ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​​រាជធានី​កោតសរសើរ​ក្រុមការងារ​ទាំង​ផ្នែក​រដ្ឋ និង​ឯកជន ​សហការ​គ្នា​សំអាត និង​ប្រមូល​​សំរាម​បាន​យ៉ាង​ល្អ ក្នុង​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ

11 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សំរាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ អកអំបុក​ឆ្នាំ​នេះ សំរាម​យើង​ប្រមូល​បាន​ល្អ​មែនទែន ដោយសារ​ក្រុមការងារ​ធ្វើ​សកម្មភាព​ព្រម​ៗ​គ្នា ហើយ​ក្រុមហ៊ុន​ប្រមូល​សំរាម​ទាំង​៣ ក៏​បាន​ធ្វើ​សកម្មភាព​ព្រម​ៗ​គ្នា​នៅ​តាម​តំបន់​របស់​ខ្លួន​គ្រប់គ្រង​បាន​យ៉ាង​ល្អ​។ នេះ​ជា​ការ​បញ្ជាក់​របស់​ឯកឧត្ដម​ហួត…

រាជធានី​ភ្នំពេញ​៖ សំរាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ អកអំបុក​ឆ្នាំ​នេះ សំរាម​យើង​ប្រមូល​បាន​ល្អ​មែនទែន ដោយសារ​ក្រុមការងារ​ធ្វើ​សកម្មភាព​ព្រម​ៗ​គ្នា ហើយ​ក្រុមហ៊ុន​ប្រមូល​សំរាម​ទាំង​៣ ក៏​បាន​ធ្វើ​សកម្មភាព​ព្រម​ៗ​គ្នា​នៅ​តាម​តំបន់​របស់​ខ្លួន​គ្រប់គ្រង​បាន​យ៉ាង​ល្អ​។

នេះ​ជា​ការ​បញ្ជាក់​របស់​ឯកឧត្ដម​ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ ជាតំ​ណា​ឯកឧត្ដម​​អភិបាល​រាជធានី​ភ្នំពេញ​អញ្ជើញ​ធ្វើ​ស​ន្និ​សិទ្ធ​កាសែត​នៅ​ខាង​មុខ​វេទិការ​បុណ្យអុំទូក​មុខ​ព្រះ​បរមរាជវាំង នា​ព្រឹក​ថ្ងៃ​ទី​១៦ ​វិច្ឆិកា​នេះ​។

ឯកឧត្ដម ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​៖ សំរាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ អកអំបុក​ឆ្នាំ​នេះ សំរាម​យើង​ប្រមូល​បាន​ល្អ​មែនទែន​។ ការងារ​ល្អ​បែប​នេះ​គឺ​ដោយសារ​ឯកឧត្ដម​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រជុំ​ដាក់​ផែនការ យ៉ាង​ច្បាស់លាស់ ជាមួយ​និង​ការ​ត្រៀមលក្ខណៈ​ទុកជា​មុន ទាំង​មធ្យោបាយ ទាំង​កម្មករ ទាំង​អ្នក​ទទួលខុសត្រូវ​។​

ជាក់ស្តែង​សំរាប់​រយៈពេល​២​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ បងប្អូន​ក្រុមការងារ​ទាំងអស់​បាន​ធ្វើ​សកម្មភាព​ព្រម​ៗ​គ្នា ក្នុង​នោះ​ក្រុមហ៊ុន​ប្រមូល​សំរាម​ទាំង​៣ ក៏​បាន​ធ្វើ​សកម្មភាព​ព្រម​ៗ​គ្នា​នៅ​តាម​តំបន់​របស់​គាត់​គ្រប់គ្រង​បាន​យ៉ាង​ល្អ​ផង​ដែរ​។​បន្ថែម​ពី​នេះ មន្ត្រី​នៃ​មន្ទីរ​ពាក់ព័ន្ធ​របស់​យើង​ក៏​បាន​បំពេញការងារ​បាន យ៉ាង​ល្អ​ព្រម​ៗ​គ្នា​ផង​ដែរ ដោយ​ចុះ​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​អោយ​ទុកដាក់​សំរាម ហើយ​ក្រុមហ៊ុន ក៏​បាន​ប្រមូល​សំរាម​យ៉ាង​ល្អ​។

ជាក់ស្តែង​រយៈពេល​២​ថ្ងៃនេះ យើង​ធ្វើ​បាន​ល្អ​មែនទែន ពោល​គឺ​ត្រឹម​ម៉ោង​៥​ទៅ​ម៉ោង​៦​ទៀប​ភ្លឺ យើង​ប្រមូល​និង​សំអាត​សំរាម​បាន​ស្អាត គឺ​ភ្នំពេញ​យើង​ស្អាត​ដូច​ថ្ងៃ​ធម្មតា ហាក់ដូច​មិន​មាន​ពិធី​ដែល​មាន​មនុស្ស​ជាង​២​លាន​នាក់​ចូលរួម​អ​ញ្ចឹ​ង​។

ឯកឧត្ដម​ហួត ហៃ បាន​បន្ត​ថា សំរាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ យើង​បាន​ប្រើ​កម្មករ​ប្រមាណ​១៥០០​នាក់ រថយន្ត​បាន​ត្រៀម​ជាង​១០០​គ្រឿង ពង្រាយ​ធុងសំរាម​ថ្មី​១៣០០​ធុង​។​យើង​មាន​មធ្យោបាយ​គ្រប់​បែប​យ៉ាង​មាន​ទាំង​រថយន្ត​ដឹក​សំរាម រថយន្ត​បាញ់​លាង មាន​ម៉ូតូ​កង់​បី​ចល័ត ដើម្បី​ប្រមូល​ធុងសំរាម​ចេញ​ពេល​ដែល​ពេញ​និង​មាន​ម៉ូតូ​កង់​បី​ប្រមូល​សំរាម​ថែម​ទៀត​។

ឯកឧត្ដម​ហួត ហៃ បាន​បន្ត​ថា កាលពី​ថ្ងៃ​ទី​២​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ យើង​បាន​ប្រមូល​សំរាម​ទៅ​កាន់​ទីលាន​ដាក់​សំរាម​បាន​ចំនួន​៣៨០០​តោន តែ​សំរាប់​ថ្ងៃ​ទី​៣​នេះ​យើង​មិន​ទាន់​ទទួល​បាន​ទូរលេខ​នៅឡើយ​ទេ​។​ប៉ុន្តែ​សំរាម​អាច​ច្រើន​ជាង​កាលពី​ថ្ងៃ​ទី​២ ដោយហេតុ​ថា នៅ​ថ្ងៃ​ទី​៣ មាន​អ្នកចូលរួម​ច្រើន​គុណ​និង​២​ដង​នៃ​ថ្ងៃ​ទី​២ គឺ​មាន​អ្នកចូលរួម​រហូត​ដល់​ជាង​២​លាន​២​សែន​នាក់​ឯណោះ​។

ឯកឧត្ដម​ហួត ហៃ បន្ថែម​ទៀត​ថា បញ្ហា​សំរាម​ឆ្នាំ​នេះ​យើង​រៀបចំ​គ្រប់គ្រង​បាន​ល្អ យើង​បាន​ពង្រាយ​ធុងសំរាម​ជាង​១០០០​ធុង ប្រជាពលរដ្ឋ​បាន​ចូលរួម​ទុកដាក់​សំរាម​បាន​ល្អ បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ប្រមូល​។

ក្នុង​ឱកាស​នោះ​ដែរ​ឯកឧត្ដម បាន​អំពាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ដែល​មក​ចូលរួម​ដើរ​លេង​កំសាន្ត​នៅ​ថ្ងៃ​ទី​៣​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ សូម​ទុកដាក់​សំរាម​ក្នុង​ធុង​អោយ​បាន​ល្អ បើ​ធុងសំរាម​ពេញ​សូម​ដាក់​ក្នុង​ថង់​ធំ​ដែល​យើង​បាន​ចែក​ជូន សូម​ចូលរួម​ជាមួយ​អាជ្ញាធរ​របស់​យើង ដើម្បី​អោយ​ទីក្រុង​យើង​ស្អាត បរិស្ថាន​ល្អ​។

ឯកឧត្ដម ហួត ហៃ បញ្ជាក់​ថា សម្រាប់​រាជធានី​ភ្នំពេញ​យើង​បច្ចុប្បន្ន​នេះ សំរាម​និង​បរិស្ថាន​នៅ​ក្នុង​ទីក្រុង ពិតជា​ល្អ​មិន​ចាញ់​ប្រទេស​ជិតខាង​យើង​ឡើយ​។​ប្រទេស​គេ​ពិតជា​ស្អាត តែ​រាជធានី​ភ្នំពេញ​របស់​យើង​ក៏​មិន​ចាញ់​គេ​ដែរ ដោយ​យើង​បាន​ធ្វើការ​កែទម្រង់​លើ​វិស័យ​សំរាម​នេះ​បាន​ល្អ យើង​មាន​ក្រុមហ៊ុន​ប្រមូល​សំរាម​ចំនួន​៣ ធ្វើ​សកម្មភាព​បាន​ល្អ​ព្រម​ៗ​គ្នា​។

គួរ​បញ្ជាក់​ថា​៖​បើ​យោង​តាម​រយះ​ផេ​ក​ផ្លូវការ​របស់​សម្ដេច​មហា​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៦​វិច្ឆិកា​នេះ​បាន​កោតសរសើរ​និង​អរគុណ​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រុមការងារ​ពាក់ព័ន្ធ ព្រះ​ថេ​រា​នុ​ថេរៈ លោកតា​លោកយាយ អ៊ំ​ពូ​មីង បងប្អូន និង​ក្មួយ​ៗ​ទាំងអស់ ដែល​បាន​ជួយ​បោសសំអាត និង​គ្រប់គ្រង​អនាម័យ​នៅ​តាម​សួនច្បារ តំបន់​កម្សាន្ត និង​តំបន់​ប្រារព្ធ​ពិធី​នានា នៃ​ពិធី​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២៤ ដើម្បី​រក្សា​បាន​នូវ​សោ​ភណ្ឌ​ភាព ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​យើង និង​ជនបរទេស​ជា​ភ្ញៀវ​ទេសចរ​ណ៌ បាន​ចូលរួម​ទស្សនា​កម្សាន្ត ប្រកបដោយ​ទឹកមុខ​សប្បាយ​រីករាយ​ក្រោម​ម្លប់​នៃ​សន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ