ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​កោតសរសើរ​ការ​ផ្តល់​សេវា​សុខាភិបាល​បាន​ល្អ និង​រួសរាយ​រាក់ទាក់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ក្នុង​ឱកាស​ពិធីបុណ្យ​អុំទូក

22 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ដែល​ទៅ​លេង​កម្សាន្ត​នៅ​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២៤​នេះ បាន​អរគុណ​រាជរដ្ឋាភិបាល និង​ក្រុម​គ្រូពេទ្យ​ចំពោះ​ការ​ផ្តល់​សេវា​ពិនិត្យ ព្យាបាល​ជំងឺ ដោយ​ឥត​គិតថ្លៃ…

រាជធានី​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ដែល​ទៅ​លេង​កម្សាន្ត​នៅ​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២៤​នេះ បាន​អរគុណ​រាជរដ្ឋាភិបាល និង​ក្រុម​គ្រូពេទ្យ​ចំពោះ​ការ​ផ្តល់​សេវា​ពិនិត្យ ព្យាបាល​ជំងឺ ដោយ​ឥត​គិតថ្លៃ ដោយ​ធ្វើ​ឱ្យ​ការ​មក​លេង​កម្សាន្ដ​របស់​ពួក​គាត់​មាន​ភាព​កក់ក្ដៅ និង​សប្បាយ​រីករាយ​។

លោកស្រី អុំ អូន ប្រជាពលរដ្ឋ​មក​ពី​ក្រុង​ឧត្តុ​ង​ម៉ែ​ជ័យ ខេត្តកំពង់ស្ពឺ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុជាតិ​កម្ពុជា​ឱ្យ​ដឹង​ថា ក្នុង​ឱកាស​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ គឺ​សប្បាយ​ប្លែក​ជាង​ឆ្នាំ​កន្លង​ទៅ ព្រោះ​មាន​ស្ដង់​តាំងពិព័រណ៍​លក់​ផលិតផល ការ​ប្រគុំ​តន្ដ្រី​ច្រើន ដែល​បង្ក​ភាព​សប្បាយ​រីករាយ​មក​ម្ដង​ហើយ​ចង់​មក​ទៀត​។​ 

លោកស្រី​ថា នៅ​ពេល​ដើរ​យូរ ហើយ​មាន​អាកា​រៈ​ចុកពោះ​និង​ឈឺក្បាល ក៏​បាន​ចូល​ទៅ​បញ្ជរ​ទីតាំង​ពេទ្យ​ប្រចាំ ដើម្បី​ទទួល​ថ្នាំ​ព្យាបាល​ដោយ​មិន​គិតថ្លៃ​។​  លោកស្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុម​គ្រូពេទ្យ និង​រាជរដ្ឋាភិបាល ដែល​បាន​គិតគូរ​យ៉ាង​ខ្លាំង​ចំពោះ​សុខភាព សុខ​សុវត្ថិភាព ដែល​ធ្វើ​ឱ្យ​ការ​ដើរ​កម្សាន្ដ មាន​ភាព​កក់ក្តៅ​ជាទី​បំផុត​។

លោកស្រី​បញ្ជាក់​ថា « ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីករាយ​ដែល​មាន​ក្រុម​គ្រូពេទ្យ​ប្រចាំការ​នៅ​ចាំ​ជួយ​ប្រជា​ព​រដ្ឋ​ដែល​មក​លេង​បុណ្យអុំទូក​ពេល​មានការ​ឈឺ​ថ្កាត់ អាច​មក​ទទួល​សេវា​សុខាភិបាល​បាន​  ហើយ​គ្រូពេទ្យ​បាន​ផ្តល់​សេវា​ល្អ មិន​គិតថ្លៃ សូម​សំណូមពរ​ដល់​បងប្អូន​យើង បើ​មាន​អាកា​រៈ​ឈឺក្បាល ឬ​មិន​ស្រួលខ្លួន អាច​ទៅ​ទទួល​សេវា​សុខាភិបាល​នៅ​តាម​ស្តង់​ពេទ្យ​តាម​គោលដៅ​ជា​ច្រើន​កន្លែង​បាន​ដោយ​មិន​គិតថ្លៃ​ទេ​»​។

អ្នកគ្រូ​ពេទ្យ ឃុ​ត សុ​ឃៀង គ្រូពេទ្យ​ប្រចាំការ​តំបន់​វត្ត​បទុម​វ​ត្តី បានឱ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​ប្រចាំការ​ច្រើន ដើម្បី​ផ្តល់​សេវា​ពិនិត្យ​សុខភាព ផ្ដល់​ថ្នាំ​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​អ​កា​រៈ​មិន​ស្រួលខ្លួន​។ អ្នកគ្រូ​ពេទ្យ បញ្ជាក់​ថា ប្រជាពលរដ្ឋ​ភាគច្រើន​មាន​អ​កា​រៈ​វិលមុខ ចុកពោះ អស់កម្លាំង ដោយសារ​ពួក​គាត់​ដើរ​ច្រើន និង​ហត់​។

អ្នកគ្រូ​ពេទ្យ​បញ្ជាក់​ថា «​ក្នុង​ឱកាស​បុណ្យអុំទូក​បណ្តែតប្រទីប​ឆ្នាំ​ហ្នឹង គឺ​មាន​ប្រជាពលរដ្ឋ​មក​ទទួល​សេវា​សុខាភិបាល​នៅ​ស្តង់​វត្ត​បទុម​វ​ត្តី​មាន​ចំនួន​ច្រើន មាន​ចំនួន​ជាង​១០០​នាក់ ហើយ​ភាគច្រើន​មាន​ជំងឺ​ផ្តាស​សាយ ក្តៅខ្លួន ក្អក រាគ​រួស និង​ឈឺក្បាល​  ដោយ​ក្នុង​នោះ​ដែរ​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​សេវា គឺ​ក្រុម​គ្រូ​ពេ​ទ្រ​មាន​ណែនាំ​ពួក​គាត់​ឱ្យ​ចេះ​អនាម័យ ហូប​ចុក​ស្អាត ជៀសវាង​ការ​កើត​ជំងឺ​ដ​ង្កា​ត់​ផ្សេង​ៗ​នៅ​ពេល​មក​លេង​កំសាន្ត​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ »​។

ចំណែក​លោក​វេជ្ជបណ្ឌិត ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២៤​នេះ ក្រុម​គ្រូពេទ្យ​របស់​មន្ទីរ​សុខាភិបាល រាជធានី​ភ្នំពេញ មាន​ក្រុម​គ្រូពេទ្យ​សរុប​ចំនួន​១.៣០០​នាក់​និង​រថយន្ត​សង្គ្រោះ​ចំនួន​១២, បោះ​តង់​ពិនិត្យ​សុខភាព​សេវា​២៤​ម៉ោង​ចំនួន​១១​កន្លែង​ផ្សេង​ៗ​គ្នា បាន​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​របស់​ក្រសួងសុខាភិបាល នៅ​តាម​ទីតាំង​កំណត់​ដូច​ជា​នៅ​ទីតាំង​បរិវេណ​រង្វង់​មូល​នាង​មច្ឆា​មណ្ឌល OCIC នៅ​ទីតាំង​ជ្រោយ ចង្វា នៅ​ទីតាំង​សួនច្បារ វត្ត​ភ្នំ និង​នៅ​កោះន​រា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ