ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានកែ​ច្នៃ​បើក​បុ.ក.​បង្គោល​ភ្លើង​ក្រ.ឡា.ប់​រងរបួសមនុស្សធ្ងន់-​ស្រាល​៧​នាក់

2 អាទិត្យ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖ គ្រោះថ្នាក់​ពិតជា​មើល​មិនឃើញ​មែន ​ដោយ​រថយន្ត​​ដឹក​កម្មករ​មួយគ្រឿងបាន​បើក​បរ​លើ​ដងផ្លូវ​ជាតិ​លេខ​៧ ខណៈ​បើក​សុខ​ៗ​ស្រាប់តែ​ឡើង​សួនច្បារ​បុក​បង្គោល​ភ្លើង​បំភ្លឺ​តាម​ផ្លូវ​បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់​រង​របួសធ្ងន់​-ស្រាល​ចំនួន​៧​នាក់​ ស្ថិត​នៅ​ចំណុច​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ​ ​​កើតឡើង​នៅ​វេលា​ម៉ោង​០៤ និង​៤៥​នាទី​យប់​ទៀបភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៣ ​វិច្ឆិកា…

ខេត្ត​ត្បូងឃ្មុំ​ ៖ គ្រោះថ្នាក់​ពិតជា​មើល​មិនឃើញ​មែន ​ដោយ​រថយន្ត​​ដឹក​កម្មករ​មួយគ្រឿងបាន​បើក​បរ​លើ​ដងផ្លូវ​ជាតិ​លេខ​៧ ខណៈ​បើក​សុខ​ៗ​ស្រាប់តែ​ឡើង​សួនច្បារ​បុក​បង្គោល​ភ្លើង​បំភ្លឺ​តាម​ផ្លូវ​បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់​រង​របួសធ្ងន់​-ស្រាល​ចំនួន​៧​នាក់​ ស្ថិត​នៅ​ចំណុច​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ​ ​​កើតឡើង​នៅ​វេលា​ម៉ោង​០៤ និង​៤៥​នាទី​យប់​ទៀបភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៣ ​វិច្ឆិកា ​ឆ្នាំ​២០២៤
បាន​ធ្វើ​ឲ្យ​កម្មករ ដែល​ជិះ​ខាងក្រោយ​របួស​ដេក​រដូករណែល​នៅ​លើ​ថ្នល់ ​។

សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹង​ថា កន្លែង​កើត​​ហេតុ​នៅ​លើ​ផ្លូវជាតិ​លេខ​៧ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៥៦-១៥៧ ​នៅ​ភូមិ​ត្រ​ពាំ​គូរ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។ រថយន្ត​បុក​បង្គោល​ភ្លើង​​បំភ្លឺ​លើ​ទ្រូងផ្លូវ​(​ផ្លូវភ្លោះ​) រថយន្ត​កែ​ឆ្នៃ​១,៥​តោន ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ បើកបរ​ដោយ​ឈ្មោះ ឈួ​ន ហ៊ា​ត ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជនជាតិ​ខ្មែរ នៅ​ភូមិ​ជ្រៃ​តា​សូ ឃុំ​អំពិល​តា​ពក ស្រុក​អូ​រាំង​ឪ​ខេត្ត​ត្បូងឃ្មុំ​(​របួសធ្ងន់​)​ ។

សមត្ថកិច្ច​មូលដ្ឋាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​ក្រោយ​ពី​រថយន្ត​បុក​បង្គោល​ភ្លើង​លាន់​ក្ឌាំង​បណ្ដាល​ឲ្យ​ក្រឡាប់​ដេក​ផ្ងារជើង​ចាក់​កម្មករ​លើ​ថ្នល់​រង​របួស​ស្រែកហៅ​គេ​ឲ្យ​ជួយ​ ។​ ភ្លាម​ៗ​នោះ ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​រាយការណ៍​មក​ជំនាញ​សណ្ដាប់ធ្នាប់​ស្រុក​ បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ដឹក​យក​អ្នក​រង​គ្រោះ​ក្នុង​នោះ​រួម​មាន​: ដឹក​អ្នក​រួម​ដំណើរ​ចំនួន​៦​នាក់​÷
១.​ឈ្មោះ លី ណាត ភេទ​ស្រី​អាយុ​៥១​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយ​អ្នកបើកបរ​(​របួសធ្ងន់​)
២.​ឈ្មោះ លី នឿ​ន ភេទ​ស្រី​អាយុ​៥៣​ឆ្នាំ នៅ​ភូមិ​ជាមួយ​គ្នា​(​របួសស្រាល​)
៣.​ឈ្មោះ វ៉ុ​ន ថន ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​ជាមួយ​គ្នា​(​របួសធ្ងន់​)
៤.​ឈ្មោះ ហ៊ា​ត ណែម ភេទ​ស្រី​អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ជាមួយ​គ្នា​(​របួសស្រាល​)
៥.​ឈ្មោះ ឃ្លី ម៉ា​លី ភេទ​ស្រី​អាយុ​៥៤​ឆ្នាំ នៅ​ភូមិ​ជាមួយ​គ្នា​(​របួសស្រាល​)
៦.​ឈ្មោះ យ៉​ន សារី​ម ភេទ​ស្រី​អាយុ​៥៦​ឆ្នាំ នៅ​ភូមិ​ជាមួយ​គ្នា​(​របួសស្រាល​) ។

រីឯ​អ្នក​រង​គ្រោះ​៧​នាក់ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន​ត្បូងឃ្មុំ គឺ​រថយន្ត​របស់​មន្ទីរពេទ្យ​ជា​អ្នក​មក​ដឹក​ ព្រោះថា​កន្លែង​កើតហេតុ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​មន្ទីរពេទ្យ​។ ចំពោះ​មូលហេតុ​រថយន្ត​ទៅ​បុក​បង្គោល​ភ្លើង​សង្ស័យ​អ្នកបើកបរ​ងងុយដេក​ទើប​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​នេះ​កើតឡើង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ