ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វសុនខ១០ក្បាលដែលម្ចាស់ប.ង្ខំឱ្យពាំកន្ត្រកសុំទាន ត្រូវបាន​រំដោះ​

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល​៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប អកអំបុកនិង​សំពះ​ព្រះ​ខែ ពីថ្ងៃទី១៤ ដល់​១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រៅពី​ការពង្រឹង​ផ្នែក​សន្តិសុខ​បាន​ល្អ​ប្រសើរ​ហើយ​នោះ…

រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល​៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប អកអំបុកនិង​សំពះ​ព្រះ​ខែ ពីថ្ងៃទី១៤ ដល់​១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រៅពី​ការពង្រឹង​ផ្នែក​សន្តិសុខ​បាន​ល្អ​ប្រសើរ​ហើយ​នោះ ក៏​មាន​ព័ត៌មាន​គួរ​ឱ្យ​ចាប់អារម្មណ៍​ ហើយ​ក៏​ប្លែក​ចិត្ត​ផង​ដែរ ។ នោះ​គឺ​ការ​ជួយ​សង្គ្រោះ​​​សុនខ​ដែល​សមត្ថកិច្ច​ឱ្យ​ដឹង​ថា បាន​រំ​ដោះ​​​សុនខ​ចំនួន៤ក្បាល ​ដែល​ម្ចាស់​ចាប់បង្ខំ​ឱ្យ​អង្គុយ​សុំទាន ដោយ​​​​នៅ​មាត់​របស់​វាតម្រូវ​ឱ្យ​ពាំស្បោង​មួយសម្រាប់ដាក់​លុយ​ ។ ការប្រើ​សុនខ​ឱ្យ​អង្គុយ​ទាំង​ថ្ងៃទាំងយប់ដើម្បីសុំទានបែបនេះ ជាការធ្វើទារុណកម្មលើសត្វគួរឱ្យអាណិតផងដែរ ដែល​មាន​សុនខ​ខ្លះ​ដួល​ដេក​​​​គួរ​ឱ្យ​សង្វេគ ។

មិន​មាន​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ឱ្យ​ដឹង​ជុំវិញ​ព័ត៌មាន​រំដោះ​សត្វ​សុនខ​នេះ​ទេ តែ​ប្រភព​ព័ត៌មានពី​តេឡេក្រាមឈ្មោះ Vann Makara ​ឱ្យ​ដឹង​ថា ​សមត្ថកិច្ចសង្គ្រោះសត្វសុនខ​ទាំង​អស់​
នេះហើយមានចំនួន១០ក្បាលទាំង​មេទាំង​កូន គឺសុនខធំៗ៤ក្បាលអង្គុយសុំទាន និង​កូនៗរបស់​
វា៦ក្បាលទៀតដែល​នៅឯផ្ទះ ។ តាម​គណនីតេឡេក្រាម​នេះបានឲ្យ​ដឹង​ទៀត​ថា ដោយ​មានការជួយជ្រោម​ជ្រែងពីសំណាក់កង​កម្លាំង និង​បងហុីង រតនា ព្រម​ទាំង​បង​ប្អូន​ក្នុងក្រុម Stray Animal Rescue បាន​នាំម្ចាស់​សុនខ​ទៅធ្វើ​កិច្ចសន្យា និង​បានអរគុណលោក Sambath Meakthura ដែល​បានទិញ​​​សុនខ​ទាំងនេះ​ក្នុង​តម្លៃ​​៣០០​ដុល្លារ ដើម្បី​បញ្ចប់​សកម្មភាព​នេះ ។

តាម​ពិត​ទៅ សកម្មភាព​គាំពារ​សត្វសុនខ និង​ឆ្មា មាន​អង្គការ​មួយ​បាន​ចាប់ផ្តើម​ធ្វើ​សកម្ម
ភាព​តាំងពី​ឆ្នាំ​២០១២​មក ដោយ​មាន​ស្ថាបនិក​នៃ​អង្គការ​ជួយ​សង្គ្រោះ​សត្វ​ចិញ្ចឹម​គ្មាន​ទីពឹង​និង
ពិការ​ភាព(PPAWS) ។ ដំបូង​​​​​​ឡើយជា​គ្រូបង្រៀន​ជនជាតិ​អង់គ្លេស​ម្នាក់ ដែល​​​​​​មានចិត្ត​ស្រ
ឡាញ់ និង​អាណិត​សត្វសុនខ និង​ឆ្មា ដែល​រង​គ្រោះ​គ្មាន​ទីជម្រក ដោយ​ព្យាយាម​ប្រមូល​យក​សត្វ​អនាថា​ទាំងនោះ​មក​ព្យាបាល​ថែ​ទាំ​​ឡើង​វិញ ។ ក្រោយមក ដោយសារ​ចំនួន​សត្វ​ដែល​ប្រមូល​បាន​មក​ពី​តាម​ទី​សាធារណៈ​ចេះ​តែ​កើនឡើង ​ធ្វើ​ឱ្យ​ការ​ថែទាំ​ហាក់​មាន​បន្ទុក​សម្រាប់​គាត់​ធ្ងន់​ទៅ​ៗ ព្រោះ​ត្រូវ​ចំណាយ​ថ្លៃ​ព្យាបាល​សត្វ​ដែលមាន​បញ្ហា​នៅ​គ្លី​និក​ខាង​ក្រៅ ។

ដោយ​មើលឃើញ​ពី​បញ្ហា​បែប​នេះ គាត់​ចាប់​​ផ្ដើម​បង្កើត​អង្គការ​មួយ​នេះ​ឡើង ក្នុងគោល​បំណង​ស្វែងរក និង​ជួយ​សង្គ្រោះ​សត្វ​សុនខ និង​ឆ្មា​អនាថា​នៅ​កម្ពុជា ។ ដោយ​ឃើញ​ពី​សកម្ម​​ភាព​​
គាំពារ​នេះ​ទទួល​បាន​ជោគជ័យ​ច្រើន PPAWS​ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​អង្គការ​គាំពារ​​​សត្វ​អនាថា​ស្របច្បាប់​មួយ​នៅ​កម្ពុជា ។

ជាមួយនឹង​រឿង​រ៉ាវសុនខសុំ​ទាន​នេះ មហាជន​បាន​ចោទសួរ​​ថា តើ​មនុស្ស​ចិញ្ចឹមសត្វ​ដើម្បី​ឱ្យ​សត្វ​រក​លុយ​មក​ចិញ្ចឹម​ខ្លួន​វិញ​ឬ​បែប​ណា ?

នេះ​ជា​គំនិត​ថោក​ទាបខ្លាំង​ណាស់ ឱ្យ​សុនខ​រក​លុយ​ចិញ្ចឹម​ក្នុង​រូបភាព​ឱ្យ​សត្វ​សុំទាន​ជំនួស​ខ្លួន ។

នៅ​ប្រទេស​គេ​ ការចិញ្ចឹម​សុនខ​ដោយ​ក្ដី​ស្រឡាញ់ ដោយ​បង្ហាត់​ឱ្យ​ចេះ​ជួយ​ម្ចាស់​ដែលពិការភ្នែក​មើលផ្លូវ​មិនឃើញ ឬ​ចេះ​ការពារ​ម្ចាស់ ឬ​ជួយ​សង្គ្រោះ​ម្ចាស់​ពី​គ្រោះថ្នាក់។​ល​។ ផ្ទុយ​ទៅ​វិញ​អ្នក​ចិញ្ចឹម​​​​សុន​ខ​របស់​យើង បែរជា​ចិញ្ចឹម​បែប​ធ្វើ​ទា​​រុណកម្ម បង្ខំឱ្យអង្គុយសុំទានចិញ្ចឹមខ្លួនជាម្ចាស់ទៅវិញ ។

សម្រាប់​សុនខ​សុំទាន បើ​ម្ចាស់​ជា​ជន​ពិការ​ខ្វិន​ដើរ​មិន​រួច ឬ​ក៏​ពិការ​ភ្នែក​វា​សម​ទំនង​បន្តិច តែ​កន្លង​មក គេ​ឃើញ​អ្នក​មិន​មាន​ពិការ​ភាព​បណ្ដើរ​សុនខឱ្យ​ពាំកន្ត្រក​ដាក់​លុយ​ដើរ​សុំទាន ។ តើ​បញ្ហា​នេះ មហាជន​យល់​យ៉ាងណា ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ