ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជាតស៊ូណាស់ ក្មេងៗឆ្លងទូកទៅសាលារៀនប្រឈមបញ្ហាលិចទូកច្រើនលើក ខណៈអ្នកចម្លងបានលើកឡើងពីបញ្ហានេះ

20 ម៉ោង មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ការ​ចម្លង​ទូក​ចំពោះ​ក្មេង​ទៅ​សាលារៀន​នៅ​តែ​ជា​បញ្ហា​ប្រឈម​ចំពោះ​កុមារ ដែល​មក​ពី​គ្រួសារ​ក្រីក្រ ខណៈ​ពេល​ដែល​ក្មេង​ៗ​តូច​ត្រូវ​សុំ​ទូក​ចម្លង​គេ​ឆ្លង ពេល​ទៅ​សាលារៀន និង​ចេញពី​សាលារៀន​នោះ​។ ជា​ការ​ពិត បើ​តាម​ការ​លើក​ឡើង​របស់​អ្នកចម្លង​ឃើញ​ថា ប្រឈម​ជាមួយ​បញ្ហា​ច្រើន…

ខេត្តក្រចេះ ៖ ការ​ចម្លង​ទូក​ចំពោះ​ក្មេង​ទៅ​សាលារៀន​នៅ​តែ​ជា​បញ្ហា​ប្រឈម​ចំពោះ​កុមារ ដែល​មក​ពី​គ្រួសារ​ក្រីក្រ ខណៈ​ពេល​ដែល​ក្មេង​ៗ​តូច​ត្រូវ​សុំ​ទូក​ចម្លង​គេ​ឆ្លង ពេល​ទៅ​សាលារៀន និង​ចេញពី​សាលារៀន​នោះ​។

ជា​ការ​ពិត បើ​តាម​ការ​លើក​ឡើង​របស់​អ្នកចម្លង​ឃើញ​ថា ប្រឈម​ជាមួយ​បញ្ហា​ច្រើន តែ​ក្មេង​ៗ​ដែល​ខិតខំ​ប្រែង​រៀនសូត្រ​ទាំងនេះ មិន​ដែល​ចុះចាញ់ និង​អាក់ខាន​រៀន​នោះ​ឡើយ ទោះ​ការ​ធ្វើ​ដំណើរ​លំបាក​ឆ្លង​ទឹក ឆ្លង​ព្រែក​ក៏​ដោយ ។

គួរ​បញ្ជាក់​ដែរ​ថា ក្មេង​ៗ​ដែល​ឆ្លង​ទឹក​ទៅ​សា​សា​រៀន​ទាំងនេះ គឺ​នៅ​រស់នៅ ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ដោយ​ពួក​គាត់​តែង​រង​ចាំ​ទូក​រៀង​រាល់​ល្ងាច​ព្រឹក ដើម្បី​ធ្វើ​ដំណើរ​ទៅ​រៀន ដោយ​ការ​សុំ​ដោយសារ​អ៊ុំ​ពូ​មីង ឬ​អ្នកដំណើរ​ទូក​ឆ្លងកាត់​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​កម្ម​សារព័ត៌មាន​កោះសន្តិភាព លោក រឿ​ន សុ​ភណ្ឌ ដែល​ជា​ចម្លង​ទូក​ក្មេង​ៗ​ចេញពី​សាលារៀន​ថា កាលពី​កន្លង​ទៅ​ក្នុង​រដូវវស្សា គឺ​ក្មេង​ដែល​ឆ្លង​ទឹក​ទៅ​សាលារៀន​ជួប​ការ​លំបាក​ច្រើន ខណៈ​ពេល​ដែល​ការ​ចម្លង​ជួប​ឧបសគ្គ​លិច​ទូក​កណ្តាល​ព្រែក តែ​មិន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទេ ព្រោះ​ពួក​គាត់​ចេះ​ហែល​ទឹក ។

លោក រឿ​ន សុ​ភណ្ឌ​បន្ត​ទៀត​ថា លោក​ពិតជា​អាណិត​ស្រឡាញ់​ក្មេង​ៗ ដែល​ពួក​គាត់​ស្រឡាញ់​ការ​សិក្សា មិន​ខ្លាច​ការ​លិច​ទូក ពោល​ខណៈ​ពេល​គាត់​ចង់​ឆ្លង​ទឹក​ពេល​ចេញពី​សាលារៀន ឬ​ចង់ទៅ​សាលារៀន​នោះ ពួក​គេ​តិច​ស្រែកហៅ​កងរំពង​ពេញ​ព្រែក ។

លោក រឿ​ន សុ​ភណ្ឌ​បន្ត​ទៀត​ថា ការ​ចម្លង​ទូក​នេះ​ជា​ការងារ​ស្ម័គ្រចិត្ត ដោយ​ការ​ចម្លងការ​ពី​កន្លង​ទៅ គឺ​ជួប​ផល​លំបាក​ខ្លះ​ដែរ​ដូច​ជា បញ្ហា​លិច​ទូក​ចែវ​ជាដើម ។ ដោយ​លោក​បញ្ជាក់​ថា ក្មេង​ៗ​ដែល​ជិះទូក គឺ​ពួក​គាត់​នៅ​មិន​ស្ងៀម​ប្រលែង​គ្នា ដូច្នេះ​ការ​លិច​វា​រឿង​ដែល​តែង​កើត​មាន តែ​លោក​ថា កាល​លិច​ទូក​កាលពី​កន្លង​ទៅ​មិន​មាន​បញ្ហា​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ឡើយ ដោយ​ពួក​តោង​មី​ក​ឈើ ឬ​ចេះ​ហែល​ទឹក ដើម្បី​បញ្ជៀ​ស​គ្រោះថ្នាក់​ដោយ​បញ្ហា​លុងទឹក ។

លោក រឿ​ន សុ​ភ័​ណ្ឌ​បន្ត​ទៀត​ថា ការ​ចម្លង​ទូក​នេះ​ចែវ​នេះ​មិន​មានការ​ទារ​កម្រៃ​អ្វី​នោះ​ទេ ពោល​ក្មេង​ៗ​ដែល​សុំ​ទូក​ឆ្លង​នេះ​មាន​ជីវភាព​មិនសូវ​ធូរធារ​ឡើយ ហើយ​បើ​ចំពោះ​អ្នក​ដែល​មាន​ជីវភាព​សមរម្យ គឺ​ពួក​គាត់​ជិះទូក​ចម្លង​ម៉ាស៊ីន​ដែល​មាន​សុវត្ថិភាព​ជាង​នេះ ។

គួរ​បញ្ជាក់​ដែរ​ថា ទឹក​ព្រែក​ដែល​ប្អូន​ៗ​ឆ្លង​មាន​ជម្រៅ​ជ្រៅ​ចម្ងាយ​ខ្សែទឹក​ឆ្លង​៥០ ទៅ​៦០​ម៉ែត្រ ដោយ​ខែវស្សា​ចូល​មក​ដល់​អាច​មាន​ចម្ងាយ​រហូត ៧០​ម៉ែត្រ​ដែល​កាន់តែ​ពិបាក​ឆ្លង​ដោយ​មានទឹក​ហូរ​ខ្លាំង និង​ពេល​ខ្លះ​អាច​លិច​ទូក​ចម្លង​ទៀត​នោះ ៕ ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ