគ្នាវិញច្រើនដង ប៉ុន្តែមិនយល់ព្រមសោះ ស្រាប់តែពេលនេះក៏ច.ងកបញ្ចប់ជីវិត​តែម្ដង ។

ហេតុការណ៍នោះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងបន្ទប់ជួល ស្ថិតនៅក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្រ្តីដែលធ្វើអត្តឃាតរូបនោះឈ្មោះ លីម សុភ័ក្រ្ត អាយុ៣៨ឆ្នាំ អតីតរស់នៅសង្កាត់ទំនប់ទឹក ខណ្ឌ ចំការមន រាជធានីភ្នំពេញ ហើយសព្វថ្ងៃស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុខាងលើ អ្នកជិតខាងបានប្រទះឃើញគាត់ស្លាប់ដោយយកខ្សែនីឡុងច.ងក ជាប់ជាមួយចង្រឹងដែកបង្អួចបន្ទប់ជួលនោះ ។

ស្រ្តីម្នាក់បាននិយាយផងយំផងថា ស្រ្តីដែលស្លាប់នោះគឺជាបងស្រីបង្កើតរបស់នាង ដែលបានលែងលះគ្នាជាមួយប្ដីរយៈពេលប៉ុន្មានខែមុននេះ ហើយក្រោយពីការលែងលះគ្នាបានមួយរយៈបងស្រីគាត់តែងតែបានសុំប្ដីដើម្បីរួមរស់នៅជាមួយគ្នាវិញរហូតដែរ ប៉ុន្តែទោះជាខំអង្វរយ៉ាងណា ក៏ប្ដីអត់ព្រមដែរ ។ ដោយឡែកកាលពីថ្ងៃម្សិលម្ង៉ៃ(២ថ្ងៃមុន)បងស្រីនាងបានខលទាក់ទងជាមួយនាងតាមទូរស័ព្ទជាធម្មតាសោះ លុះរហូតមកដល់ថ្ងៃកើតហេតុនេះ ស្រាប់តែនាងទទួលដំណឹងថាបងស្រីធ្វើអត្តឃា.តដោយច.ងកបែបនេះទៅវិញ ។

ស្រ្តីម្នាក់ទៀតបាននិយាយថា អ្នកស្លាប់គឺជាបងស្រីជូនមួយរបស់នាងគាត់អត់មានប្ដីទេ ហើយរស់នៅក្នុងបន្ទប់ជួលម្នាក់ឯង ចំណែកនាងមិនបានដឹងរឿងអ្វីនោះទេ ព្រោះនាងមានគ្រួសារនៅឆ្ងាយ ។ ប៉ុន្តែនាងពិតជាមិនអាចទទួលយកបានឡើយព្រោះតែនៅព្រឹកមិញ(ព្រឹកថ្ងៃកើតហេតុ) ជនរងគ្រោះរូបនេះបានលេងហ្វេសប៊ុកជាមួយនាងធម្មតាសោះ មិនមានរឿងអ្វីនោះទេ ស្រាប់តែដល់វេលាល្ងាចថ្ងៃដដែលក៏ទទួលដំណឹងថាបងស្រីច.ងកស្លា.ប់បាត់ទៅហើយ ។

ក្រោយពេលកើតហេតុលោកមេភូមិបានរាយការណ៍ជូននគរបាលប៉ុស្តិ៍ចោមចៅទី៣ ឲ្យចុះទៅធ្វើការពិនិត្យមើលនិងរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះធ្វើកោសល្យវិច័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ