ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យអុំទូក៣ថ្ងៃ! ភ្ញៀវទេសចរជាង៣០ម៉ឺននាក់ មកលេងខេត្តសៀមរាប​

1 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តបានសហ​ការ​ជាមួយមន្ទីរ​​អង្គភាព​ ក្រុង​ ស្រុក​ និងសហភាពសហព័ន្ធយុវនកម្ពុជាបានរៀបចំព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប​ និង សំពះព្រះខែ​ អកអំបុកខេត្តសៀមរាបពេលរយៈពេល…

ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តបានសហ​ការ​ជាមួយមន្ទីរ​​អង្គភាព​ ក្រុង​ ស្រុក​ និងសហភាពសហព័ន្ធយុវនកម្ពុជាបានរៀបចំព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប​ និង សំពះព្រះខែ​ អកអំបុកខេត្តសៀមរាបពេលរយៈពេល ៣ថ្ងៃ​ ចាប់ពីថ្ងៃទី១៤​ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៣៤៨​ ២២៩ នាក់ មានការកើនឡើងប្រមាណ ១៥,៩៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ក្នុងនោះ​ រួមមាន ៖

-ភ្ញៀវទេសចរបរទេសមានចំនួន ១៣​ ២២៩នាក់។-ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានចំនួនប្រមាណ ៣៣៥​ ០០០នាក់។

រដ្ឋបាលខេត្តសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ​ ក្រុមការងារ​ ដែលជាអនុគណៈកម្មការទាំង ៧​ និងសហភាពសហព័ន្ធយុវជនកម្ពុជា​ ខេត្តសៀមរាបដែលបានយកចិត្តទុកដាក់រៀបចំព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីបប្រព្រឹត្តទៅដោយរលូន​តាមការគ្រោងទុក។ ម្យ៉ាង ទៀត​ រដ្ឋបាលខេត្ត ក៏សូមថ្លែងអំណរគុណចំពោះសប្បុរសជនដែលរួមចំណែកឧបត្ថម្ភគាំទ្រដល់ព្រះរាជពិធី បុណ្យអុំទូក​ បណ្តែតប្រទីប​ និងសំពះ ព្រះខែ​ អកអំបុក​ខេត្តសៀមរាប​ ឆ្នាំ ២០២៤ នេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ