ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប ជា​ពិធីបុណ្យ​ប្រពៃណី​ដ៏​សំខាន់​បំផុត​មួយ​របស់​កម្ពុជា​ប្រចាំខែ​វិច្ឆិកា ។ វា គឺជា​ការ​បញ្ចូល​គ្នា​នៃ​ពិធី​សាសនា និង​ប្រវត្តិសាស្ត្រ​ដែល​មាន​តាំង​បុរាណកាល​មក ។…

ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប ជា​ពិធីបុណ្យ​ប្រពៃណី​ដ៏​សំខាន់​បំផុត​មួយ​របស់​កម្ពុជា​ប្រចាំខែ​វិច្ឆិកា ។ វា គឺជា​ការ​បញ្ចូល​គ្នា​នៃ​ពិធី​សាសនា និង​ប្រវត្តិសាស្ត្រ​ដែល​មាន​តាំង​បុរាណកាល​មក ។

ពិធីបុណ្យ​ដែល​គ្រោង​នឹង​រៀបចំ​ចាប់ពី​ថ្ងៃ​១៤ កើត ដល់​១​រោច ខែ​ក​ក្តិក ឆ្នាំរោង​ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ដល់​១៦ ខែវិច្ឆិកា ចុង​ស​ប្តា​ហ៍​នេះ​ជា​ពិធី​ផ្សារ​ភ្ជាប់​ទាំង​ផ្នែក​ខាង​វិញ្ញាណ និង​ប្រពៃណី​ខាង​យោធា ។ ជា​ប្រវត្តិសាស្ត្រ ពិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​រំលឹក និង​បង្ហាញ​ចំពោះ​ឧត្តមភាព និង​អានុភាព​កងទ័ពជើងទឹក​របស់​កម្ពុជា ។

ការ​រៀបចំ​ព្រឹត្តិការណ៍​នៅ​ចុង​ស​ប្តា​ហ៍​នេះ មិន​ត្រឹមតែ​ផ្តល់​នូវ​ការ​ជួបជុំ ដើម្បី​ត្រឹមតែ​ប្រពៃណី និង​វប្បធម៌​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ពេល​មួយ​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​សេចក្តី​ប្រាថ្នា​នៃ​កងទ័ពជើងទឹក​របស់​កម្ពុជា​ក្នុង​បរិបទ​នៃ​វិស័យ​សន្តិសុខ​នា​សម័យ​ទំនើប និង​ការ​ប្រកួតប្រជែង​ក្នុង​តំបន់ ។ បច្ចុប្បន្ន​នេះ កងទ័ពជើងទឹក​របស់​កម្ពុជា ហាក់​មាន​សភាព​នៅ​ពីក្រោយ​ប្រទេស​ជិតខាង​ក្នុង​តំបន់​ជា​ច្រើន ដែល​ជា​គម្លាត​រាជរដ្ឋាភិបាល ត្រូវ​ដោះស្រាយ នៅ​ពេល​ដែល​ប្រទេស​នេះ​សម្លឹង​មើល​ការ​ការពារ​ដែនទឹក​របស់​ខ្លួន និង​លើកកម្ពស់​ស្ថិរភាព​ក្នុង​តំបន់ ជា​ពិសេស​គឺ​សន្តិសុខ​នៅ​លំហរ​សមុទ្រ ។

ដើម​កំណើត​នៃ​ពិធីបុណ្យ​អុំទូក ស្ថិត​នៅ​ក្នុង​ទំនាក់ទំនង​របស់​ប្រទេស​កម្ពុជា​ទៅ​នឹង​ទន្លេ និង​បឹង ដែល​ជា​ប្រភព​នៃ​អាហារ ការ​ដឹក​ជញ្ជូន និង​ការ​ការពារ​ជា​ច្រើន​សតវត្ស​មក​ហើយ ។ កាលពីមុន​ព្រឹត្តិការណ៍​នេះ​គឺជា​វិធី​មួយ ដើម្បី​បង្ហាញ​ពី​ភាព​ខ្លាំង​នៃ​កងទ័ពជើងទឹក​របស់​ប្រទេស​ជាតិ ។ ពិធីបុណ្យ​អុំទូក ជា​និមិត្តរូប​នៃ​ការ​ដឹងគុណ​របស់​កម្ពុជា ចំពោះ​ជីវិត​ដែល​ប្រភព​ទឹក​នាំ​មក ខណៈ​ការ​ប្រណាំងទូក គឺជា​សក្ខីភាព​នៃ​កម្លាំង​ទ័ពជើងទឹក​របស់​ប្រទេស ។ ការ​ប្រណាំងទូក​ទាំងនេះ​នៅ​តែ​ជា​បេះដូង​នៃ​ពិធីបុណ្យ​អុំទូក​នា​ពេល​បច្ចុប្បន្ន​នេះ​។
ខណៈ​ពេល​ដែល​ពិធីបុណ្យ​នេះ​បាន និង​កំពុង​រក្សា​នូវ​ប្រពៃណី និង​បង្ហាញ​នូវ​ឧត្តមភាព​នៃ​កងទ័ពជើងទឹក កងទ័ពជើងទឹក​របស់​ខ្លួន​កម្ពុជា​បាន និង​កំពុង​ជម្នះ​ដើម្បី​បន្ត​ជាមួយនឹង​បញ្ហា​ប្រឈម​នានា និង​ការ​អភិវឌ្ឍ​ក្នុង​តំបន់ ជា​ពិសេស គឺ​ការ​ធ្វើ​ទំនើប​កម្ម​នៃ​កងទ័ពជើងទឹក ។

នៅ​ក្នុង​បរិបទ​នៅ​អាស៊ី​អាគ្នេយ៍ អំណាច​កងទ័ពជើងទឹក​កាន់តែ​មាន​សារៈសំខាន់ ខណៈ​ដែល​ប្រទេស​នានា​ផ្តល់​អាទិភាព​ដល់​ទំនើប​កម្ម​នៃ​កងកម្លាំង​យោធា​របស់​ពួក​គេ ។ ប្រជាជាតិ​នានា​ដូច​ជា វៀតណាម ថៃ និង​ឥណ្ឌូ​នេ​ស៊ី សុទ្ធតែ​បាន​កំពុងធ្វើការ​បណ្តាក់ទុន​យ៉ាង​សំខាន់​នៅ​ក្នុង​កងកម្លាំង​ជើង​ទឹក​របស់​ពួក​គេ តាម​រយៈ​ការ​ទិញ​នាវា និង​បំពាក់​បច្ចេកវិទ្យា​ទំនើប​ៗ​។
សម្រាប់​កងទ័ពជើងទឹក​កម្ពុជា​នៅ​ពេល​នេះ​វិញ គឺ​បាន​កំពុង​តែ​ប្រឈម​មុខ​នឹង​បញ្ហា​ធំ​ៗ​ជា​ច្រើន ។ ជាមួយនឹង​ឧបករណ៍​យោធា និង​ធនធាន​មាន​កម្រិត កងកម្លាំង​ជើង​ទឹក​កម្ពុជា កំពុង​តែ​តស៊ូ​ជម្នះ​នូវ​ការ​លំបាក​ទាំងនេះ ដើម្បី​បំពេញ​កាតព្វកិច្ច​ការពារ​ដែនទឹក​របស់​ខ្លួន​និង​ការ​ចូលរួម​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​រក្សា​សន្តិសុខ​ក្នុង​តំបន់ ។

ពិធីបុណ្យ​អុំទូក គឺជា​ការ​រំលឹក​ប្រចាំឆ្នាំ​អំពី​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ជាមួយ​កងទ័ពជើងទឹក ហើយ​វា​ក៏​ផ្តល់​នូវ​វេទិកា​ដ៏​ល្អ​សម្រាប់​ការ​ពិភាក្សា​អំពី​ទំនើប​កម្ម​នៃ​កងទ័ពជើងទឹក​ផង​ដែរ ។ ដើម្បី​ពង្រឹង​សន្តិសុខ និង​អធិបតេយ្យភាព​របស់​ខ្លួន កម្ពុជា​គួរតែ​សម្លឹង​ឆ្ពោះទៅ​រក​ការ​ធ្វើ​ទំនើប​កម្ម​កងកម្លាំង​ជើង​ទឹក​របស់​ខ្លួន ស្រប​តាម​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​តំបន់ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សម្ព័ន្ធមិត្ត ។ ការ​អភិវឌ្ឍភាព​ជា​ដៃគូ​ជាមួយ​ប្រទេស​ជិតខាង និង​ការ​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​ការពារ​ក្នុង​តំបន់​អាច​ជួយ​កម្ពុជា​ទទួល​បាន​ចំណេះដឹង និង​ធនធាន​ចាំបាច់ ដើម្បី​កសាង​កម្លាំង​ទ័ពជើងទឹក​ឱ្យ​កាន់តែ​រឹង​មាំ ។

ទំនើបភាវូបនីយកម្ម​ក៏​នឹង​អនុញ្ញាត​ឱ្យ​កម្ពុជា​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​នេសាទ​ខុសច្បាប់ ការ​រត់ពន្ធ និង​បញ្ហា​ផ្សេង​ទៀត​ដែល​ប៉ះពាល់​ដល់​សុវត្ថិភាព និង​វិបុលភាព​នៃ​ដែនទឹក​របស់​ខ្លួន ។

ទំនើប​កម្ម​កងទ័ពជើងទឹក​តម្រូវ​ឱ្យ​មានការ​រួម​បញ្ចូល​គ្នា​នៃ​ការ​វិនិយោគ ការ​បណ្តុះបណ្តាល និង​ចក្ខុវិស័យ​យុទ្ធសាស្ត្រ ។ ខណៈ​ពេល​ដែល​ប្រទេស​ប្រហែលជា​មិន​មាន​ធនធាន ដើម្បី​ទំនើប​កម្ម​កងកម្លាំង​នេះ​ឲ្យ​ពេញដៃពេញជើង ការ​វិនិយោគ​បន្តិច​ម្តង​ៗ​ក្នុង​ទំនើប​កម្ម​ដូចដែល​បាន​កំពុង​ធ្វើ​អាច​បង្កើត​ភាព​ខុស​គ្នា​យ៉ាងច្រើន ។ ជា​ឧទាហរណ៍ ការ​បំពាក់​នាវា​ល្បាត​តូច​ៗ និង​មាន​ល្បឿន​លឿន និង​ការ​កែ​លម្អ​កម្មវិធី​ហ្វឹកហ្វឺន​អាច​បង្កើន​សមត្ថភាព​ការពារ​របស់​កម្ពុជា​នៅ​តាម​ឆ្នេរសមុទ្រ និង​ផ្លូវទឹក​របស់​ខ្លួន ។ ផែនការ​រយៈពេល​វែង​អាច​រួម​បញ្ចូល​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បច្ចេកវិទ្យា​ក៏​ដូច​ជា ការ​ផ្លាស់​ប្តូរ​ការ​បណ្តុះបណ្តាល​ជាមួយ​ប្រទេស​ជា​ដៃគូ ដើម្បី​កសាង​កម្លាំង​ដែល​កាន់តែ​មានចំណេះ​ដឹង និង​ប្រសិទ្ធភាព ។

សរុប​មក​វិញ ពិធីបុណ្យ​អុំទូក តំណាង​ឱ្យ​ការ​រួបរួម និង​កម្លាំង​របស់​ប្រជាជន​ដូចនេះ​ទំនើប​កម្ម​កងទ័ព​ជើង អាច​ក្លាយជា​ប្រភព​នៃ​មោទនភាព និង​សន្តិសុខ​ជាតិ ដែល​ធានា​បាន​ថា ដែនទឹក​របស់​កម្ពុជា​នៅ​តែ​ត្រូវ​បាន​ការពារ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ។ តាម​រយៈ​ការ​ភ្ជាប់​អតីតកាល​ជាមួយ​អនាគត ប្រទេស​កម្ពុជា​អាច​រក្សា​ប្រពៃណី​របស់​ខ្លួន ខណៈ​ពេល​ដែល​ធានា​បាន​នូវ​ទីតាំង របស់​ខ្លួន​នៅ​ក្នុង​ពិភពលោក​ដែល​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ