ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធឿន ធារ៉ា យកបានផ្ទះវីឡាកូនកាត់១ខ្នងក្រោយក្លាយជាម្ចាស់ខ្សែក្រវាត់លើកទី២ក្នុងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរជើងឯក៨ប្រទេស

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជារឿងគួរឱ្យអបអរផងដែរនៅពេលទទួលដំណឹងថាអ្នកប្រដាល់ជើងខ្លាំងកម្ពុជា​ធឿន ធារ៉ា បានសម្រេចមហិច្ឆតារបស់ខ្លួនដណ្ដើមបានខ្សែក្រវាត់កម្រិតពិភពលោក និងផ្ទះវីឡាកូនកាត់មួយខ្នង ក្រោយផ្ដួលដៃគូ៣ប្រកួតក្នុងព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ​ជើងឯក​៨​ប្រទេសឬ8 MEN TOURNAMENT ដែល​រៀបចំ​ឡើង​ដោយ​ស្ថានីយទូរទស្សន៍​ក្នុងស្រុកមួយ…

រាជធានីភ្នំពេញ ៖ ជារឿងគួរឱ្យអបអរផងដែរនៅពេលទទួលដំណឹងថាអ្នកប្រដាល់ជើងខ្លាំងកម្ពុជា​ធឿន ធារ៉ា បានសម្រេចមហិច្ឆតារបស់ខ្លួនដណ្ដើមបានខ្សែក្រវាត់កម្រិតពិភពលោក និងផ្ទះវីឡាកូនកាត់មួយខ្នង ក្រោយផ្ដួលដៃគូ៣ប្រកួតក្នុងព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ​ជើងឯក​៨​ប្រទេសឬ8 MEN TOURNAMENT ដែល​រៀបចំ​ឡើង​ដោយ​ស្ថានីយទូរទស្សន៍​ក្នុងស្រុកមួយ កាលពី​ថ្ងៃ​ទី​១៦ ​វិច្ឆិកា​ កន្លងទៅនេះ​។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​រៀបចំ​កម្មវិធី​ថា ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត
ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ស្ថានីយទូរទស្សន៍ សហការជាមួយអ្នកឧបត្ថម្ភកម្មវិធី
បានរៀបចំ​ព្រឹត្តិការណ៍ប្រដាល់​គុន​ខ្មែរ​កម្រិត​ពិភពលោក​ជា​លើក​ទី​២​នៅ​កម្ពុជា (8MEN TOURNAMENT) ដែលមានកីឡាករជើងខ្លាំងមកពី៨ប្រទេសចូលរួម បន្ទាប់​ពី​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ ធ្លាប់​ធ្វើ​ម្ដង​រួច​មក​ហើយ​កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០២៣ ដោយ​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​មហាជន​ខ្មែរ ខណៈ​កាលនោះ កីឡាករ ធឿ​ន ធា​រ៉ា ជា​ម្ចាស់​ខ្សែក្រវាត់​​។

សម្រាប់​ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ​ជើងឯក​៨​ប្រទេស ឬ 8 MEN TOURNAMENT លើក​ទី​ពីរ​នេះ​ក៏​មិនធម្មតា​ដែរ ដ្បិត​កីឡាករ​ទាំង​ប្រាំពីរ​ប្រទេស​សុទ្ធតែ​ជា​ជើង​ខ្លាំង ដែល​កីឡាករ ធឿ​ន ធា​រ៉ា មិន​អាច​ប្រហែស​បាន​ ។ ជាក់ស្ដែង កីឡាករ VICTOR TEIXEIRA មក​ពី​ប្រេ​ស៊ី​លគឺជា​ជើង​ខ្លាំង​មួយ​រូប​ដែល​មាន​បទ​ពិសោធ​ជោក​ជាំ​នៅ​សង្វៀន​បរទេស និង​នៅ​ប្រទេស​ថៃ​, កីឡាករ DANIEL DESA មក​ពី​ប្រទេស​ន័​រ​វែ​ស​ក៏​មិនធម្មតា​ដែរ រូបគេ​ធ្លាប់​ផ្តួល​កីឡាករ​កូន​ខ្មែរ​កាត់​បារាំង ចាន់ សីហា ម្ដង​រួច​ហើយ​។

ចំណែក កីឡាករ ALAN LEVEQUE មក​ពី​ប្រទេស​បារាំង ក៏​មានកេរ្តិ៍ឈ្មោះ​ក្នុង​ពិភព​ប្រដាល់​គុន​ខ្មែរ និង​ឃី​ក​បុក​ស៊ី​ង​ខ្លាំង​ដែរ​។

ជាមួយ​គ្នា​នោះ ក៏​មាន​កីឡាករ LI BAILIN មក​ពី​ប្រទេស​ចិន​, កីឡាករ MARWEN HOULI មក​ពី​ទុ​យ​នេ​ស៊ី​, កីឡាករSTEVENS MATTHEW WILLIAM RICHARDមក​ពី​អូស្ត្រាលី និង​កីឡាករ​FEDARYNCHYK YAUHENIY មក​ពី​បេឡា​រុស​។

អ្នកគាំទ្រ​បានលាន់មាត់ថា ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ​ជើងឯក​៨​ប្រទេស ឬ 8 MEN TOURNAMENT លើក​ទី​ពីរ​នេះ ពិតជា​កក្រើក​ខ្លាំង​ជាង​លើក​ទី​មួយ​ ដោយសារកីឡាករ ធឿ​ន
ធា​រ៉ា បាន​សម្ងំ​សំលៀង​អាវុធ​របស់​ខ្លួន​ជា​ច្រើន​ខែ​មក​ហើយ ។ ជា​ពិសេស​នោះ គឺ​ការ​ប្រើ​ស្នៀត​
ពូថៅ​ដៃ​ពិឃាដ​ដែល​ជា​អាវុធ​មុត​ស្រួចក្នុងការផ្ដួលគូប្រកួត​របស់​ខ្លួនចំនួន៣រូបក្នុងការប្រកួត
ជម្រុះវិលជុំរហូតចុងក្រោយក្លាយជាម្ចាស់ខ្សែក្រវាត់កម្រិតពិភពលោកក្នុងព្រឹត្តិការណ៍ខាង
លើជាលើកទី២អមដោយប្រាក់រង្វាន់យ៉ាងក្រាស់ក្រែលជាមួយរង្វាន់ធំគឺផ្ទះវីឡាកូនកាត់មួយខ្នងថែមទៀតផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ