ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋរាប់ម៉ឺននាក់មកលេងកម្សាន្តនៅផ្សារទឹកពុះបរិវេណកាស៊ីណូក្បែរព្រំដែនក្នុងឱកាសបុណ្យអុំទូក

21 ម៉ោង មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​មក​លេង​កម្សាន្ត​នៅ​ផ្សារ​ទឹក​ពុះ​បរិវេណ​កាស៊ីណូ​ក្បែរ​ព្រំដែន ក្នុង​ឱកាស​បុណ្យអុំទូក​បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​អកអំបុក កាលពី​យប់​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។…

បន្ទាយ​មាន​ជ័យ ៖ ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​មក​លេង​កម្សាន្ត​នៅ​ផ្សារ​ទឹក​ពុះ​បរិវេណ​កាស៊ីណូ​ក្បែរ​ព្រំដែន ក្នុង​ឱកាស​បុណ្យអុំទូក​បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​អកអំបុក កាលពី​យប់​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។

ជាក់ស្តែង ក្នុង​ឱកាស​បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក មាន​ប្រជាពលរដ្ឋ​បាន​មក​លេង​កម្សាន្ត​នៅ​បរិវេណ​កាស៊ីណូ​ផ្សារ​ទឹក​ពុះ​មាន​រាប់​ម៉ឺន​នាក់ រហូត​តាម​ដងផ្លូវ​ត្រូវ​បាន​ស្ទះចរាចរណ៍​អ្នក​មក​លេង​កម្សាន្ត​ដូច​ជា នាំ​សាច់ញាតិ​ទៅ​អង្គុយ​លេង​មើល​ការ​បាញ់​កាំជ្រួច និង​ទិញ​នំចំណី​ហូប​ជា​លក្ខណៈ​គ្រួសារ និង​ឃើញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​បាន​ទៅ​លេង​កម្សាន្ត ។

លោក ឈឿ​ន សេរី​វុ​ធ ប្រធាន​មន្ទី​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ​ប្រាប់​ថា ៖ ក្នុង​ឱកាស​អបអរសាទរ​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក រដ្ឋបាល​ខេត្តបន្ទាយមានជ័យ

បាន​រៀបចំ​ការ​ប្រណាំងទូក​(​ង​)​រយៈពេល​២​ថ្ងៃ នៅ​ថ្ងៃ​ទី​២៦ ដល់​២៧ ខែតុលា ឆ្នាំ​២០២៤ នៅ​ក្រោយ​សាកលវិទ្យាល័យ​ជាតិ​មាន​ជ័យ​ដងស្ទឹង​សិរី​សោភ័ណ និង​បណ្តែតប្រទីប​ចំនួន​៣៩​គ្រឿង នៅ​ដងស្ទឹង​សិរី​សោភ័ណ ចាប់ពី​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ អកអំបុក និង​សំពះ​ព្រះ​ខែ​ពិធី​សម្រក់​ទៀន នៅ​ទីតាំង​សួន​តេ​ជោ ឈ្នះ​ឈ្នះ​ក្រុង​សិរី​សោភ័ណ ។

លោក​បាន​បញ្ជាក់​ថា ៖ ជាក់ស្តែង​នៅ​រាត្រី​ដែល​រៀបចំ​បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​អកអំបុក នៅ​ក្រុង​សិរី​សោភ័ណ​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​លេង​កម្សាន្ត​មាន​ចំនួន​៤២.៣៥៤​នាក់ ក្នុង​នោះ​មាន​ភ្ញៀវ​ជាតិ​ចំនួន​៤២.៣៤៧​នាក់ និង​នៅ​ផ្សារ​ទឹក​ពុះ​មាន​ភ្ញៀវ​រាប់​ម៉ឺន​នាក់​ទៅ​លេង​កម្សាន្ត​នៅ​បរិវេណ​កាស៊ីណូ​ក្រុង​ប៉ោយ​ប៉ែ​ត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ