ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើងភ្នំ​ដងរែក​មាន​អាង​ទឹក​ប្រវែង​ជាង​៧០០​ម៉ែត្រ ត្រូវ​បាន​រៀបចំ​ការ​ប្រណាំងទូក​(​ង​)

7 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅ​ទីតាំង​ជើងភ្នំ​ដងរែក ដែល​មាន​អាង​ទឹក​ប្រវែង​ជាង​៧០០​ម៉ែត្រ ត្រូវ​បាន​រៀបចំ​ពិធី​ប្រណាំងទូក​(​ង​)​ដែល​រយៈពេល​៣​ថ្ងៃ ក្នុង​នោះ មាន​ទូក​ចំនួន​១៣​ទូក ខណៈ​នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៤…

ខេត្តបន្ទាយមានជ័យ ៖ នៅ​ទីតាំង​ជើងភ្នំ​ដងរែក ដែល​មាន​អាង​ទឹក​ប្រវែង​ជាង​៧០០​ម៉ែត្រ ត្រូវ​បាន​រៀបចំ​ពិធី​ប្រណាំងទូក​(​ង​)​ដែល​រយៈពេល​៣​ថ្ងៃ ក្នុង​នោះ មាន​ទូក​ចំនួន​១៣​ទូក ខណៈ​នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ ត្រូវ​បាន​បិទ​ការ​ប្រណាំង ស្ថិត​នៅ​ក្នុងភូមិ​ដងរែក ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក ។

ការរៀបចំ​​​ប្រណាំងទូក​(​ង​)​នៅ​អាង​ជើងភ្នំ​ដងរែក ដែល​មានការ​រៀបចំ​ឡើង និង​ឧ​ត្ថ​ម្ភ​ដោយ​ឯក​ឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក​ជំទាវ កែ សួន​សុ​ភី ដែល​ត្រូវ​បាន​ធ្វើ​ឡើង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ មាន​ទូក​(​ង​)​ចំនួន​១៣​ទូក មាន​ទូក​ស្ត្រី​អុំ​ប្រណាំង​៣​ទូក ដើម្បី​ប្រណាំង​ជា​មិត្តភាព និង​អបអរសាទរ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក សំពៈ​ព្រៈ​ខែ ។

ការ​រៀបចំ​ការ​ប្រណាំងទូក​(​ង​)​ចំនួន​១៣​ទូក ដែល​មាន​ចំណុះ​ពី​៥ ទៅ​២០​នាក់​នេះ​គឺ​មានការ​រៀបចំ​ដោយ​ព្រៈ​ខេ​ម​ញាណ រ៉េ​ន ស៊ី​ណាត ព្រះ​គ្រូ​ចៅអធិការ​វត្ត​គី​រី​រុក្ខា​រាម​ថ្ម​រមៀល និង​ព្រះ​តេជគុណ​គង់​ចាំ​ព្រៈ​វស្សា​ក្នុង​វត្ត ការ​ប្រណាំងទូក​រយៈពេល​៣​ថ្ងៃ ត្រូវ​បាន​បញ្ចប់​ដោយ​សប្បាយ​រីករាយ​ពី​សំណាក់​ប្រជាពលរដ្ឋ​ជា​ភ្ញៀវ​ប្រមាណ​ជាង​៥​ពាន់​នាក់​ដែល​មក​មើល​កំសាន្ត​ការ​រ​ប្រណាំងទូក​នេះ ។

ព្រៈ​គ្រូ​ចៅអធិការ​បាន​បញ្ជាក់​ថា អាង​ដែល​នៅ​ក្បែរ​ជើងភ្នំ​ដងរែក​ដែល​មាន​ទំហំ​ប្រវែង​ជាង​៧០០​ម៉ែត្រ ដែល​រៀបចំ​ការ​ប្រណាំងទូក​(​ង​)​មិត្តភាព​នេះ ក្រោយ​ការ​ការ​ប្រណាំង ហើយ​ត្រូវ​បាន​ប្រគល់​អំណោយលើកទឹកចិត្ត​គ្រប់​ទូក​បាន​ចូលរួម ដែល​ជា​អំណោយ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក​ជំទាវ កែ សួន​សុ​ភី ដើម្បី​រៀបចំ​កំសាន្ត​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​ជើងភ្នំ​ដងរែក​ក្បែរ​ព្រំដែន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ