ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បែន​ដឹក​ដី ​គេច​ចេញពី​រថយន្ត​និង​ម៉ូតូ​ខាង​មុខ ​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់​ចូល​ប្រឡាយ​ទឹក

2 ខែ មុន

រាជធានីភ្នំពេញ ៖ រថយន្ត​យី​ឌុ​ប​បែន​ដឹក​ដី ​១​គ្រឿង​ ខណៈ​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន​សុខ​ៗ ស្រាប់តែ​រេ​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវ​ក្រឡាប់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ទាំង​កំរោល ដោយ​អ្នកបើកបរ​ប្រាប់​គេឯង​ថា វាក់​ជាមួយ​រថយន្ត​ និង​ម៉ូតូ ដែល​នៅ​ខាង​មុខ…

រាជធានីភ្នំពេញ ៖ រថយន្ត​យី​ឌុ​ប​បែន​ដឹក​ដី ​១​គ្រឿង​ ខណៈ​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន​សុខ​ៗ ស្រាប់តែ​រេ​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវ​ក្រឡាប់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ទាំង​កំរោល ដោយ​អ្នកបើកបរ​ប្រាប់​គេឯង​ថា វាក់​ជាមួយ​រថយន្ត​ និង​ម៉ូតូ ដែល​នៅ​ខាង​មុខ ពេល​នោះ​ខ្លួន​បាន​បួង​ចង្កូត​គេច​ចេញ ទើប​បណ្ដាល​កើតរឿង​បែប​នេះ​តែ​ម្ដង ប៉ុន្តែ​សំណាងល្អ​ មិន​បាន​បណ្ដាល​ឲ្យ​អ្នកបើកបរ​រូប​នោះ ឬក៏​អ្នកដំណើរ​តាម​ផ្លូវ​ណា​ម្នាក់​រង​របួស​នោះ​ឡើយ គ្រាន់តែ​រង​ការ​ខូចខាត​រថយន្ត​តែ​ប៉ុណ្ណោះ ។

ឧប្បត្តិហេតុ​នោះ​បាន​កើតឡើងកាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​តាម​បណ្ដោយ​ផ្លូវ​១០៤ ស្ថិត​នៅ​ក្នុង​សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ប្រជាពលរដ្ឋ​ ស្ថិត​នៅ​ជិត​កន្លែង​កើតហេតុ​ខាងលើ​ បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ​ពួក​គាត់​ឃើញ​រថយន្ត​យី​ឌុ​ប​បែន​ដឹក​ដី ​១​គ្រឿង​ខាងលើ ដឹក​ដី​ពេញ​តៅ បើកបរ​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន ​តាម​បណ្តោយ​ផ្លូវ​១០៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​រេ​ចង្កូត​ទៅ​ខាងស្ដាំ​ដៃ ធ្លាក់​ពីលើ​ផ្លូវ​ក្រឡាប់​ដេក​ផ្អៀង​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ទាំង​កំរោល ចាក់​ដី​ពី​តៅ​ចោល​ក្នុង​ប្រឡាយ​ទឹក​នោះ ។

ប្រភព​ដដែល​ បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​ពួក​គាត់​បានរ​ត់ទៅ​មើលឃើញ​អ្នកបើកបរ ​ពុំ​មាន​គ្រោះថ្នាក់​នោះ​ឡើយ និង​បាន​លូន​ចេញពី​ក្នុង​រថយន្ត​ដោយ​សុវត្ថិភាព ហើយ​ក៏​ពុំ​បណ្ដាល​ឲ្យ​អ្នកដំណើរ​ណា​ម្នាក់​រង​គ្រោះ​ដែរ ។ ចំណែក​អ្នកបើកបរ​រូប​នោះ​បាន​និយាយ​ប្រាប់​ពួក​គាត់​ផង​ដែរ​ថា រូបគេ​បួង​ចង្កូត​គេច​ចេញពី​រថយន្ត​ និង​ម៉ូតូ ​នៅ​ខាង​មុខ ទើប​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់​បែប​នេះ​ តែ​ម្ដង​ទៅ ។

ក្រោយ​ពេល​កើតហេតុ​នគរបាល​ប៉ុស្តិ៍​ទៀន ក៏​បាន​ចុះ​ទៅ​កាន់​ទីនោះ​ពិនិត្យ​មើល​ជាក់ស្ដែង ហើយ​បន្ទាប់​ពី​ឃើញ​ថា មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស ឬ ក៏​ខូចខាត​ដល់​សម្បត្តិ​រដ្ឋ ក៏​បាន​អនុញ្ញាត​ឲ្យ អ្នកបើកបរ​ហៅ​ស្ទូច​ទៅ​ស្ទូច​លើកយក​រថយន្ត​ទៅ​ធ្វើការ​ជួសជុល​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ