ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង អំពាវនាវ​សុំ​ឱ្យ​កីឡាករ​អុំទូក និង​ប្រជាពលរដ្ឋ ចូលរួម​ថែរក្សា​បរិស្ថាន និង​អនាម័យ​ទាំងអស់​គ្នា

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ លោ​គ ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ស្នើ​សុំ​អោយ​កីឡាករ កីឡាការិនី​អុំទូក ចែវ​ទូក…

រាជធានី​ភ្នំពេញ ៖ លោ​គ ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ស្នើ​សុំ​អោយ​កីឡាករ កីឡាការិនី​អុំទូក ចែវ​ទូក និង​ប្រជាពលរដ្ឋ ចូលរួម​ថែរក្សា​បរិស្ថាន​ទាំងអស់​គ្នា និង​សុំ​អោយ​អាជីវករ​លក់ដូរ​ទាំងអស់ កុំ​ដំឡើង​ថ្លៃ​ម្ហូបអាហារ ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ប៉ុន្មាន​ថ្ងៃ ខាង​មុខ​នេះ ។

ការ​ស្នើ​សុំ​នេះ​របស់​លោក ឃួ​ង ស្រេង បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១២ ខែវិច្ឆិកា​នេះ នៅ​រមណី​ដ្ឋា​ន​វប្ប​ធ​ម៏​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ខណៈ​លោក និង​លោកស្រី ជា ស៊ី​ណា ឃួ​ង ស្រេង អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ក្រុង​ពាលី សម្រាប់​ការ​ប្រណាំងទូក ថ្នាក់​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែវិច្ឆិកា​នេះ​ផង និង​បួងសួង​សុំ​សេចក្តីសុខ ជូន​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នា​ពេល​ខាង​មុខ​ផង ក្នុង​នាម​រាជធានី​ភ្នំពេញ​ជា​ម្ចាស់ផ្ទះ​ជា​កន្លែង​ប្រារ​ព​ព្រះរាជ​ពិធី ។

ការ​ប្រារ​ព្វ​ពិធី​បែប​សាសនា​នេះ មាន​គោលបំណង សុំ​ម្ចាស់​ទឹក ម្ចាស់​ដី បារមី​លោកយាយ​ដូនពេញ សូម​ជួយ​តាម​បីបាច់​ថែរក្សា​ចំណុះ​ទូក និង​សុំ​អោយ​ដំណើរការ​ប្រារ​ព្វ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ជោគជ័យ ប្រកបដោយ​សុខ​សុវត្ថិភាព និង​ប្រកបដោយ​ភាព​រីករាយ​ស្និត​ស្នាល រក្សា​បាន​ប្រពៃណី ទំនៀមទំលាប់​ជាតិ និង​សាមគ្គីភាព មិត្តភាព ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ក្នុង​ពិធី​ក្រុង​ពាលី សម្រាប់​ការ​ប្រណាំងទូក ថ្នាក់​រាជធានី​ភ្នំពេញ ថា ៖ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក បាន​ទាក់ទាញ​ការ​ចាប់​អារ​ម្ម​ណ៏​យ៉ាង​ខ្លាំង​ពី​សំណាក់​ភ្ញៀវ​ជាតិ អន្តរជាតិ និង​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​តំបន់ ដែល​ជា​ការ​រួមចំណែក​ថែរក្សា នូវ​ប្រពៃណី ទំនៀមទំលាប់​ជាតិ តាំងពី​យូ​លង់​មក​ហើយ​។ ព្រះរាជ​ពិធីបុណ្យ​នេះ មាន​បំណង​បង្ហាញ​ពី​ការ​រំលឹក​ដឹងគុណ​ដល់​កង​ទ​ព័​ជើង​ទឹក ដ៏​ខ្លាំងពូកែ ក្នុង​បុព្វហេតុ​ការពារ​បូរណៈភាព​ទឹកដី​របស់​បុព្វបុរស​ខ្មែរ ច្រើន​ជំនាន់​មក​ហើយ​។ អត្ថន័យ​មួយទៀត គឺជា​ការ​បង្ហាញ​ពី​ការ​ដឹងគុណ ព្រះ​គង្គា ដែល​បាន​នាំ​មក​នូវ​ទឹក និង​ដីល្បាប់ ដ៏​មាន​ជីជាតិ សម្រាប់​ផលដំណាំ​ដាំ​ដុះ​របស់​ប្រជាពលរដ្ឋ​យើង ក្នុង​ការ​លើក​ស្ទួយ​វិស័យ​កសិកម្ម​ជាតិ ឲ្យ​មានការ​រីក​ចម្រើន​។ ម្យ៉ាងទៀត ក៏​ជា​ការ​ផ្តល់​ឱកាស​សប្បាយ​រីករាយ និង​សាមគ្គីភាព ក្នុង​មហា​គ្រួសា​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​សុខ​សន្តិភាព ដ៏​បរិបូ​ណ៏ រួម​ទាំង​ដំណើរការ​អភិវឌ្ឍ​ន៏ ប្រទេស​ជាតិ​យ៉ាង​ឆាប់រហ័ស ពិសេស​នៅ​រាជធានី​ភ្នំពេញ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​វរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ។

លោក ឃួ​ង ស្រេង ក្នុង​ឱកាស​នោះ ក៏​បាន​ណែនាំ​អោយ​អាជ្ញាធរ កងកម្លាំង​ទាំងអស់ ត្រូវ​ពង្រឹង​សន្តិសុខ សុវត្ថិភាព ទប់ស្កាត់​បទល្មើស​លូច ឆក់ ប្លន់ ការពារ​បងប្អូន​ប្រជាពលរដ្ឋ ដែល​មក​លេង​កំសាន្ត​នៅ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី អនុវត្ត​តាម​អនុ​សាស​ន៏​ណែនាំ​របស់​សម្តេច​មហា​វរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​ត្រៀម​រួចរាល់​ហើយ ក្នុង​ការ​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ ជូន​ប្រជាពលរដ្ឋ​មក​លេង​បុណ្យអុំទូក​ឆ្នាំ​នេះ ឲ្យ​ទទួល​បាន​ភាព​សប្បាយ​រីករាយ ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​អំពាវនាវ​បន្ថែម​ទៀត​ដល់​បងប្អូន​ជា​កីឡាករ​.​កីឡា​ការ​នី​អុំទូក​ទាំងអស់ ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​អនាម័យ​ល្អ ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត និង​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ជៀសវាង​ផល​ប៉ះពាល់​ដល់​សុខភាព ដែល​វា​នឹង​ប៉ះពាល់​ដល់​ការ​ប្រកួត រួម​ទាំង​ការ​ពង្រឹង​សាមគ្គីភាព ក្នុង​ចំណោម​បងប្អូន​កីឡាករ​ទាំងអស់ ដោយ​ក្តី​យោគយល់ និង​អធ្យាស្រ័យ​គ្នា ដើម្បី​រួម​គ្នា​លើកតំកើង​ប្រពៃណី​ទំនៀមទំលាប់​ជាតិ ។

លោក ហែម ស៊ី​ណា​រ៉េ​ត ប្រធាន​មន្ទីរ​មន្ទីរ​អប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ថា ៖ ទូក​ទាំងអស់ ដែល​ត្រូវ​ប្រណាំង​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ មាន​ចំនួន​៤៤​ទូក មក​ពី​១២​ខណ្ឌ ក្នុង​ចំណោម​១៤​ខណ្ឌ ក្នុង​រាជធានី​ភ្នំពេញ ដោយ​បាន​ចែក​ចេញ​ជា ៣​ប្រភេទ គឺ​ទូក​អុំ​ខ្នាត​អន្តរជាតិ​, ទូក​អុំ​បុរស និង​ទូក​ចែវ​បុរស ដោយ​មាន កីឡាករ កីឡាការិនី សរុប​ចំនួន ៣,១៩៣​នាក់ (​ស្រី​៩២​នាក់​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ