ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូត​ហូ​ឡង់ ប្ដេជ្ញា​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត

1 ខែ មុន

រាជធានី​ភ្នំពេញ ​៖ ​ក្នុង​ជំនួប​ទ្វេរ​ភាគី ​ជាមួយ​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ឯកអគ្គរាជទូត​ហូ​ឡង់ ប្ដេជ្ញា​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត…

រាជធានី​ភ្នំពេញ ​៖ ​ក្នុង​ជំនួប​ទ្វេរ​ភាគី ​ជាមួយ​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ឯកអគ្គរាជទូត​ហូ​ឡង់ ប្ដេជ្ញា​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត ។

ក្នុង​ជំនួប​នា​ព្រឹក​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៤​ ឯកឧត្តម Remco Johannes an Wijngaarden ឯកអគ្គរាជទូត ​នៃ​ព្រះរាជាណាចក្រ​ហូ​ឡង់ ប្រចាំ​កម្ពុជា (​ដែល​មាន​និវេសនដ្ឋាន នៅ​ទីក្រុង​បាងកក​) នៅ​វិមាន​សន្ដិភាព ឯកឧត្តម​ ឯកអគ្គរាជទូត​ បាន​អបអរសាទ​សម្ដេច​បវរ​ធិ​បតី ដែល​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសតាំង​ជា​នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​អភិវឌ្ឍ និង​រីក​ចម្រើន នៅ​កម្ពុជា ជា​ពិសេស ការ​សម្រេច​បាន​ នូវ​កំណើនសេដ្ឋកិច្ច​ ។

ឯកឧត្តម​ ឯកអគ្គរាជទូត​ បាន​សម្ដែង​នូវ​ការ​ពេញចិត្ត​ចំពោះ​ទំនាក់ទំនង​ដ៏​យូរលង់ និង​វឌ្ឍនភាព​ នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ហូ​ង​ឡង់ និង​កម្ពុជា ព្រមទាំង​ប្ដេជ្ញា​បន្ត​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ​ឱ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត ​។

ជា​ការ​ឆ្លើយ​តប សម្ដេច​បវរ​ធិ​បតី ​បាន​សម្ដែង​នូវ​ក្ដី​សោមនស្ស ​ចំពោះ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​រវាង​កម្ពុជា និង​ហូ​ឡង់ ព្រមទាំង​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​ និង​ប្រជាជន​ហូ​ឡង់ ដែល​បាន​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា នៅ​លើ​វិស័យ​សំខាន់​ៗ​មួយ​ចំនួន នា​ពេល​កន្លង​មក​ ។

សម្ដេច​បវរ​ធិ​បតី ​បាន​លើកទឹកចិត្ត​ ឯកឧត្តម ​ឯកអគ្គរាជទូត ​បន្ត​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ក្រសួង​-​ស្ថាប័ន ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​ថែម​ទៀត ដើម្បី​ចូលរួម​ចំណែក​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ ​នៃ​ប្រទេស​ទាំង​ពីរ ​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​ ។

សម្ដេច​បវរ​ធិ​បតី និង​ឯកឧត្តម​ ឯកអគ្គរាជទូត​ បាន​កត់សម្គាល់​ ដោយ​ការ​ពេញចិត្ត ​ចំពោះ​ការ​ដាក់​ចេញ ​នូវ​យន្តការ​ពិគ្រោះ​យោបល់​ទេ្វ​ភាគី​រវាង​ក្រសួងការបរទេស នៃ​ប្រទេស​ទាំង​ពីរ ដែល​ចូលរួម​ចំណែក​ដល់​ការ​រីក​ចម្រើន ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ​។

សម្តេច​បវរ​ធិ​បតី និង​ឯកឧត្តម ​អគ្គរាជទូត​ ក៏​បាន​ពិភាក្សា​អំពី​ការ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​ ។

សម្ដេច​បវរ​ធិ​បតី ​បាន​ចែករំលែក​ជូន​ឯកឧត្តម​ ឯកអគ្គរាជទូត អំពី​ការ​ដាក់​ចេញ​ នូវ​គោលនយោបាយ យន្តការ និង​កា​រលើ​ក​ទឹកចិត្ត​នានា ប្រកបដោយ​ភាព​ទាក់ទាញ និង​ជាក់ស្ដែង​របស់​កម្ពុជា ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​បរទេស ក៍​ដូច​ជា​ធានា ​នូវ​បរិយាកាស​វិនិយោគ និង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ​។

ឯកឧត្តម ​អគ្គរាជទូត បាន​គូសបញ្ជាក់​ថា ក្រុមហ៊ុន​ឯកជន​ហូ​ឡង់​ ដែល​កំពុង​មាន​ប្រតិបត្តិការ​នៅ​កម្ពុជា ក៏​ទទួលស្គាល់​បរិយាកាស​កាន់តែ​ប្រសើរ​ឡើង​ក្នុង​ការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ដែរ ហើយ​រាជរដ្ឋាភិបាល​ហូ​ឡង់ នឹង​បន្ត​គាំទ្រ​ក្រុមហ៊ុន​ឯកជន​ហូ​ឡង់ មក​វិនិយោគ​នៅ​កម្ពុជា​ ។

សម្ដេច​បវរ​ធិ​បតី និង​ឯកឧត្តម​ ឯកអគ្គរាជទូត​ បាន​ផ្លាស់​ប្តូរ​យោបល់​អំពី​បញ្ហា​តំបន់​ និង​អន្តរជាតិ​មួយ​ចំនួន​ ផង​ដែរ ​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ