ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ពិត! ការ​ដាក់​ឈ្មោះ​ព្យុះពី​រោះ​ៗព្រោះតែ​មូល​ហេតុ​ទាំង​នេះ​

1 ខែ មុន
  • ភ្នំពេញ

លោក​អ្នកដឹង​ទេ ហេតុ​អ្វី​បានជា​ព្យុះ​ដែល​កើត​មាននៅ​ក្នុង​តំបន់​មានឈ្មោះ​ជា​ខ្មែរ ដូច​ជា ក​ង្រី ដំរី ណាគ្រី ក្រ​វ៉ា​ន់ និង​ត្រសេះ ជាដើម​នោះ? ថ្មី​ៗ​នេះ…

លោក​អ្នកដឹង​ទេ ហេតុ​អ្វី​បានជា​ព្យុះ​ដែល​កើត​មាននៅ​ក្នុង​តំបន់​មានឈ្មោះ​ជា​ខ្មែរ ដូច​ជា ក​ង្រី ដំរី ណាគ្រី ក្រ​វ៉ា​ន់ និង​ត្រសេះ ជាដើម​នោះ?

ថ្មី​ៗ​នេះ ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ​ថា នាង​ក​ង្រី បាន​ជំរុញ​ឱ្យ​មហាជន​អ្នក​និយម​លេង​បណ្តាញ​សង្គម​ផ្ទុះ​ការ​ចាប់អារម្មណ៍ និង​លើក​ឡើងជា​ច​ម្ង​ល់​ថា ហេតុ​អ្វី​បានជា​ព្យុះ​មួយ​នេះ​មានឈ្មោះ​ដូច​ទៅ​នឹង​តួអង្គ​ក្នុង​រឿងព្រេង​និទាន​ខ្មែរ ពុទ្ធិ​សែន​នាង​ក​ង្រី ដែល​និយាយ​ពី​ប្រវត្តិ​ភ្នំ​ក​ង្រី​ក្នុង​ខេត្តកំពង់ឆ្នាំង​ថា តើ​ព្យុះ​នេះ​មាន​ជាប់​ទាក់ទិន​នឹង​ភ្នំ​ក​ង្រី​នោះ?

យ៉ាងណា​ក៏​ដោយ ក្រៅពី​ឈ្មោះ​ក​ង្រី គេ​ក៏​ឃើញ​មានឈ្មោះ​ខ្មែរ​ដទៃ​ទៀត​ជា​ច្រើន ត្រូវ​បាន​ប្រើ​ដោយ​ក្រសួង​ជំនាញ​របស់​កម្ពុជា ក៏​ដូច​ជាទី​ភ្នាក់ងារ​ឧតុនិយម នៅ​តាម​បណ្តា​ប្រទេស​នានា​ទូ​ទាំង​ពិភពលោក ដូច​ជា ព្យុះ​ដំរី ណាគ្រី ក្រ​វ៉ា​ន់ ត្រសេះ​, អំពិល​, ក្រសារ​, ម៉ៃសាក់​, ច​ន្ធូ និង​ព្យុះ​នេសាទ​ជាដើម ក៏​ស្ថិត​នៅ​ក្នុង​ការ​ងឿងឆ្ងល់ និង​ពេល​ខ្លះ មានការ​បកស្រាយ​ពន្យល់​ខុស​ពី​ការ​ពិត​ថែម​ទៀត​ផង ។

ដើម្បី​បកស្រាយ​រាល់​ច​ម្ង​ល់​ទាំង​អម្បាល​បាន ថ្មី​ៗ​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​មក​ពន្យល់​លម្អិត​អំពី​ដើមចម​នៃ​ដាក់​ឈ្មោះ​ព្យុះ នៅ​ក្នុង​អាង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ខាងលិច​និង​សមុទ្រ​ចិន​ខាងត្បូង​។

តាម​រយៈ​សេចក្តី​ពន្យល់​ស្តី​ពី​ការ​ដាក់​ឈ្មោះ​ព្យុះ ដែល​ចេញ​កាលពី​ថ្ងៃ​ទី​៣ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០២៤ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ពន្យល់​ដល់​សាធារណជន​អំពី​របៀប​នៃ​ការ​ដាក់​ឈ្មោះ​ព្យុះ​នៅ​ក្នុង​អាង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ខាងលិច និង​សមុទ្រ​ចិន​ខាងត្បូង ដោយ​ឈរ​លើ​គោលការណ៍​ចំនួន​៣​ចំណុច​៖

១-​ការ​ដាក់​ឈ្មោះ​គឺ​ធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​ព្យុះ​ទី​ហ្វុ​ង (Typhoon Committee) ដែល​មាន​សមាជិក​ចំនួន​១៤​ប្រទេស ដូច​ជា កម្ពុជា ចិន កូរ៉េ​ខាងជើង ហុងកុង ឡាវ ចិន​ម៉ា​កាវ ម៉ា​ឡេ​ស៊ី ម៉ា​យ​ក្រូ​នេ​ស៊ី ហ្វី​លី​ពី​ន កូរ៉េ​ខាងត្បូង ថៃ អាម៉េរិក និង​វៀតណាម ។ គណៈកម្មាធិការ​នេះ បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៦៨ ដែល​សម្របសម្រួល ដោយ​អង្គការ​ឧតុនិយម​ពិភពលោក (WMO) និង​គណៈកម្មការ​សេដ្ឋកិច្ច​និង​សង្គម​របស់​អង្គការសហប្រជាជាតិ​សម្រាប់​អាស៊ី​និង​ប៉ា​ស៊ី​ហ្វិ​ក (UN-ESCAP) ហើយ​មានការ​ប្រជុំ​ប្រចាំឆ្នាំ​ដែល​ចូលរួម​ពី​ប្រទេស​ជា​សមាជិក​ទាំងអស់​។

២-​គ្រប់​ប្រទេស​ជា​សមាជិក​មាន​សិទ្ធិ​ដាក់​ឈ្មោះ​ព្យុះ​ចំនួន​១០ រួច​ផ្ញើ​ជូន​គណៈកម្មាធិការ​ធ្វើការ​សម្រេច ដើម្បី​ចូលរួម​ឱ្យ​មានឈ្មោះ​នៅ​ពេល​ដែល​មាន​ព្យុះ​កើតឡើង​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ខាងលិច​និង​សមុទ្រ​ចិន​ខាងត្បូង​។ ហើយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​របស់​កម្ពុជា ក្នុង​នាម​ជា​សមាជិក​គណៈកម្មាធិការ​ក៏​បាន​ផ្តល់​ឈ្មោះ​ព្យុះ​ចំនួន​១០ ដើម្បី​ជូន​គណៈកម្មាធិការ​សម្រេច ដែល​ឈ្មោះ​ទាំងនោះ​ផ្អែក​លើ​អត្ថន័យ សំឡេង និង​ព្យាង្គ​ផង​ដែរ ។

៣-​សម្រាប់​អាង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ខាងលិច និង​សមុទ្រ​ចិន​ខាងត្បូង ដែល​មាន​ប្រទេស​ចំនួន​១៤​ដូច​បាន​ជម្រាប​ជូន​ខាងលើ ជា​សមាជិក​មាន​លេខាធិការដ្ឋាន​ស្ថិត​នៅ​ទីក្រុង​ម៉ា​កាវ​ប្រទេស​ចិន ដែល​ទទួលខុសត្រូវ​អង្កេត តាមដាន​សកម្មភាព​ព្យុះ​ក្នុង​តំបន់​នេះ ដោយ​សហការ​ជាមួយ​ប្រទេស​ជា​សមាជិក ហើយ​បើសិន​មាន​ប្រព័ន្ធ​សម្ពាធ​ទាប​ណាមួយ​វិ​វត្ត​ដល់​កម្រិត​ព្យុះ នឹង​មានការ​ដាក់​ឈ្មោះ​ទៅ​តាម​បញ្ជី​ដែល​គណៈក​ម្មា​ធិ​ការ​បាន​សម្រេច​។

ក្រៅពី​ការ​ពន្យល់​យ៉ាង​ក្បោះក្បាយ​ខាងលើ​នេះ​ហើយ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អះអាង​ថា ក្រសួង​តែងតែ​តាមដាន​ជាប់​ជា​ប្រចាំ​អំពី​សកម្មភាព​ព្យុះ​នៅ​ក្នុង​តំបន់ ប្រសិនបើ​មានការ​ដាក់​ឈ្មោះ​ជា​ផ្លូវការ​ដោយ​ស​គណៈកម្មាធិការ​ព្យុះ​ទី​ហ្វុ​ង​នោះ ក្រសួង​តែងតែ​ជូនដំណឹង​ដល់​សាធារណជន​ឱ្យ​បាន​ជ្រាប​ជា​ព័ត៌មាន​។ ដូចនេះ រាល់​ការ​ដាក់​ឈ្មោះ​ព្យុះ​ក្រៅពី​ការ​ជូនដំណឹង​របស់​ក្រសួង គឺ​ចាត់​ទុក​ថា​មិន​ផ្លូវការ​នោះ​ទេ​។

គួរ​កត់សម្គាល់​ផង​ដែរ​ថា ក្រៅពី​កម្ពុជា ប្រទេស​ដទៃ​ទៀត​ក៏​មានឈ្មោះ​សម្រាប់​ដាក់​ឱ្យ​ព្យុះ​ដូច​គ្នា ដោយ​ក្នុង​នោះ​យើង​សូម​ដកស្រង់​មួយ​ចំនួន មក​ជម្រាប​ជូន​ដូច​ខាងក្រោម​៖
-​ឈ្មោះ​បែប​ថៃ មាន​ដូច​ជា ព្យុះ​Prapiroon, Mekkhala, Mangkhut, Kulap
-​ឈ្មោះ​បែប​វៀតណាម មាន​ដូច​ជា ព្យុះ​Trami, ព្យុះ​Halong, Son-Tinh, Co-May
-​ឈ្មោះ​បែប​ចិន មាន​ដូច​ជា Yinxing,Wukong, Fengshen, Mulan
-​ឈ្មោះ​បែប​ជប៉ុន មាន​ដូច​ជា Kajiki, Kujira, Yamaneko, Usagi និង​Yagi ជាដើម​៕

កែសម្រួលដោយ