ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អណ្ដើក​ចំនួន​៥៤​ក្បាល​បានព្រលែង​ក្នុង​តំបន់​អភិរក្ស​ព្រែក​តា​ចាន់

1 ខែ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​ ៖ នៅ​​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែវិច្ឆិកា ​ឆ្នាំ​២០២៤ ដែល​ជា​ថ្ងៃ​ទី​១​នៃ​ពិធីបុណ្យ​អុំទូក លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់…

ខេត្តពោធិ៍សាត់​ ៖ នៅ​​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែវិច្ឆិកា ​ឆ្នាំ​២០២៤ ដែល​ជា​ថ្ងៃ​ទី​១​នៃ​ពិធីបុណ្យ​អុំទូក
លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​ប្រគល់​សត្វ​អណ្ដើក​ស្រែ​ចំនួន​៥៤​ក្បាល ដល់​សហគមន៍​នេសាទ​ស្រី​ចឹក ភូមិ​តា​ម៉ៅ ឃុំ​កញ្ជរ ស្រុក​កណ្តៀង ខេត្ត​ពោ​ធី​សាត់ ដើម្បី​លែង​ចូល​ក្នុង​កន្លែង​អភិរក្ស​ព្រែក​តា​ចាន់​។

លោក ឌុ​ក សុខា ប្រធាន​សហគមន៍​នេសាទ​ស្រី​ចឹក​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិសាត់ ដែល​បាន​ប្រមូល​ទិញ​អណ្ដើក​ពី​គ្រប់​ទីកន្លែង មក​ប្រគល់​អោយ​សហគមន៍​នេសាទ​ស្រី​ចឹក លែង​ចូល​ក្នុង​តំបន់​អភិរក្ស​ត្រី​មេ​ពូជ ដើម្បី​ជួយ​សង្គ្រោះ​ដល់​សត្វ​អណ្តើក​ដែល​កំពុង​រង​គ្រោះ ជា​សត្វ​កម្រ និង​ជិត​ផុត​ពូជ​ទៀត​ផង ​។

សូម​បួងសួង​ដល់​វត្ថុ​ស​ក្ត័​សិ​ទ្ធិ​ក្នុង​លោក​ ជួយ​ថែរក្សា​លោក​អភិបាលខេត្ត​និង​លោក​ជំទាវ កូនប្រុស​កូនស្រី ចៅប្រុស​ចៅស្រី​និង​ក្រុម​គ្រួសារ ជួប​តែ​សេចក្តីសុខ​សេចក្ដីចម្រើន​គ្រប់ពេលវេលា ដើម្បី​គ្រប់គ្រង​ដឹកនាំ​ដល់​ពលរដ្ឋ​ក្នុង​ខេត្ត​ពោ​ធី​សាត់ និង​ជួយ​ដល់​ការងារ​សង្គម​ជាតិ​បាន​យូរអង្វែង​តរៀង​ទៅ​។

គួរ​រំលឹក​ថា មក​ដល់​ពេល​នេះ លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិសាត់ បាន​លែង​សត្វ​អណ្ដើក​ចំនួន​បួន​លើក​មក​ហើយ សរុប​សត្វ​អណ្តើក​រាប់រយ​ក្បាល​ឯណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ