បុណ្យអុំទូក៤ថ្ងៃ! អ្នកមានអាការៈឈឺក្បាល វិលមុខ មកពិនិត្យ និងទទួលសេវាព្យាបាលជាង៦ពាន់នាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីសុខាភិបាល រាជធានីភ្នំពេញ បាន ឱ្យដឹងថា សម្រាប់រយៈពេល៤ថ្ងៃចាប់ពី១៣.១៤.១៥…
រាជធានីភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីសុខាភិបាល រាជធានីភ្នំពេញ បាន ឱ្យដឹងថា សម្រាប់រយៈពេល៤ថ្ងៃចាប់ពី១៣.១៤.១៥…
រាជធានីភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីសុខាភិបាល រាជធានីភ្នំពេញ បាន ឱ្យដឹងថា សម្រាប់រយៈពេល៤ថ្ងៃចាប់ពី១៣.១៤.១៥ និងថ្ងៃទី១៦ខែវិច្ឆិកា នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញឆ្នាំ២០២៤នេះ មានមហាជនដែលបានចូលរួម ហើយមានអាការៈ ឈឺក្បាល វិលមុខ ចុកពោះ គ្រុនក្តៅផ្តាសាយ ឈឺភ្នែក អស់ កម្លាំង និង រាគមួលផ្សេងៗ ដែលបានចូលពិនិត្យ និងទទួលសេវា ពិនិត្យ និងព្យាបាលមានចំនួន៦០៧០នាក់ ។ ក្នុងនោះសម្រាប់ថ្ងៃទី១៣មានចំនួន៣៩២នាក់ ថ្ងៃទី១៤មានចំនួន១៥៩២នាក់ ថ្ងៃទី១៥មានចំនួន ១៧៩៦នាក់ និងថ្ងៃទី១៦មានចំនួន ២២៩០នាក់។
លោកវេជ្ជបណ្ឌិត ងី មានហេង បានបញ្ជាក់ថា សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៤នេះ ក្រុមគ្រូពេទ្យរបស់ មន្ទីរសុខាភិបាល រាជធានីភ្នំពេញ បាន ត្រៀមសរុបចំនួន១៣០០នាក់ និងរថយន្តសង្គ្រោះចំនួន១២បោះតង់ពិនិត្យសុខភាពសេវា២៤ម៉ោងចំនួន១១កន្លែង ដោយបានសហការជាមួយក្រុមគ្រូពេទ្យរបស់ក្រសួងសុខាភិបាល ដែលមាននៅតាមគោលដៅផ្សេងៗពីគ្នានៅតាមទីតាំងកំណត់ដូចជានៅទីតាំងបរិវេណរង្វង់មូលនាងមច្ឆាមណ្ឌល OCIC នៅទីតាំងជ្រោយ ចង្វា នៅទីតាំងសួនច្បារ វត្តភ្នំ និងនៅកោះនរាផងដែរ ។
សូមបញ្ចាក់ថា រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនៅរាជធានីភ្នំពេញឆ្នាំ២០២៤នេះ មានបងប្អូនប្រជាពលរដ្ឋខ្មែរ និងជនបរទេសប្រមាណជាង៦លាននាក់ ក្នុងនោះថ្ងៃទី១មាន១លាន១សែននាក់ ថ្ងៃទី២ប្រមាណ២លាន២សែននាក់ និងសម្រាប់ថ្ងៃទី៣ដែលជាថ្ងៃបញ្ចប់នៃ ព្រះរាជពិធីបុណ្យអុំទូក មានប្រមាណ២លាន ៩សែននាក់ ដែលបានចូលរួមទស្សនាកម្សាន្តប្រកបដោយទឹកមុខសប្បាយរីករាយក្រោមម្លប់នៃសន្តិភាព ។
ចំពោះការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរៀបរយ ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពីឯកឧត្តម ឃួង ស្រេងអភិបាលនៃគណអភិបាលរាជធានីភ្នំពេញ រួមជាមួយថ្នាក់ជាតិ និងកងកម្លំាង និងគ្រប់ផ្នែកដែលពាក់ព័ន្ធ គឺមានសន្តិសុខ សណ្តាប់ល្អពុំមានបញ្ហាអ្វីកេីតឡេីងគួរអោយកត់សម្គាល់នោះឡេីយ៕
ចែករំលែកព័តមាននេះ