ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​ជំទង់​ម្នាក់ ជិះ​ម៉ូតូ​ឆ្លងផ្លូវ ត្រូវ​រថយន្ត​បុក​ស្លា​.​ប់​ភ្លាម​ៗ

4 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​ជំទង់​ម្នាក់ ខណៈ​ចេញពី​រៀន បាន​ជិះ​ម៉ូតូ ១​គ្រឿង ទៅ​ផ្ទះ លុះដល់​ផ្លូវត្រូវ​ចូល​ទៅ​ផ្ទះ ក៏​បាន​បត់​ឆ្វេង​ផ្លូវ ក៏​ស្រាប់តែ​មាន​រថយន្ត​ម៉ាក​តូ​យ៉ូ​តា…

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​ជំទង់​ម្នាក់ ខណៈ​ចេញពី​រៀន បាន​ជិះ​ម៉ូតូ ១​គ្រឿង ទៅ​ផ្ទះ លុះដល់​ផ្លូវត្រូវ​ចូល​ទៅ​ផ្ទះ ក៏​បាន​បត់​ឆ្វេង​ផ្លូវ ក៏​ស្រាប់តែ​មាន​រថយន្ត​ម៉ាក​តូ​យ៉ូ​តា ស៊ី​ណា ១​គ្រឿង បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ ក្នុង​ល្បឿន​លឿន ទៅ​ដល់​បុក​ពេញទំហឹង បណ្ដាល​ឲ្យ​ប៉ើង​ខ្ទាត ជា​ច្រើន​ម៉ែត្រ ស្លា​.​ប់​ភ្លាម​ៗ នៅ​នឹង​កន្លែង ។

ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​តាម​មហាវិថី ស៊ី ជី​ន​ពីង ហៅ​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ត្រង់​ចំណុច​មុខ​វត្ត​គោ​ខ្សាច់ ស្ថិត​នៅ​ក្នុងភូមិ​គោក​ខ្សាច់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

ក្មេង​ប្រុស​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​នោះ មានឈ្មោះ ណាំង បញ្ញា អាយុ​១៦​ឆ្នាំ ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​ពងទឹក មាន​ទីលំនៅ​ភូមិ​ក្នុង​ភ្លើង​ឆេះ​រទេះ​លិច សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល ជិះ​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា​ប៊ីត ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​1HI-6738 ។ ដោយឡែក រថយន្ត ១​គ្រឿង ម៉ាក​តូ​យ៉ូ​តា ស៊ី​ណា ១​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2BD-0596 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ ។

អ្នក​ភូមិ​គោក​ខ្សាច់ បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ក្មេង​ប្រុស​រង​គ្រោះ បាន​ធ្វើ​ដំណើរ​ចេញពី​សាលា​ទៅ​ផ្ទះ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ បាន​បត់​ឆ្វេង​ឆ្លងផ្លូវ​ចូល​ទៅ​ផ្ទះ ស្រប​ពេល​នោះ ក៏​ស្រាប់តែ​រថយន្ត​ខាងលើ​បើកបរ​ក្នុង​ល្បឿន​លឿន ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ទៅ​ដល់​បុក​ពេញទំហឹង បណ្ដាល​ឲ្យ​ខ្ទាត​ច្រើន​ម៉ែត្រ ស្លា​.​ប់​ភ្លាម​ៗ​តែ​ម្ដង ។

ប្រភព​ដដែល បាន​ឲ្យ​ដឹង​ទៀត​ថា ខណៈនោះ​ម៉ូតូ​រង​ការ​ខូចខាត ។ ចំណែក​រថយន្ត​បាន​ឈប់​ស្ងៀម ហើយ​អ្នកបើកបរ​ជា​ជន​ជាតិចិន​ខាងលើ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន នាំ​ទៅ​កាន់​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ ។

ក្រោយ​ពេល​កើតហេតុ នគរបាល​ការិយាល័យ​ចរាចរ​ផ្លូវគោក នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ចុះ​ធ្វើការ​វាស់វែង និង​នាំ​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុក ដើម្បី​ដោះស្រាយ​គ្នា នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ